ស្វែងរកពួកយើង:

ពាក្យចចាមអារ៉ាមថ្មីមួយដែលចេញពីប្រទេសចិន បាននិយាយថា iPhone 16 Pro នឹងមានពណ៌ផ្កាឈូក (Rose) ថ្មីទាក់ទាញបំផុត

ដោយ

Koun Jab Luffy

17 កក្កដា 2024 10:15 ព្រឹក

អាន 2 នាទី

Article image
iPhone 16 Pro និង iPhone 16 Pro Max ដែលជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Apple គ្រោងនឹងប្រកាសចេញនាពេលដ៏ខ្លីខាងមុខនេះ ត្រូវបានពាក្យចចាមអារ៉ាមថ្មីមួយ ដែលមានប្រភពចេញមកពីប្រទេសចិន រាយការណ៌ថា នឹងមានពណ៌ថ្មីមួយទៀត គឺពណ៌ផ្កាឈូក (Rose) ដ៏ស្រស់ស្អាតបំផុត។
បើតាមអ្នកទម្លាយ OvO Baby Sauce OvO ដែលបានបង្ហោះសារនៅលើ Weibo នោះ គឺបាននិយាយថា ពណ៌ថ្មីរបស់ iPhone 16 Pro នេះ គឺជាពណ៌ផ្កាឈូក (Rose) ដែលមិនមែនជាពណ៌ "Rose Gold" ដែលក្រុមហ៊ុន Apple បានប្រើប្រាស់នៅលើស្មាតហ្វូន iPhone 6S នៅក្នុងឆ្នាំ 2015 នោះទេ។
យោងតាមអ្នកវិភាគ Ming-Chi Kuo ដែលតែងតែចែកចាយព័ត៌មានរបស់ក្រុមហ៊ុន Apple នោះ គឺបានបញ្ជាក់ថា ស្មាតហ្វូន iPhone 16 Pro និង iPhone 16 Pro Max នឹងមានពណ៌ខ្មៅ ស ឬទឹកប្រាក់ ប្រផេះ ឬ "Natural Titanium" និងផ្កាឈូក។ សម្រាប់ការព្យាករណ៍របស់លោក Kuo នេះ គឺមានផ្អែកនៅលើពាក្យចចាមអារ៉ាមកាលពីពេលមុននេះ ដែលមានប្រភពនៅលើ Weibo គឺអះអាងថា ពណ៌ Blue Titanium នេះ នឹងអាចមានការដកចេញពី  iPhone 16 Pro ដោយសារតែពណ៌ថ្មី "rose" titanium នេះ។
ទន្ទឹមនឹងនេះផងដែរ លោក Kuo ក៏បានបង្ហាញពីជឿជាក់ថា iPhone 16‌ និង  iPhone 16‌ Plus នឹងមានពណ៌ខ្មៅ បៃតង ផ្កាឈូក ខៀវ និងពណ៌ស។ ស្មាតហ្វូន iPhone 15 និង iPhone 15‌ Plus មានពណ៌ខ្មៅ បៃតង ផ្កាឈូក ខៀវ និងលឿង។ ដែលនេះមានន័យថា ពណ៌ស និងជំនួសដោយពណ៌លឿង ខណៈពេលដែលពណ៌ផ្សេងគឺនៅរក្សាដដែល។
លោក Kuo បាននិយាយទៀតថា ក្រុមហ៊ុន Apple អាចនឹងធ្វើការផ្លាស់ប្តូរឈ្មោះទៅលើពណ៌ដេលមានស្រាប់ដូចជាកាលពីមុនពណ៌ "White" នៅលើស្មាតហ្វូន iPhone 12 ទៅជាពណ៌ "Starlight" នៅលើស្មាតហ្វូន iPhone 13។ ប្រភពដដែលនេះបន្តថា iPhone 16‌ Series នឹងបង្ហាញខ្លួននៅក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះហើយ៕
ពាក្យចចាមអារ៉ាមថ្មីមួយដែលចេញពីប្រទេសចិន បាននិយាយថា iPhone 16 Pro នឹងមានពណ៌ផ្កាឈូក (Rose) ថ្មីទាក់ទាញបំផុត