ស្វែងរកពួកយើង:

ផ្នែកខាងក្នុងឡានអគ្គិសនី Onvo L90 SUV ត្រូវបានក្រុមហ៊ុនបង្ហាញចេញហើយ គឺមាន 6 កៅអី

ដោយ

Koun Jab Luffy

03 កក្កដា 2025 11:23 ថ្ងៃត្រង់

អាន 3 នាទី

Article image
នៅថ្ងៃនេះ Onvo L90 ដែលជាឡានអគ្គិសនីប្រភេទ full-size SUV របស់ Nio ត្រូវបានគេបង្ហាញនូវផ្នែកខាងក្នុងជាលើកដំបូងមុនការដាក់សម្ពោធជាផ្លូវការណ៌នៅប្រទេសចិននាពេលខាងមុខ។ បើតាមការបញ្ជាក់ក្នុងប្រភពខាងលើនេះអោយដឹងថា ឡានអគ្គិសនី Nio Onvo L90 SUV នេះអាចធ្វើការផ្លាស់ប្តូរថ្មបាន ហើយនឹងដាក់អោយមានការ Presales នៅថ្ងៃទី 10 ខែកក្កដាខាងមុខនេះហើយ។ L90 ត្រូវបានក្រុមហ៊ុនតម្លើងមកជាមួយម៉ូទ័រកម្លាំង 440kW (590 សេះ) និងប្រើប្រាស់ប្រព័ន្ធសាកបញ្ចូលថ្មីកម្លាំង 900V high-voltage ហើយនឹងអាចរត់បានចម្ងាយ 605km តាមស្តង់ដារ CLTC។
សូមជំរាបថា Onvo គឺត្រូវបានក្រុមហ៊ុន Nio ប្រកាសចេញជាលើកដំបូងនៅខែឧសភាកាលពីឆ្នាំ 2024 ដែលពេលនេះមានម៉ូដែល L60 fastback SUV ដែលគូប្រជែងរបស់ Tesla Model Y។ គិតចាប់តាំងពីខែកញ្ញា 2024 មកដល់ខែឧសភា 2025 នេះ ឡានអគ្គិសនី Onvo L60 លក់បានចំនួន 46,223 គ្រឿងហើយនេះបើតាមការបញ្ជាក់នៅក្នុងទិន្នន័យរបស់ China EV DataTracker។
Article image
ក្រឡេកមកមើលឡានអគ្គិសនី Nio Onvo L90 SUV នេះវិញ សម្រាប់ម៉ូដែលនេះ គឺមានការផ្តោតទៅលើការប្រជែងក្នុងប្រភេទFull-Size New Energy SUV នៅក្នុងប្រទេសចិន។ នៅពេលនេះ ក្រុមហ៊ុននេះបានចាប់ផ្តើមចែករំលែកនូវរូបភាពផ្លូវការណ៌ផ្នែកខាងក្នុងរបស់ឡានអគ្គិសនី Nio Onvo L90 SUV ថ្មីនេះហើយថែមទាំងបានបញ្ជាក់ពីការចាប់ផ្តើមដាក់អោយ Presales នៅក្នុងប្រទេសចិននៅថ្ងៃទី 10 ខែកក្កដាខាងមុខនេះទៀតផង។ Onvo L90 ថ្មីនេះ គឺមានការតម្លើងនូវកៅអី 3 ជួ ដោយមានទម្រង់ 2+2+2។
Article image
ជាមួយនិងរូបភាពថ្មីនេះ ក្រុមហ៊ុន Onvo បានហៅម៉ូដែលនេះថា គឺជាជំនាន់ទី 2 នៃឡានអគ្គិសនីដែលប្រើប្រាស់នូវ “six VIP seats”។ នៅខាងក្នុងកាបីនឡាននេះ គឺមានឌីស្សាញពណ៌ស និងមានការបំពាក់នូវអេក្រង់ធំនៅចំកណ្តាលជំនួសអោយអេក្រង់ LCD instrument panel ហើយក៏មានការបង្ហាញនូវដៃចង្កូត D-shaped steering wheel និងប្លុកពីរសម្រាប់កន្លែងសាក wireless charging pads ក៏ដូចជាកន្លែងសម្រាប់ដាក់កែវទឹកភ្លោះផងដែរ។ គ្រប់កៅអីទាំងអស់នៅលើ L90 គឺមានការប្រើប្រាស់ប្រព័ន្ធអគ្គិសនី ខណៈដែលជួរទីពីរ គឺមានការទ្រទ្រង់នូវ zero-gravity mode។ សម្រាប់កៅអីជួទីពីរក៏ទទួលបាននូវការប្រើប្រាស់អេក្រង់ touchscreen សម្រាប់អេក្រង់នៅចំកណ្តាល ក៏ដូចជាទូទឹកកក ផងដែរ។
Article image
Onvo L90 is ជាប្រភេទ full-size crossover ដែលមានវិមាត្រ 5145/1998/1766 mm និងគម្លាតកង់មុខក្រោយ 3,110mm ហើយនិងប្រើប្រាស់កង់ទំហំ 21-អ៊ីង។ ឡាននេះអាចដឹកបានចន្លោះពី 2,250kg ទៅ 2,385 kg។ ចំពោះកម្លាំងនៅលើ Onvo L90 នេះ នឹងមាន 2 ជម្រើស ដោយទី 1 គឺប្រភេទ RWD ម៉ូទ័រ 1 កម្លាំង 340 kW (456 សេះ) និងទី 2 dual-motor 4WD version មានកម្លាំង 440 kW (590 សេះ)។ Onvo L90 បំពាក់អាគុយញកម្លាំង 85-kWh រត់បានចម្ងាយចន្លោះពី 570km ទៅ 605km តាមស្តង់ដារ CLTC។ L90 ក៏មានការទ្រទ្រង់នូវការប្តូរថ្មផងដែរ។ Onvo L90 អាចនឹងមានតម្ល 220,000 យ៉ន់ ទៅ 250,000 យ៉ន់ ស្មើរនឹង 30,700 ដុល្លារទៅ 34,890 ដុល្លារ។
Article image