ស្វែងរកពួកយើង:

ប្រាក់ចំណូល Apple កើនឡើងខ្ពស់លើសពីការរំពឹងទុកនៅត្រីមាសទី 3 ឆ្នាំ 2024

ដោយ

Koun Jab Luffy

03 សីហា 2024 08:13 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Apple ទើបតែបង្ហាញនូវលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ត្រីមាសសារពើពន្ធទី 3 របស់ខ្លួននៅក្នុងឆ្នាំនេះ។ យោងតាមរបាយការណ៍នេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ នៅក្នុងមួយរយៈពេលនេះគឺ $85.8 ពាន់លានដុល្លារដែលខ្ពស់ជាងអ្វីដែលបានគ្រោងទុកនោះគឺ $84.46 ពាន់លានដុល្លារ។
ប្រាក់ចំណូលដែលបានមកពីការលក់ iPhones នៅក្នុងរយៈពេលនេះ គឺមានចំនួន $39.30ពាន់លាន ខណៈពេលដែលតម្លៃនៃការរំពឹងទុកគឺទាបជាងបន្តិចត្រឹមតែ $38.95ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ សម្រាប់ប្រាក់ចំណូលពីការលក់ម៉ាស៊ីន Mac និង iPads គឺមានចំនួន $7.01 ពាន់លានដុល្លារ និង $7.16 ពាន់លានដុល្លារ ដែលមានតួរលេខខ្ពស់ជាងអ្វីដែលបានព្យាករណ៍ទុកនោះគឺ $6.98 ពាន់លានដុល្លារ និង $6.63 ពាន់លានដុល្លារប៉ុណ្ណោះ។
សម្រាប់ប្រាក់ចំណូលឧបករណ៍ប្រើប្រាស់ និង Accessories ជាច្រើនទៀតនៅក្នុងត្រីមាសទី 3 គឺប្រហែលជា $8.10 ពាន់លានដុល្លារអាមេរិក ដែលមានកម្រិតខ្ពស់ជាងប្រាក់ចំណូលដែលបានគ្រោងទុកនោះគឺ $7.79 ពាន់លានដុល្លារអាមេរិក។ ប្រាក់ចំណូលចេញពីសេវាកម្មជាច្រើនគឺប្រហែលជា $24.21 ពាន់លានដុល្លារ ខណៈពេលដែលអ្នកវិភាគជាច្រើនរំពឹងថា មានតម្លៃ $23.96 ពាន់លានដុល្លារ។ តម្លៃក្នុងមួយហ៊ុនសម្រាប់ត្រីមាសទី 3 នេះគឺ $1.40 ដែលអ្នកវិភាជាច្រើនរំពឹងថា គឺត្រឹមតែ $1.35 ប៉ុណ្ណោះ។
ក្រុមហ៊ុន Apple បានបង្កើតនូវកំណត់ត្រាថ្មីទៅលើប្រាក់ចំណុល និងតម្លៃភាគហ៊ុនរបស់ខ្លួននៅក្នុងត្រីមាសចុងក្រោយនេះ។ សម្រាប់ប្រាក់ចំណូលចេញពី iPads ក៏មានការបង្កើនផងដែរនេះគឺដោយសារតែវត្តមានរបស់ថេប្លេត iPad Pro និងម៉ូដែល iPad Air។ ប្រាក់ចំណេញដុលរបស់ក្រុមហ៊ុននេះ នៅក្នុងត្រីមាសនេះគឺ 46.3% ដែលមានការកើនឡើងពី 44.5% នៅក្នុងរយៈពេលដូចគ្នាបើធៀបទៅនឹងឆ្នាំមុននេះ។
Article image
ពួកគេ ក៏បានប្រកាសអំពីភាគលាភប្រចាំត្រីមាសនេះ មានចំនួន $0.25 ក្នុងមួយហ៊ុនដែល នឹងត្រូវបង់ដល់ម្ចាស់ភាគហ៊ុននៅថ្ងៃទី 15 ខែសីហានេះ។ លោក Tim Cook ដែលនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បាននិយាយថា “នៅថ្ងៃនេះ ក្រុមហ៊ុន  Apple បង្ហាញនូវរបាយការណ៍ត្រីមាសសម្រាប់ខែមិថុនានេះ គឺមានប្រាក់ចំណេញចំនួន $85.8 ពាន់លានដុល្លារអាមេរិកដែលមានការកើនឡើង 5% បើធៀបទៅនឹងឆ្នាំមុននេះ។”