ស្វែងរកពួកយើង:

ពាក្យចចាមអារ៉ាមថ្មីនិយាយថា Reno 13 Pro នឹងប្រើប្រាស់បន្ទះឈីប Dimensity 9300

ដោយ

Koun Jab Luffy

16 តុលា 2024 12:10 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីៗនេះបាននិយាយថា OPPO នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីម៉ូដែលប្រណិតរបស់ខ្លួននៅលើទីផ្សារប្រទេសចិននាថ្ងៃទី 24 ខែតុលាខាងមុខនេះហើយ។ ស្របពេលជាមួយដំណឹងថ្មីនេះ អ្នកទម្លាយ Digital Chat Station ក៏បានចែករំលែកនូវព័ត៌មានថ្មីៗរបស់ស្មាតហ្វូន Reno 13 Pro ដែលជាស្មាតហ្វូនថ្នាក់កណ្តាលដ៏ពេញនិយយមរបស់ក្រុមហ៊ុន OPPO ផងដែរ។ ផ្អែកតាមការទម្លាយខាងលើនេះបានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ គឺនឹងមានការបំពាក់នូវបច្ចេកវិទ្យាថ្មីៗ និងមានសមត្ថភាពខ្លាំងជាងជំនាន់មុនៗ។
បើតាមការបញ្ជាក់របស់អ្នកទម្លាយខាងលើនេះ បាននិយាយថា ស្មាតហ្វូនថ្មីនេះ អាចជាម៉ូដែល OPPO Reno 13 Pro។  ហើយនៅលើស្មាតហ្វូននេះនឹងមានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 9300 រួមជាមួយនិងបច្ចេកវិទ្យាការពារទឹកនិងធូលីថែមទៀតផង។ ស្មាតហ្វូននេះ នឹងមានការតម្លើងមកជាមួយនូវកាមេរ៉ាទំហំ 50MP telephoto ហើយនិងមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាក wireless charging support ទៀតផង។  ខណៈដែល Digital Chat Station នៅមិនទាន់បានទម្លាយថានេះ គឺជា Reno 13 Pro នោះ មានមតិជាច្រើនបាននិយាយថា នេះគឺជាស្មាតហ្វូននេះហើយ។
Article image
អ្នកទម្លាយរូបនេះបានបន្តថា ស្មាតហ្វូន OPPO Reno 13 Pro អាចនឹងមានការឌីស្សាញជាមួយស៊ុមលោហៈនោះទេ ដោយសារតែម៉ូដែនេះមិនមានជាស្មាតហ្វូនថ្នាក់ប្រណិត។ ប៉ុន្តែលោកនិយាយថា ស្មាតហ្វូននេះ នឹងមានការទ្រទ្រង់ជាមួយនូវបច្ចេកវិទ្យាសាក magnetic wireless charging តាមរយៈ magnetic protective case ផងដែរ។ ខណៈដែលមិនទាន់មានព័ត៌មានច្រើននោះ អ្នកទម្លាយរូបនេះបានបន្ថែមថា Reno 13 អាចនឹងមានថ្មទំហំ 5,600mAh ខណៈដែល Reno 13 Pro អាចនឹងមានថ្មទំហំ 5,900mAh។
Article image
សូមជំរាបថា OPPO បានប្រកាសពីការប្រើប្រាស់នូវបច្ចេកវិទ្យាសាក magnetic នៅលើ Find X8 series ដែលជាស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួនកាលពីពេលថ្មីៗនេះផងដែរ ដោយនៅលើស្មាតហ្វូននេះ គឺនឹងមានភ្ជាប់មកជាមួយនូវប្រព័ន្ធសាកថ្មីមួយដែលមានសំបូរបែបបំផុត។ ទាក់ទងនឹងរឿងនេះ លោក Li Jie ក៏បានធ្វើបទបង្ហាញពីបច្ចេកវិទ្យាសាក wireless charging ហើយនិង magnetic design បែបថ្មីផងដែរ។