
នៅពេលនេះ Apple ត្រូវបានគេមើលឃើញថា បាននឹងកំពុងតែប្រឈមទៅនឹងបញ្ហាជាច្រើននៅលើទីផ្សារស្មាតហ្វូនក្នុងប្រទេស ចិន ខណៈដែលពេលនេះទីផ្សារដ៏ធំមួយនេះ គឺមានការប្រកួតប្រជែងខ្លាំងមែនទែន។ តាមការរបាយការណ៌ថ្មី និយាយថា ការលក់ iPhone នៅក្នុងខែធ្នូ 2024 មានធ្លាក់ចុះចន្លោះពី 10% ទៅ 12% ប្រៀបធៀបជាមួយនិងរយៈពេលដូចគ្នាកាលពីឆ្នាំ 2023។
ក្រុមហ៊ុន Apple ក៏ត្រូវបានគេព្យាករណ៌ថា នឹងមានការធ្លាក់ចុះចំនែកទីផ្សារស្មាតហ្វូនក្នុងប្រទេសនេះផងដែរ។ បើតាមការទម្លាយពីអ្នកស្រាវជ្រាវទីផ្សារបាននិយាយថា ក្រុមហ៊ុន Apple អាចនឹងចាញ់ប្រេនក្នុងស្រុកដោយសារតែតម្លៃ និងការផ្តល់អោយអត្ថប្រយោជន៌ច្រើនជាង។ សម្រាប់ឆ្នាំ 2025 នេះ ក្រុមហ៊ុន Apple បានធ្វើការងារយ៉ាងប្រុងប្រយ័ត្នបំផុតទៅលើសង្វាក់ផលិតកម្មរបស់ខ្លួន ដើម្បីជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ។

ក្រុមហ៊ុននេះ គ្រោងនឹងមានការប្រកាសចេញនូវ iPhone SE 4 (aka iPhone 16e) នៅដើមឆ្នាំនេះហើយ ខណៈដែលការរំពឹងទុក គឺមិនគ្រប់គ្រាន់ នឹងប្រជែងទីផ្សារបាននៅឡើយទេ។ ជាមួយគ្នានេះក៏មានការទម្លាយថា ការដឹកជញ្ជូនរបស់ក្រុមហ៊ុននៅពាក់កណ្តាលឆ្នាំ 2025 នេះ ក៏នឹងមានការថយចុះ 6% ផងដែរ ប្រៀបធៀបជាមួយនិងឆ្នាំ។ ដូច្នេះឆ្នាំ 2025 នេះ អាចជាឆ្នាំលំបាកសម្រាប់ក្រុមហ៊ុន Apple នៅលើទីផ្សាប្រទេសចិន។

ក្រឡេកមកមើល iPhone 17 series ដែលជាម៉ូដែលធំរបស់ក្រុមហ៊ុននេះ ត្រូវបានគេព្យាករណ៌ថា នឹងមានវត្តមាននៅលើទីផ្សារនាខែកញ្ញាឆ្នាំ 2025 នេះ ដោយស្មាតហ្វូនថ្មីនេះ គឺនឹងមានការឌីស្សាញជាពិសេស និងមានការច្នៃប្រឌិតរូបរាងកាន់តែស្តើង ultra-thin ជាងម៉ូដែលមានលក់នៅលើទីផ្សារនាពេលនេះទៀតផង។ ចំពោះម៉ូដែល ultra-thin iPhone ត្រូវបានគេទម្លាយថា អាចជា iPhone 17 Slim ដែលមានកម្រ៉ាស់ស្តើងត្រឹមតែ 5.5mm ប៉ុណ្ណោះ។ បន្ថែមពីនេះ ក្រុមហ៊ុននេះក៏អាចនឹងមានស្មាតហ្វូនអេក្រង់បត់បានផងដែរ។
