ស្វែងរកពួកយើង:

ពាក្យចចាមអារ៉ាមនិយាយថា Samsung បាននឹងកំពុងតេស្តថ្ម Silicon-Carbon ទំហំ 20,000mAh

ដោយ

Koun Jab Luffy

02 មករា 2026 11:59 ថ្ងៃត្រង់

អាន 2 នាទី

Article image
បច្ចុប្បន្ននេះ បើនិយាយពីថាមពលថ្មនៅលើស្មាតហ្វូនដែលមានលក់នៅលើទីផ្សារ ភាគច្រើនស្មាតហ្វូនរបស់ចិន គឺមានទំហំធំដល់ទៅ 8,000mAh ឬអាចធំជាងនេះ ប៉ុន្តែសម្រាប់ស្មាតហ្វូនកូរ៉េខាងត្បូង និងអាមេរិកាំងវិញ គឺមិនទាន់មានចេញថាមពលថ្មធំសម្រាប់ស្មាតហ្វូនរបស់ខ្លួននៅឡើយទេ។ នៅថ្ងៃនេះ យោងតាមការទម្លាយថ្មីមួយបាននិយាយថា ក្រុមហ៊ុន Samsung SDI គឺបាននឹងកំពុងតេស្តថ្ម Silicon-Carbon ទំហំ 20,000mAh នៅលើស្មាតហ្វូនរបស់ខ្លួនហើយ។
សូមជំរាបថា Samsung គឺជាក្រុមហ៊ុនមួយដែលគ្រប់គ្នា បានដឹងច្បាស់ហើយថា គឺមិនមានការគោលដៅ ពង្រីកទំហំថាមពលថ្មនៅលើស្មាតហ្វូនរបស់ខ្លួននោះទេ។ បើទោះបីជាវត្តមានរបស់ស្មាតហ្វូនថ្នាក់ប្រណិតFlagship ម៉ូដែល Galaxy S25 Ultra កន្លងមក ក៏មិនមានថ្មធំនោះទេ គឺត្រឹមតែ 5,000mAh ប៉ុណ្ណោះ។ ប៉ុន្តែតាមអ្នកទម្លាយនិយាយពេលនេះ គឺបញ្ជាក់ថា ថា Samsung SDI បាននឹងកំពុងតេស្តថ្ម dual-cell silicon–carbon battery ទំហំ 20,000mAh ហើយ។
Article image
យោងតាមអ្នកទម្លាយរូបនេះបានអោយដឹងបន្ថែមទៀតថា ថ្ម dual-cell នេះ គឺមានមួយគ្រាប់មានទំហំ 12,000mAh និងមានកម្រ៉ាស់ 6.3mm និងមួយគ្រាប់ទៀតមានទំហំ 8,000mAh មានកម្រ៉ាស់ 4mm ។ នៅកំឡុងការតេស្តនោះ បានបញ្ជាក់អោយដឹងថា ថ្មនេះ មានសមត្ថភាពអាចប្រើប្រាស់បាន 27 ម៉ោង (បើកអេក្រង់ជាប់រហូត) ហើយនឹងអាចសាក 960 ដង។ មានការបញ្ជាក់ថា ការតេស្តនេះ គឺមិនទាន់បញ្ជាក់ថា ថ្មនេះ មានសមត្ថភាពនោះទេ។
ពាក្យចចាមអារ៉ាមនិយាយថា Samsung បាននឹងកំពុងតេស្តថ្ម Silicon-Carbon ទំហំ 20,000mAh