ស្វែងរកពួកយើង:

Loading Ad...

ពាក្យចចាមអារ៉ាមថ្មី និយាយថា iPhone 19e អាចនឹងមានអេក្រង់ ProMotion Display

ដោយ

ជុំ ប៉េងលីន

18 មីនា 2026 08:00 ព្រឹក

អាន 2 នាទី


បន្ទាប់ពីការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី iPhone 17e បានមួយរយៈពេលខ្លីមមក នៅថ្ងៃនេះ មានការទម្លាយចេញនូវព័ត៌មានថ្មីៗរបស់ស្មាតហ្វូនជំនាន់បន្ទាប់នៃម៉ូដែលនេះថែមទៀតហើយ។ បើតាមប្រភពខាងលើនេះបាននិយាយថា iPhone 19e អាចនឹងមានការប្រកាសចេញនៅដើមឆ្នាំ 2028 ហើយអាចនឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ថ្មី ProMotion display ថែមទៀតផង។ សម្រាប់អេក្រង់នេះ គឺជាអេក្រង់ដែលប្រើប្រាស់នូវ Variable Refresh Rate Panel និងជាអេក្រង់មានតម្លៃរបស់ Apple lingo។ ដូច្នេះនេះគឺជាការផ្លាស់ប្តូរថ្មីមួយ ខណៈដែលកន្លងមកទៅលើ “e”  នេះ គឺប្រើត្រឹមអេក្រង់ 60Hz panels ប៉ុណ្ណោះ។
Article image
ពាក្យចចាមអារ៉ាមនិយាយថា iPhone 19e អាចនឹងមានអេក្រង់ ProMotion display បន្ទាប់ពីការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី iPhone 17e បានមួយរយៈពេលខ្លីមមក នៅថ្ងៃនេះ មានការទម្លាយចេញនូវព័ត៌មានថ្មីៗរបស់ស្មាតហ្វូនជំនាន់បន្ទាប់នៃម៉ូដែលនេះថែមទៀតហើយ។ បើតាមប្រភពខាងលើនេះបាននិយាយថា iPhone 19e អាចនឹងមានការប្រកាសចេញនៅដើមឆ្នាំ 2028 ហើយអាចនឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ថ្មី ProMotion display ថែមទៀតផង។ សម្រាប់អេក្រង់នេះ គឺជាអេក្រង់ដែលប្រើប្រាស់នូវ Variable Refresh Rate Panel និងជាអេក្រង់មានតម្លៃរបស់ Apple lingo។ ដូច្នេះនេះគឺជាការផ្លាស់ប្តូរថ្មីមួយ ខណៈដែលកន្លងមកទៅលើ “e” នេះ គឺប្រើត្រឹមអេក្រង់ 60Hz panels ប៉ុណ្ណោះ។
យោងតាមការចេញព័ត៌មានថ្មីពី ZDNet Korea បាននិយាយថា នោពេលនេះ Apple បាននឹងកំពុងតែធ្វើការនៅលើបច្ចេកវិទ្យាអេក្រង់ថ្មី LTPO+ technology ដែលមានការប្រើប្រាស់នូវសមាសភាគ oxide ដែលអាចធ្វើការផ្លាស់ប្តូទៅលើ transistors បានលឿន ជួយពង្រឹងនូវសមត្ថភាពប្រើប្រាស់បានខ្ពស់ និងមានកម្រិតឆ្លើយតបនៅលើអេក្រង់បានលឿនជាងមុន។

Article image
ប្រភពដដែលនេះ បានបន្តបច្ចេកវិទ្យាអេក្រងនេះ គឺត្រូវបានគេរំពឹងថា នឹងមានការប្រើប្រាស់នៅលើអេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មី iPhone 18 Pro series ក៏ដូចជាស្មាតហ្វូនជំនាន់បន្ទាប់របស់ iPhone Air រួមជាមួយនិងស្មាតហ្វូនអេក្រង់បត់បានម៉ូដែលដំបូងថែមទៀតផង។ ដូច្នេះប្រសិនបើការប្រើប្រាស់អេក្រង់នេះ នៅលើស្មាតហ្វូនថ្នាក់ប្រណិត មិនមានបញ្ហានោះ សម្រាប់បច្ចេកវិទ្យា LTPO panels ដែលប្រើនៅលើស្មាតហ្វូននាពេលនេះ គឺនឹងធ្លាក់មក iPhone 19e ហើយ។ ទាំងនេះគ្រាន់តែជាព័ត៌មានបែកធ្លាយប៉ុណ្ណោះ សម្រាប់ព័ត៌មានជាក់នៅមិនទាន់មានការបញ្ជាក់ច្បាស់ទេ នៅលើ iPhone 19e នឹងមានប្រើ LTPO panel ឬយ៉ាងណានោះទេ។
Article image