
កាលខែមករាកន្លងទៅនេះ មានសេចក្តីរាយការណ៌ជាច្រើនបាននិយាយថា ក្រុមហ៊ុន Apple អាចនឹងធ្វើការផ្លាស់ប្តូរនូវប្រព័ន្ធ Heat Sinks ទៅជាប្រព័ន្ធត្រជាក់ Vapor Chambers នៅលើស្មាតហ្វូនជំនាន់ថ្មី iPhone 17 Series របស់ខ្លួន ដែលគ្រោងនឹងបង្ហាញវត្តមាននៅចុងឆ្នាំនេះ។ បើមើលទៅលើពាក្យចចាមអារ៉ាមថ្មីមួយនៅថ្ងៃនេះ ដែលចេញពីប្រទេសចិន បានអះអាងថា ប្រព័ន្ធ Vapor Chambers ថ្មីនេះ គឺមានតែស្មាតហ្វូនជំនាន់ថ្មី iPhone 17 Pro និង iPhone 17 Pro Max ប៉ុណ្នោះ។
ប្រភពខាងលើនេះ បានបន្តថា ការប្រើប្រាស់នូវប្រព័ន្ធត្រជាក់ Vapor Chambers នេះ គឺអាចនឹងកាត់បន្ថយកំដៅបានយ៉ាងល្អជាងមុន ហើយការប្រើប្រាស់នូវប្រព័ន្ធថ្មីនេះដែរ ក៏អាចនឹងបង្កើនទៅលើសមត្ថភាពកាន់តែខ្លាំងរបស់បន្ទះឈីបផងដែរ។ ប្រភពដដែលនេះ បានអះអាងថា បន្ទះឈីប A19 Pro SoC នឹងត្រូវបានក្រុមហ៊ុន Apple យកទៅប្រើប្រាស់នៅលើស្មាតហ្វូន Pro របស់ខ្លួន។

ដូច្នេះផ្អែកទៅព័ត៌មានថ្មីនេះ បញ្ជាក់ថា ស្មាតហ្វូន iPhone Pro Series របស់ក្រុមហ៊ុន Apple ដែលនឹងមានវត្តមាននៅលើទីផ្សារនាចុងឆ្នាំនេះ នឹងមានសមត្ថភាពគ្រប់គ្រងប្រព័ន្ធកំដៅបានកាន់តែប្រសើរជាងមុន។ ហើយប្រព័ន្ធ vapor chamber នោះ នឹងជួយអោយបន្ទះឈីប ហើយនិងកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូននេះ នឹងមានការកើនឡើងកាន់តែខ្លាំង៕
