ស្វែងរកពួកយើង:

ពាក្យចចាមអារ៉ាមថ្មីបង្ហាញថា vivo X200 Pro នឹងមានថាមពលថ្មទំហំ 6,000mAh

ដោយ

Koun Jab Luffy

03 សីហា 2024 09:03 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន vivo ត្រូវគេរំពឹងថា នឹងបង្ហាញនូវស្មាតហ្វូន Flagship ជំនាន់ថ្មីរបស់ខ្លួននោះ ម៉ូដែល X200 Series នៅក្នុងពេលណាមួយនៅក្នុងខែតុលាខាងមុខនេះហើយ។ ថ្មីៗនេះ យើងក៏បានទទួលនូវរបាយការណ៍ជាច្រើនដែលបានទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះផងដែរ។ នៅថ្ងៃនេះ អ្នកទម្លាយ Digital Chat Station (DCS) ក៏បានចែករំលែកនូវព័ត៌មានលម្អិតអំពីថាមពលថ្មរបស់ស្មាតហ្វូនម៉ូឌែល Pro ផងដែរ។
យោងតាមស្មាតហ្វូន vivo X200 Series នឹងដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 9400 ហើយអ្នកទម្លាយរូបនេះ ក៏បានទម្លាយនូវទំហំអេក្រងរបស់ស្មាតហ្វូនថ្មីនេះផងដែរ។ ស្មាតហ្វូន vivo X200 នេះ អាចនឹងមានអេក្រង់ទំហំ 6.4-អ៊ីង ឬ 6.5-អ៊ីង ខណៈពេលដែលម៉ូដែល X200 Pro នឹងមានអេក្រង់ទំហំ 6.7-អ៊ីង។ ស្មាតហ្វូន X200 Pro អាចនឹងមានថាមពលថ្មធំជាងមុនដែលលើសពី 6,000mAh។ Digital Chat Station បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន vivo ក៏អាចនឹងប្រើប្រាស់នូវសមាសភាគ Fiberglass សម្រាប់តួរខ្លួនរបស់ស្មាតហ្វូននេះផងដែរ។
គួរបញ្ជាក់ថា ការបែកធ្លាយជាច្រើនមុននេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី vivo X200 Pro នេះ គឺមានអេក្រង់កម្រិត 2K resolution display គាំទ្រជាមួយនឹងល្បឿន 120Hz refresh rate ហើយអេក្រង់នេះ ក៏មានគែមកោងបន្តិចទៅលើជ្រុងទាំង 4 ព្រមទាំងមានប្រព័ន្ធស្កេនក្រយ៉ៅដៃ ultrasonic fingerprint sensor សម្រាប់បន្ថែមសុវត្ថិភាពទៀតផង។
Article image
ស្មាតហ្វូន X200 Pro នេះ នឹងមានការបំពាក់នូវសិនស័រកាមេរ៉ាគោល Sony 50-Megapixel គាំទ្រជាមួយនឹងទំហំ 1/1.28 អ៊ីង ហើយនិងមានកម្រិត f/1.57 aperture និងទ្រទ្រង់ជាមួយនិងឡែន 22nm។ នៅលើស្មាតហ្វូននេះ ក៏មានភ្ជាប់ជាមួយនឹង 50-Megapixel ultrawide lens ហើយនិងមានកម្រិតភាពច្បាស់ 200-Megapixel periscope telephoto ដែលមានការគាំទ្រជាមួយនឹងការហ៊្សូមបាន 3x optical zoom ទៀតផង។ នៅក្នុងខណៈពេលនេះ ក្រុមហ៊ុន vivo មិនទាន់បញ្ជាក់អំពីលក្ខណៈសម្បត្តិជាផ្លូវការរបស់ស្មាតហ្វូននេះនៅឡើយទេ៕