
យោងតាមសេចក្តីរាយការណ៌ថ្មីមួយដោយសារព័ត៌មាន DigiTimes ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ បានអោយដឹងថា ក្រុមហ៊ុន Apple បានផ្តើមអោយមានការផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ iPhone SE ជំនាន់ថ្មីរបស់ខ្លួនហើយ។ ប្រភពព័ត៌មានខាងលើនេះ បានបន្តនិយាយថា BOE ដែលជាក្រុមហ៊ុនផលិតបន្ទះអេក្រង់ដ៏ធំរបស់ប្រទេសចិន គឺជាក្រុមហ៊ុនធំដែលទទួលបានសិទ្ធិទៅលើការផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ស្មាតហ្វូនលំដាប់ថវិការបស់ Apple មួយនេះ។
ជាមួយនឹងការចុះផ្សាយដំណឹងខាងលើនេះ ត្រូវបោះពុម្ភនៅលើទំព័រ "Tomorrow's Headlines" របស់សារព័ត៌មានខាងលើនេះ ប៉ុន្តែនៅក្នុងនោះ គឺនៅមិនទាន់មានការបញ្ចេញនូវព័ត៌មានលំអិតផ្លូវការណ៌ណាមួយនៅឡើយទេទាក់ទងនឹងផ្គត់ផ្គង់អេក្រង់ OLED នេះនៅឡើយទេ។ យ៉ាងណាក៏ដោយមកដល់ពេលនេះ គឺមានការចែកចាយព័ត៌មានជាច្រើនរួចមកហើយទាក់ទងជាមួយនិងក្រុមហ៊ុន BOE ទៅលើការផ្គត់ផ្គង់អេក្រង់ OLED displays សម្រាប់ស្មាតហ្វូនជំនាន់ទី 4 របស់ iPhone SE នេះ
លោក Mark Gurman ដែលជាអ្នកវិភាកប្រចាំនៅសារព័ត៌មាន Bloomberg បាននិយាយកាលពីដើមសប្តាហ៌នេះថា ស្មាតហ្វូនជំនាន់ទី 4 របស់ iPhone SE នេះ គឺនឹងមានការប្រកាសចេញជាផ្លូវការណ៌ដើមឆ្នាំនេះហើយ។ លោកបានព្យាករណ៌ថា ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple នេះ នឹងមានកម្រ៉ាស់ស្តើងហើយនិងមានការឌីស្សាញស្រដៀងគ្នាចាមួយនិង iPhone 14 អញ្ចឹង ដោយបូករួមទាំងអេក្រង់ edge-to-edge screen និងរន្ធ notch ដែលគេជឿជាក់ថា នឹងមកជាមួយនូវ Face ID ផងដែរ។

លោកបានបញ្ជាក់បន្ថែមថា iPhone SE ជំនាន់ថ្មីនេះ ក៏នឹងមានការទ្រទ្រង់នូវមុខងាថ្មី Apple Intelligence និងមានរ៉េមទំហំធំដល់ទៅ 8GB ថែមទៀតផង។ សូមជំរាបថា មុខងារ Apple Intelligence នេះ ទើបតែដាក់អោយប្រើប្រាស់នៅលើស្មាតហ្វូន iPhone 15 Pro, iPhone 15 Pro Max ហើយនិង iPhone 16 models ប៉ុណ្ណោះ។
