ស្វែងរកពួកយើង:

ពណ៌ និងមេម៉ូរី Xiaomi 15 Ultra ត្រូវទម្លាយមុនការប្រកាសនៅលើទីផ្សារសកល

ដោយ

Koun Jab Luffy

31 មករា 2025 10:26 ព្រឹក

អាន 2 នាទី

Article image
តាមដំណឹងចុងក្រោយនេះ បាននិយាយថា ក្រុមហ៊ុន Xiaomi បានត្រៀមខ្លួននៅក្នុងការបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មីថ្នាក់ប្រណិតម៉ូដែល Xiaomi 15 Ultra នៅក្នុងទីផ្សារប្រទេសចិននៅខែក្រោយនេះហើយ។ ខណៈពេលដែលមិនទាន់មានព័ត៌មាននៃការប្រកាសនៅក្នុងទីផ្សារសកលនៅឡើយទេនោះ នៅពេលនេះម៉ូដែល global របស់ស្មាតហ្វូន Xiaomi 15 Ultra ត្រូវបានគេទម្លាយទំហំមេម៉ូរី ហើយនិងពណ៌របស់ស្មាតហ្វូននេះហើយ។
ព័ត៌មានថ្មីខាងលើនេះ ត្រូវបានទម្លាយចេញពី Sudhanshu Ambhore ដែលបានចែករំលែកព័ត៌មាននេះ នៅលើវិបសាយ 91Mobiles។ នៅក្នុងរបាបយការណ៍នេះ ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Ultra គឺមានទំហំ 16GB-512GB។ ស្មាតហ្វូនថ្មីនេះ នឹងមាន 3 ពណ៌គឺខ្មៅ ស និងទឹកប្រាក់សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Ultra។ បើមើលទៅលើស្មាតហ្វូន Xiaomi 14 Ultra គឺមានតែពណ៌ស និងពណ៌ ខ្មៅប៉ុណ្ណោះ ប៉ុន្តែមានទំហំ 16GB+512GB។
Article image
សូមជំរាបថា កាលពីសប្តាហ៍មុននេះ ស្មាតហ្វូន Xiaomi 15 Ultra នេះ ក៏មានការបែកធ្លាយរូបភាពជាមួយនឹងម៉ូឌុលកាមេរ៉ារាងមូល និងមានភ្ជាប់ជាមួយនឹងម៉ាកសញ្ញា Leica។ ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Ultra នឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Snapragon 8 Elite SoC ផងដែរ។ ស្មាតហ្វូននេះ នឹងមានថាមពលថ្មទំហំ 6,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 90W wired fast charging និង 50W wireless fast charging។ បើមើលទៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងមានកាមេរ៉ាទំហំ 1-អ៊ីង និងសិនស័រ 200MP periscope telephoto shooter រួមនិងសិនស័រជាច្រើនទៀតផងដែរ៕
ពណ៌ និងមេម៉ូរី Xiaomi 15 Ultra ត្រូវទម្លាយមុនការប្រកាសនៅលើទីផ្សារសកល