ស្វែងរកពួកយើង:

ពាក្យចចាមអារ៉ាមថ្មី បាននិយាយថា OPPO Find X8 Series អាចនឹងបង្ហាញវត្តមានចំនួន 3 ម៉ូដែល

ដោយ

Koun Jab Luffy

16 ឧសភា 2024 09:43 ព្រឹក

អាន 2 នាទី

Article image
កាលពីខែមីនាកន្លងទៅនេះ ក្រុមហ៊ុន OPPO ត្រូវបានគេមើលឃើញថា ទើបតែបានបង្ហាញចេញនូវស្មាតហ្វូន Find X7 Ultra Satellite Edition នៅលើទីផ្សារប្រទេសចិន។ នៅពេលនេះ មានការទម្លាយព័ត៌មានរបស់ស្មាតហ្វូនជំនាន់ថ្មី Find X8 seriesដែលស្មាតហ្វូនថ្នាក់ប្រណិតរបស់ក្រុមហ៊ុននេះថែមទៀតហើយ។
យោងតាមរបាយការណ៌កន្លងមក បានអោយដឹងថា ស្មាតហ្វូន Find X8 series នឹងមានម៉ូដែល Find X8 និង Find X8 Ultra ហើយអាចនឹងមានការប្រកាសចេញនៅលើទីផ្សារនៅចុងឆ្នាំនេះផងដែរ។ បើតាមការវិវត្តន៍ចុងក្រោយនេះ បានបង្ហាញថា ស្មាតហ្វូន OPPO Find X8 Series ក៏អាចនឹងបង្ហាញវត្តមានម៉ូដែលទី 3 ផងដែរ។
Article image
យោងតាមការចែកចាយរបស់អ្នកទម្លាយ Digital Chat Station បានបង្ហាញថា កំពូលស្មាតហ្វូន Find X8 series នឹងមានចំនួន 3 ម៉ូដែល។ លោកបន្តថា ម៉ូដែលស្តង់ដារ អាចនឹងបង្ហាញវត្តមាននៅខែតុលា និង Ultra នឹងបង្ហាញវត្តមាននៅត្រីមាសទី 1 ឆ្នាំ 2025។ យ៉ាងណាមិញបើតាមពាក្យចចាមអារ៉ាមថ្មីៗនេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការឌីស្សាញជាមួយនិងរូបរាបថ្មី ប្រព័ន្ធកាមេរ៉ាកាន់តែខ្លាំង ហើយនិងមានទំហំថ្មខុសៗគ្នា រួមជាមួយនិងកម្លាំងសាកល្បឿនលឿនជាងមុនថែមទៀតផង។
Article image
ផ្អែកលើការទម្លាយកន្លងមក បានបង្ហាញថា ស្មាតហ្វូនទាំងពីរនេះ នឹងបំពាក់មកជាមួយនូវបន្ទះឈីប MediaTek និងQualcomm ប៉ុន្តែមិនទាន់មានការបញ្ជាក់ច្បាស់ពីឈ្មោះរបស់បន្ទះឈីបថ្មីនេះនៅឡើយទេ។ បើតាមការបែកធ្លាយចុងក្រោយនេះបាននិយាយថា ស្មាតហ្វូនម៉ូដែល Ultra ទំនងជានឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 4។ សូមជំរាបថា ថ្មីៗនេះមានរបាយការណ៌ថា ស្មាតហ្វូន OPPO Find X8 Series នឹងមានការប្រជែងជាមួយ Xiaomi 15 series ថែមទៀតផង។
ពាក្យចចាមអារ៉ាមថ្មី បាននិយាយថា OPPO Find X8 Series អាចនឹងបង្ហាញវត្តមានចំនួន 3 ម៉ូដែល