
សម្រាប់ឆ្នាំនេះ ក្រុមហ៊ុន Samsung ប្រហែលជាមិនត្រឹមតែបង្ហាហចេញនូវស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 នោះទេ ពីព្រោះថា កន្លងមកមានព័ត៌មានជាច្រើន បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉ខាង្បូងមួយនេះ នឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានថ្មីមួយទៀតស្ថិតនៅក្នុងត្រកូល Galaxy Z Fold 6។ ស្មាតហ្វូននេះ នឹងមានការឌីស្សាញជាមួយកម្រ៉ាស់ស្តើង មានលក្ខណៈប្រណិតច្រើន ហើយនិងមានលេខម៉ូដែល “Q6A,”។
នៅថ្ងៃនេះបើតាមរបាយការណ៌ចេញពី GalaxyClub បានចែកចាយព័ត៌មានកាមេរ៉ារបស់ស្មាតហ្វូនអេក្រង់បត់បាននេះ រួមជាមួយនិងកាលបរិច្ឆេតនៃការប្រកាសចេញស្មាតហ្វូនអេក្រង់បត់បាននេះដូចគ្នា។ ការបែកធ្លាយកន្លងមក បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 Slim គឺមានលេខម៉ូដែល SM-F958N និងមានការបំពាក់នូវកាមេរ៉ាមុខស្ថិតនៅលើអេក្រង់ខាងក្រៅមានទំហំ 10MP។
សម្រាប់កាមេរ៉ាគោល និងកាមេរ៉ា Telephoto Sensors នៅមិនទាន់បានទម្លាយចេញនោះទេ ប៉ុន្តែមានការទម្លាយថា នៅលើស្មាតហ្វូនអេក្រង់បត់បាននេះ នឹងកាមេរ៉ា 12MP ultrawide camera។ ជាមួយគ្នានេះក៏មានការទម្លាយថា នៅលើស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 ក៏អាចនឹងមានការពង្រឹងទៅលើបច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់ UPC ផងដែរ ដោយអាចនឹងមានទំហំ 5MP UPC ខណៈដែល។ Z Fold 6 គឺមានទំហំ 4MP ប៉ុណ្ណោះ។
យោងតាមការបែកធ្លាយមុននេះបានទម្លាយថា Z Fold 6 Slim នឹងមានកម្រ៉ាស់ 10mm នៅពេលបត់ ហើយនិងមានអេក្រង់ខាងក្រៅទំហំ 6.5-អ៊ីង ខណៈដែលអេក្រង់ខាងក្នុងមានទំហំ 8-អ៊ីង។ ស្មាតហ្វូននេះអាចនឹងក្លាយជាស្មាតហ្វូនអេក្រង់បត់បានដំបូងរបស់ក្រុមហ៊ុន Samsung ដែលមានការឌីស្សាញចេញពី Titanium ថែមទៀតផង។
ខណៈដែល Galaxy Z Fold 6 បាននឹងកំពុងតែចរាចណ៌នៅលើទីផ្សារសកលនោះ មានការព្យាករណ៌ថា ស្មាតហ្វូនអេក្រង់បត់បាន Z Fold 6 Slim អាចនឹងមានការដាក់លក់នៅលើទីផ្សារមួយចំនួនប៉ុណ្ណោះ។ ថ្មីៗនេះមានការទម្លាយថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះមានលក់នៅលើទផ្សារកូរ៉េខាងត្បូង និងប្រទេសចិនតែប៉ុណ្ណោះ គឺមិនទាន់មានការបញ្ជាក់ពីទីផ្សារអឺរ៉ុប ឬទីផ្សារអាមេរិកខាងជើងនៅឡើយទេ។
នៅក្នុងរបាយការណ៌ដែលចេញផ្សាយដោយសារព័ត៌មាន The Chosun Daily បានបញ្ជាក់ថា Galaxy Z Fold 6 Slim នឹងមានការប្រកាសចេញជាផ្លូវការនៅលើទីផ្សារកូរ៉េខាងត្បូង នៅថ្ងៃទ 25 ខែកញ្ញាខាងមុខននេះហើយ ដែលនៅសល់តែមួយខែទៀតប៉ុណ្ណោះ គិតត្រឹមថ្ងៃនេះ។ ស្មាតហ្វូនអេក្រង់បត់បាននេះ អាចនឹងមានតម្លៃ 2.8 លានវ៉ុន ដែលប្រហាក់ប្រហែល $2,100 ដោយថ្លៃជាងស្មាតហ្វូន Z Fold 6 ចំនួន $200។
