
មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Honor ត្រូវបានគេមើលឃើញថា បាននាំមកនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនជាច្រើនមកកាន់ទីផ្សារ ដោយស្មាតហ្វូនថ្មីៗទាំងៗនោះ គឺសុទ្ធតែមានសមត្ថភាពខ្ពស់ និងមានការឌីស្សាញស្តង់ដារ Flagship Device ទៀតផង។ បើតាមរបាយការណ៌ថ្មីនៅពេលនេះ បានបង្ហាញថា ក្រុមហ៊ុន Honor អាចនឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់់ថ្មី Magic 7 Series នៅខែធ្នូខាងមុខនេះ ជាមួយនិងការបំពាក់នូវមុចងារ Dynamic Features និងមានសមត្ថភាពខ្ពស់បំផុត។
បើតាមអ្នកទម្លាយ @SmartPikachu បានគូសបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Honor Magic 7 Series នឹងមានការបង្ហាញវត្តមាននៅខែធ្នូឆ្នាំនេះហើយ។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺប្រភេទម៉ូដែលប្រណិតដែលមានការអាប់ដែតខ្លាំងទៅលើប្រព័ន្ធកាមេរ៉ា និងអេក្រង់ដែលមានគុណភាពខ្ពស់ រួមជាមួយនិងប្រព័ន្ធចាប់រូបភាពដែលអភិវឌ្ឍដោយខ្លួនឯងថែមទៀតផង។ អ្នកទម្លាយរូបនេះ បាននិយាយថា ស្មាតហ្វូនម៉ូដែលស្តង់ដារនៃ Magic 7 អាចនឹងប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 50MP ដែលជាសិនស័រ Sony ខណៈដែលម៉ូដែល high-end អាចនឹងប្រើប្រាស់សិនស័រ OmniVision Sensors។

ជាមួយគ្នានេះក៏មានការសេចក្តីរាយការណ៌ថា ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនរបស់ចិន ក៏បាននឹងកំពុងធ្វើការនៅលើបច្ចេក វិទ្យាកាមេរ៉ាផ្ទាល់ខ្លួនផងដែរ បន្ទាប់ពីក្រុមហ៊ុន Huawei បានធ្វើមុនគេទៅលើ XMAGE Branding។ ក្រុមហ៊ុនទាំងនោះមានដូចជា Honor, Xiaomi, Vivo និង OPPO។ ប្រភពខាងលើនេះបន្តថា ស្មាតហ្វូន Magic 7 Series អាចនឹងមានការប្រើប្រាស់នូវអេក្រង់ 2 ទំហំ ហើយនិងមានប្រភេទរាបស្មើរ និងអេក្រង់គែមកោង។ បន្ថែមពីនេះក៏មានការបញ្ជាក់ថា ក្រុមហ៊ុន Honor ក៏បាននឹងកំពុងតែធ្វើការងារនៅលើបច្ចេកវិទ្យា Smart-Screen Device។
