ស្វែងរកពួកយើង:

ប្រាក់ចំណូល Huawei ឆមាសទី 1 មានការកើនឡើង 4% ជាមួយការលក់ស្មាតហ្វូនបាន 26.6 លានគ្រឿង

ដោយ

Koun Jab Luffy

01 កញ្ញា 2025 12:42 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Huawei បានប្រកាសអំពីរបាយការណ៍នៃប្រាក់ចំណេញរបស់ខ្លួនសម្រាប់ឆមាសទី 1 ឆ្នាំ 2025 កន្លងទៅ ដោយក្រុមហ៊ុននេះត្រូវបានគេមើលឃើញនូវកំណើននៃប្រាក់ចំណូលដល់ទៅ 4%។ ប្រភពខាងលើនេះបន្តថា ក្រុមហ៊ុននេះ ទទួលបានប្រាក់ចំណូលល្អសម្រាប់ឆមាសទី 1 ឆ្នាំនេះ។ បើមើលតាមព័ត៌មានលម្អិតនេះ ក្រុមហ៊ុន Huawei រកប្រាក់ចំណូលបាន 427 ពាន់លានដុល្លារ ស្មើរនិង $59.7 ពាន់លានដុល្លារ សម្រាប់ឆមាសទី 1 ឆ្នាំ 2025 នេះ។
ការទទួលបាននូវលទ្ធផលល្អនេះ គឺដោយសារតែការលក់នូវស្មាតហ្វូន Flagship នៅក្នុងរយៈពេល 2 ត្រីមាសឆ្នាំ 2025 នេះ។ ក្រុមហ៊ុននេះ លក់ស្មាតហ្វូនបានជិត 26.6 លានគ្រឿង នៅជុំវិញពិភពលោកសម្រាប់ឆមាសទី 1 ឆ្នាំ 2025 នេះ មានការកើនឡើង 1.7% ធៀបទៅនឹងឆ្នាំមុននេះ។ ស្មាតហ្វូន Pura 80 series ក៏ជាផ្នែកមួយដែលបង្កើនទៅលើការកើនឡើងនៃប្រាក់ចំណូលផងដែរ។ ក្រុមហ៊ុន Huawei ទើបតែប្រកាសបង្ហាញស្មាតហ្វូន Flagship នៅថ្ងៃទី 10 ខែកក្កដានេះ ដែលមានកាមេរ៉ា Switchable Dual-Telephoto ជាមួយនឹង EMUI 15 និងមុខងារជាច្រើនទៀត។
បន្ថែមពីនេះ ក្រុមហ៊ុននេះ ក៏មានការ upgrade ច្រើនទៅលើស្មាតហ្វូននេះ ដើម្បីទាក់ទាញអ្នកប្រើប្រាស់ជាច្រើននៅលើទីផ្សារ។ បន្ថែមពីនេះ អ្នកប្រើប្រាស់ជាច្រើនក៏ផ្លាស់ប្តូរទៅប្រើប្រាស់ស្មាតហ្វូនថ្មីនេះដើម្បីទទួលបាននូវ Software Version ចុងក្រោយបំផុតថែមទៀតផង។
Article image
ខណៈពេលដែលការនាំចេញ 95% គឺសម្រាប់ទីផ្សារស្មាតហ្វូននៅចិននោះ ក្រុមហ៊ុននេះគឺទទួលបាននូវលទ្ធផលយ៉ាងល្អសម្រាប់ឆមាសទី 1 ឆ្នាំ 2025 នេះ។ ពេលនេះក្រុមហ៊ុន Huawei ក៏ត្រៀមបញ្ចេញស្មាតហ្វូន Mate 80, Mate XTs និងជាច្រើនទៀត ដើម្បីបង្កើនទៅលើប្រាក់ចំណូលរបស់ខ្លួនសម្រាប់ឆមាសទី 2 ឆ្នាំ 2025 នេះ៕
ប្រាក់ចំណូល Huawei ឆមាសទី 1 មានការកើនឡើង 4% ជាមួយការលក់ស្មាតហ្វូនបាន 26.6 លានគ្រឿង