ស្វែងរកពួកយើង:

ប្រព័ន្ធប្រតិបត្តិការ Android Oreo អាចបង្ហាញចេញនូវល្បឿនអ៊ីនធឺណេតអោយដឹងមុនពេលអ្នកភ្ជាប់ទៅកាន់ WiFi

ដោយ

Koun Jab Luffy

24 មករា 2018 11:44 ថ្ងៃត្រង់

អាន 2 នាទី

លោកអ្នកធ្លាប់មានពេលមួយកំពុងប្រើអ៊ីនធឺណេត 4G សុខៗវាក៏យឺត ហើយចង់ប្ដូរមកប្រើតាម WiFi ក្រែងបានលឿនជាងមិនដើម្បីអោយទាន់ចិត្ត ប៉ុន្តែចៃដន្យអ្វីល្បឿននៅតែយឺតដដែលដែរឬទេ? បន្ទាប់ពីចេញសាកល្បងជាច្រើនសប្ដាហ៍មក Google បាននាំមកនូវលក្ខណៈសម្បត្តិមួយថ្មីរបស់ប្រព័ន្ធប្រតិបត្តិការ Android Oreo ដែលអាចបង្ហាញល្បឿនរបស់អ៊ីនធឺណេតជាមុន មុនពេលដែលនឹងអ្នកភ្ជាប់ទៅកាន់ WiFi ណាមួយនោះ។
Article image
ធ្វើដូចនេះ អ្នកប្រើប្រាស់អាចមានជម្រើសភ្ជាបទៅកាន់ WiFi ណាមួយតាមល្បឿនដែលគេចង់បាន។ អ្នកអាចសម្លឹងមើលសិនថា តើ WiFi នេះ មានល្បឿនយ៉ាងដូចម្ដេចតាមរយៈសារខ្លីមួយដូចជា Slow (ល្បឿនក្រោម 1Mbps) OK (ល្បឿនចន្លោះពី 1-5Mbps) Fast (ល្បឿនពី 5-20Mbps) Very Fast (ល្បឿនចាប់ពី 20Mbps ឡើងទៅ)។ មុខងារនេះ មិនបានបង្ហាញល្បឿន ដែលត្រឹមត្រូវឥតខ្ចោះទោះទេ តែយ៉ាងណាក្ដី ក៏ប្រសើរជាង យើងភ្ជាប់ទាំងមិនដឹងថា WiFi ទាំងមិនដឹងថា មានល្បឿនយ៉ាងម៉េចនោះដែរ។
Article image
link: https://twitter.com/Android?ref_src=twsrc%5Etfw&ref_url=https%3A%2F%2Fwww.engadget.com%2F2018%2F01%2F22%2Fandroid-oreo-shows-wifi-speeds%2F
ប្រព័ន្ធប្រតិបត្តិការ Android Oreo អាចបង្ហាញចេញនូវល្បឿនអ៊ីនធឺណេតអោយដឹងមុនពេលអ្នកភ្ជាប់ទៅកាន់ WiFi