
នៅថ្ងៃនេះ ក្រុមហ៊ុន Samsung បានប្រកាសចេញនូវ នូវរបាយការណ៌ប្រាក់ចំណេញរបស់ខ្លួន នៅត្រីមាសទី 1 នេះថា គឺមានការកើនឡើងខ្ពស់ តាមរយៈនៃការលក់ផលិតផល ដែលមានទំហំទឹកប្រាក់រហូតដល់ទៅ KRW 70 ទ្រីលានវ៉ុន ទៅ 72 ទ្រីលានវ៉ុន ដែលប្រហែលពី $51 ពាន់លានដុល្លារ ទៅ $53 ពាន់លានដុល្លារ។ អ្វីដែលគេមើលឃើញថា អស្ចារ្យនោះ គឺក្រុមហ៊ុននេះ បានទទួលប្រាក់ចំណេញបានពីចន្លោះ KRW 6.5 ទ្រីលានវ៉ុន ទៅ 6.7 ទ្រីលានវ៉ុន ដែលប្រហែលជា $5 ពាន់លានដុល្លារ។ តួរលេខនេះ ត្រូវបានគេបញ្ជាក់ថា គឺមានការកើនឡើង 10 ដង ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទាក់ទងជាមួយនិងកំណើននៃប្រាក់ចំណេញឡើងខ្ពស់នេះ សារព័ត៌មាន Reuters គឺបានមកពីការលក់ទៅលើបន្ទះឈីប (HBM) ដែលមានការប្រើប្រាស់នូវបច្ចេកវិទ្យា AI។ បើតាមការបញ្ជាកក់ពីអ្នកវិភាគនៅលើទីផ្សារនេះ គឺបានបញ្ជាក់ថា ការនាំចេញនូវបន្ទះឈីប NAND កើនឡើង ក៏ប្រហែលជារួមចំណែកនៅក្នុងការកើនឡើងនេះផងដែរ។ ជាមួយគ្នានេះក៏មានការន្ថែមថា ការដាក់លក់ស្មាតហ្វូន Galaxy S24 Series ដែលមានតម្លើងនូវបច្ចេកវិទ្យា AI ក៏បានជុំរិញអោយប្រាក់ចំណេញរបស់ក្រុមហ៊ុន Samsung មានការកើនឡើងដូចគ្នា។

សូមជំរាបថា របាយការណ៌ហិរញ្ញវត្ថុខាងលើនេះ គឺជាតួរលេខបឋមដែលមានក្រុមហ៊ុន Samsung បានដាក់ជូនទៅកាន់អជ្ញាធម៌ប្រទេសកូរ៉េខាងត្បូងនាពេលថ្មីៗនេះ។ សម្រាប់របាយការណ៌ហិរញ្ញវត្ថុ ជាក់លាក់របស់ក្រុមហ៊ុននេះ គឺអាចនឹងមានការប្រកាសចេញនៅថ្ងៃព្រហស្បត្ត៍ខាងមុខនេះ ដែលនឹងមានការបញ្ជាក់ច្បាស់ទៅលើតួរលេខនៃការលកទៅលើអាជីកម្មរបស់ផ្នែកនិមួយៗរបស់ក្រុមហ៊ុននេះថែមទៀតផង។
