ស្វែងរកពួកយើង:

ពាក្យចចាមអារ៉ាមថ្មី និយាយថា Samsung Galaxy S25 អាចនឹងមានការប្រើប្រាស់នូវបន្ទះឈីប MediaTek

ដោយ

Koun Jab Luffy

27 មិថុនា 2024 10:01 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះមានពាក្យចចាមអារ៉ាមថ្មីមួយ ដែលមានប្រភពចេញពីប្រទេសកូរ៉េខាងត្បូងបាននិយាយថា ក្រុមហ៊ុន Samsung បាននឹងកំពុងតែពិចារណាទៅលើការប្រើប្រាស់នូវបន្ទះឈីបថ្មី Dimensity របស់ក្រុមហ៊ុន MediaTek នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Galaxy S25 Series ដែលគ្រោងនឹងមានការប្រកាសចេញនៅលើទីផ្សារនាខែមករាបឆ្នាំក្រោយនេះ។ សម្រាប់បន្ទះឈីបថ្មី MediaTek ត្រូវបានគេជឿជាក់ថា គឺជា Dimensity 9400 ដែលគ្រោងនឹងបង្ហាញខ្លួនស្របពេលជាមួយបន្ទះឈីប Snapdragon 8 Gen 4 ក៏ដូចជា Exynos 2500 ដែលជាឈីបផ្ទាល់ខ្លួនរបស់ Samsung ផងដែរ។
ផ្អែកលើពាក្យចចាមអារ៉ាមនេះ ប្រសិនបើក្លាយជាការពិតមែននោះ ការបង្ហាញវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Galaxy S25 Series របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងនៅឆ្នាំក្រោយនេះ គឺនឹងមានការប្រើប្រាស់នូវបន្ទះឈីបចំនួន 3 ប្រភេទផ្សេងៗគ្នាជាក់ជាមិនខាន។ នៅពេលនេះ បើទោះបីជាមានការជជែកទៅលើរឿងបន្ទះឈីបថ្មីនេះក៏ដោយ ក្រុមហ៊ុន Samsung នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ ទាក់ទងនឹងការប្រើប្រាស់បន្ទះឈីបនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនេះ។ ជាក់ស្តែងថ្មីនេះ ក៏មានការលើកឡើងពីការប្រើប្រាស់បន្ទះឈីប Snapdragon 8 Gen 4 និង Exynos 2500 ផងដែរ ក្រុមហ៊ុននេះនៅមិនទាន់សម្រេចចិត្តបែបណានៅឡើយទេ។
Article image
សូមជំរាបថា សម្រាប់បន្ទះឈីប Snapdragon 8 Gen 3 ដែលបង្ហាញវត្តមានកាលពីឆ្នាំមុននេះ ត្រូវបានពាក្យចចាមអារ៉ាមនិយាយថា មានតម្លៃ $190-$200 ប៉ុន្តែចំពោះបន្ទះឈីប Snapdragon 8 Gen ដែលក្រុមហ៊ុន Qualcomm នឹងប្រកាសចេញឆ្នាំនេះ គឺមានអាចនឹងមានតម្លៃដល់ទៅ $260 ឯណោះ។ ងាកមកបន្ទះឈីប Exynos 2500 វិញ គឺមានការសម្រេចបាន 40% ហើយ ខណៈដែល 60% ត្រូវការពេលវេលាសម្រាប់ផលិតបន្ថែម។ ក្រុមហ៊ុន Samsung មានគម្រោងនឹងកែប្រែទៅលើរឿងនេះ នៅខែសីហា។ មួយវិញទៀតប្រសិនបើ Exynos នៅតែមានការផលិតយឹតយ៉ាវនោះ ក្រុមហ៊ុន Samsung ទំនងជានឹងសម្រេចចិត្តប្រើប្រាស់ Snapdragon ហើយបើទោះជាថ្លៃក៏ដោយ។ ជាមួយគ្នានេះ ក៏អាចនឹងងាកមកបន្ទះឈីប MediaTek ក៏ថាបាន។
Article image
ពាក្យចចាមអារ៉ាមថ្មី និយាយថា Samsung Galaxy S25 អាចនឹងមានការប្រើប្រាស់នូវបន្ទះឈីប MediaTek