ស្វែងរកពួកយើង:

ពាក្យចចាមអារ៉ាមថ្មីមួយបានទម្លាយថា iPhone 16 Series នឹងបង្ហាញវត្តមានជាមួយជម្រើស 7 ពណ៏

ដោយ

Koun Jab Luffy

08 ឧសភា 2024 03:37 រសៀល

អាន 2 នាទី

Article image
យោងតាមការចេញផ្សាយមុននេះ បានបញ្ជាក់ថា ក្រុមហ៊ុន Apple នឹងបង្ហាញនូវស្មាតហ្វូន iPhone 16 ថ្មីរបស់ខ្លួននៅក្នុងរដូវស្លឹកឈើជ្រុះនៅក្នុងឆ្នាំនេះ ជាមួយនឹងពណ៌ថ្មីយ៉ាងស្រស់ស្អាតជាច្រើន។ ជាមួយគ្នានេះ ពាក្យចចាមអារ៉ាមកន្លងមក ក៏ធ្លាប់បានចែករមលែកនូវពណ៌របស់ស្មាតហ្វូនទាំង 4 ម៉ូដែលនេះ iPhone 16‌, iPhone 16‌ Plus, iPhone 16 Pro និង iPhone 16 Pro Max។ កាលពីប៉ុន្មានឆ្នាំមុននេះ ស្មាតហ្វូន iPhone ដែលប្រកាសចេញលក់នៅលើទីផ្សារនេះ គឺមាន 5 ពណ៌។
ប៉ុន្តែនៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Apple អាចនឹងផ្លាស់ប្តូរទៅលើពណ៌មួយចំនួនរបស់ស្មាតហ្វូន iPhone 16‌ ដែលមានអេក្រង់ទំហំ 6.1-អ៊ីង និង iPhone 16‌ Plus ទំហំ 6.7-អ៊ីង។ ស្មាតហ្វូនមួយនៅក្នុងចំនោមម៉ូដែលទាំងនេះ នឹងមានច្រើនពណ៌ច្រើនជាងមុន។ យោងតាមការបញ្ជាក់ចេញពីអ្នកទម្លាយ "Fixed focus digital" ដែលបង្ហោះនៅលើ Weibo បាននិយាយថា ស្មាតហ្វូន iPhone 16‌ Plus ទំហំ  6.7-អ៊ីង របស់ក្រុមហ៊ុន Apple នឹងមានពណ៌ដល់ទៅ 7 បើធៀបជាមួយនឹងស្មាតហ្វូន iPhone 15 គឺមានតែ 5 ពណ៌ប៉ុណ្ណោះ។
Article image
Article image
ខាងរក្រោមនេះគឺជាពណ៌របស់ស្មាតហ្វូន iPhone 15‌ Plus ជាមួយនឹងពណ៌នៃស្មាតហ្វូន  iPhone 16‌ Plus
ខាងក្រោមនេះគឺជាពណ៌របស់ស្មាតហ្វូន iPhone 15 Pro និងiPhone 16 Pro
Article image
គួរបញ្ជាក់ថា មកដល់ពេលនេះ គឺនៅសល់ពេលជាង 5 ខែទៀត ទម្រាំតែដល់ពេលដែលក្រុមហ៊ុន Apple នឹងធ្វើការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន iPhone 16 Series ជាផ្លូវការ៕
ពាក្យចចាមអារ៉ាមថ្មីមួយបានទម្លាយថា iPhone 16 Series នឹងបង្ហាញវត្តមានជាមួយជម្រើស 7 ពណ៏