
នៅក្នុងយុទ្ធនាការនៃការផ្សព្វផ្សាយផ្ទាំងប៉ាណូចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple នៅក្នុងទីក្រុង Miami កំពុងតែទទួលបាននូវការចាប់អារម្មណ៍ជាខ្លាំង។ នៅក្នុងផ្នែកមួយនៃ “Shot on iPhone, Drawn on iPad” series ដ៏ល្បីល្បាញនោះ ការបង្ហាញនេះ គឺមានគោលបំណងក្នុងការអបអរសាទរទៅលើភាពច្នៃប្រឌិតតាមរយៈការលាយបញ្ចូលគ្នានៃការថតរូបភាព និងផ្នែកសិល្បៈឌីជីថលនោះ។
ផ្ទុយទៅវិញ រូបភាពផ្សព្វផ្សាយផ្ទាំងប៉ាណូនេះ បានបង្ករអោយមានភាពច្របូកច្របល់ជាច្រើនផងដែរ។ សំណួរដែលគួរអោយចាប់អារម្មណ៍នោះ គឺថា តើការឌីស្សាញនេះ ពិតជាមានកំហុស ឬជាការធ្វើទីផ្សារដែលមានភាពឆ្លាតវៃដោយចេតនា? បើធ្វើការពិនិត្យអោយជិតនោះ រូបភាពនេះ ពិតជាទាក់ទាញ និងពោរពេញដោយការស្រមើរស្រម៉ៃ។ ប៉ុន្តែបើមើលពីចម្ងាយនោះ ម្រាមដៃដែលពង្រីកចេញពីអ្នកមុជទឹកនេះ គឺមានរូបរាងទម្រង់មួយដែលមិនល្អនោះទេ។
មានសំណួរថា តើក្រុមហ៊ុន Apple ចង់បង្ហាញនិមិត្មសញ្ញា Giant Phallic Symbol នៅលើ I-95 មែនទេ? សម្រាប់មនុស្សមួយចំនួន ការឌីស្សាញនេះ ពិតជាមិនធម្មតានោះទេ ប៉ុន្តែពេលខ្លះ ក្រុមហ៊ុនម៉ាកយីហោដែលមានតម្លៃរាប់ពាន់លានដុល្លារនេះ ក៏អាចនឹងភ្លេចគិតដល់ចំណុចនេះផងដែរ។ សម្រាប់អ្នកផ្សេងទៀតគ្រាន់តែគិតថាផ្ទាំងប៉ាណូនេះគ្រាន់តែប្រៀបដូចជាការកំប្លែងប៉ុណ្នោះ!

យ៉ាងណាមិញ សារស្នូលនៃយុទ្ធនាការនេះ គឺចង់បង្ហាញថា ការច្នៃប្រឌិត គឺគ្មានដៃនកំណត់នោះទេ។ អ្នកអាចថតអ្វីគ្រប់យ៉ាង ហើយអ្នកអាចគូរអ្វីគ្រប់យ៉ាងដើម្បីអោយអ្នកទស្សនាធ្វើការស្រមើស្រម៉ៃបាន។ ពេលនេះ ក្រុមហ៊ុនApple មិនទាន់ធ្វើការឆ្លើយតប ប្រតិកម្ម ឬកែប្រែទៅលើផ្ទាំងប៉ាណូនេះទេ ហើយក្រុមហ៊ុន Apple ប្រហែលជាគ្មានចេតនានឹងធ្វើរឿងនេះទេ៕
