ថ្មីៗនេះ BYD បានបង្ហាញចេញរបាយការណ៍លក់រថយន្តរបស់ខ្លួនសម្រាប់ទីផ្សារក្នុងស្រុកប្រចាំខែឧសភាដោយលក់បានចំនួនសរុបដល់ 376,990 គ្រឿង កើនឡើងប្រមាណ 19.4% បើធៀបនឹងការលក់នៅខែមេសា ឆ្នាំ 2026។ ហើយបើធៀបនឹងខែឧសភា ឆ្នាំ 2025 ចំនួនការលក់ គឺមានចំនួនខ្ពស់ជាងប្រមាណ 60 គ្រឿងប៉ុណ្ណោះ ប៉ុន្តែ BYD បានចាត់ទុកថា ការលក់រថយន្តរបស់ខ្លួន គឺមានកម្រិតថេរ។
ចំពោះរថយន្ត BYD ដែលជួររក្សាលំនឹងការលក់បានល្អ គឺជាស្រឡាយរថយន្ត Dynasty និង Ocean Series ដោយការរថយន្តទាំងពីរស៊េរីនេះបញ្ចូលគ្នា គឺមានចំនួន 330,215 គ្រឿង។ ហើយសម្រាប់ម៉ាកយីហោរថយន្តរងលំដាប់ខ្ពស់របស់ BYD ដែលមានដូចជា Denza, Fang Cheng Bao, និង Yangwang ក៏មានអត្រានៃការលក់កើនឡើងផងដែរ។ ជាការកត់សំគាល់សម្រាប់ការលក់របស់ម៉ូដែល Fang Cheng Bao គឺរក្សាបាននូវទីផ្សារដល់ល្អបំផុតសម្រាប់ទីផ្សាររថយន្តកម្រិត Premium ដោយលក់បានចំនួនជាង 30,000 គ្រឿង ក្នុងខែឧសភា ឆ្នាំ 2026 នេះ។
BYD មើលឃើញថា ម៉ូដែលចំនួនប្រាំបីដែលលក់បានលើសពី 20,000 គ្រឿងក្នុងមួយខែ។ ហើយសម្រាប់រថយន្តក្នុងត្រកូល Dynasty ដែលមានម៉ូដែល Yuan និង Song ពិតជាមានទីផ្សារល្អខ្លាំង និងមានតម្រូវការខ្ពស់បំផុត ដោយទាំងពីរម៉ូដែលនេះលក់បានចំនួន 56,691 គ្រឿង និង 51,370 0 គ្រឿងរៀងៗខ្លួន ខណៈដែលត្រកូល Qin លក់បាន 28,360 គ្រឿង។ ជាមួយគ្នានេះ សម្រាប់ត្រកូលរថយន្ត Ocean Series របស់ BYD ដែលមានចំនួន 6 ម៉ូដែល ក៏មានទីផ្សារលក់ល្អខ្លាំងក្នុងខែឧសភា ក្នុងនោះរួមមានម៉ូដែល Seagull, Dolphin, Seal, Sealion, និង Song Plus ដោយក្នុងនោះម៉ូដែល Sealion លក់បានចំនួន 42,615 គ្រឿង ខណៈដែលម៉ូដែល Seagull លក់បានចំនួនជិត 40,000 គ្រឿង។
សម្រាប់ការនាំចេញរថយន្តទៅកាន់ទីផ្សារសកលរបស់ BYD ឃើញថា មានការកើនឡើងខ្លាំងផងដែរប្រចាំខែឧសភា កន្លងទៅ។ ក្នុងរបាយការបង្ហាញថានៅក្នុងខែឧសភា BYD បាននាំចេញរថយន្តដឹកអ្នកដំណើរ និងរថយន្តភីកអាប់បានចំនួន 160,177 គ្រឿង កើនឡើង 80,7% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ គួរបញ្ជាក់ដែរថា BYD បានធ្វើការផ្លាស់ប្តូរឈ្មោះរថយន្តម៉ូដែលមួយចំនួនរបស់ខ្លួនដែលនាំចេញទៅលក់លើទីផ្សារអន្តរជាតិ ដោយក្នុងនោះមានដូចជា ម៉ូដែល Yuan Up ប្តូរទៅជា Atto 2, Yuan Plus ប្តូរទៅជា Atto 3, Seagull ប្តូរទៅជា Dolphin Mini និង Dolphin Surf ហើយ Fang Cheng Bao 5 និង 8 ត្រូវបានគេហៅថា Denza B5 និង B8 ជាដើម៕



