ស្វែងរកពួកយើង:

ព័ត៌មានថ្មីនិយាយថា Galaxy S25 និង S25+ អាចនឹងប្រើប្រាស់បន្ទះឈីប MediaTek Dimensity 9400

ដោយ

Koun Jab Luffy

08 តុលា 2024 09:38 ព្រឹក

អាន 2 នាទី

Article image
យោងតាមការទម្លាយព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 series អាចនឹងមានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 9400។ ព័ត៌មានថ្មីនេះ ត្រូវបានគេប្រទះឃើញលើកឡើង Google Deepmind កាលពីថ្ងៃទី 26 ខែកញ្ញាកន្លងទៅនេះ។ ផ្អែកតាមការបញ្ជាក់ខាងលើនេះ ប្រសិនបើនេះ គឺជាការពិតមែននោះ ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 និង S25+ ដែលមានវត្តមាននៅឆ្នាំក្រោយនេះ អាចនឹងមានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 9400 SoC។
បន្ទះឈីបនេះត្រូវបានគេរំពឹងថា នឹងមានពង្រឹងសមត្ថភាពខ្លាំងជាងបន្ទះឈីប Samsung Exynos។ តាមរយៈនៃការលេចចេញនូវព័ត៌មាននេះ មានការព្យាករណ៌ថា បន្ទះឈីប MediaTek នឹងមកជំនួសបន្ទះឈីបf Exynos SoCs។ ជាមួយគ្នានេះបើយោងតាមការបង្ហាញពី Google fuels នោះ គឺបានបញ្ជាក់ថា Galaxy S25 series គឺនឹងមានការបង្ហាញវត្តមានជាមួយនិងបន្ទះឈីបជំនាន់ថ្មី MediaTek Dimensity 9400។ មួយវិញទៀតនៅក្នុងរបាយការណ៌របស់ Google Deepmind ដែលចេញកាលពីថ្ងៃទី 26th ខែកញ្ញាកន្លងនេះ ក៏មានការបញ្ជាក់ពី AlphaChip ផងដែរ។
Article image
មកដល់ពេលនេះបើទោះបីជាមានការទម្លាយនូវឯកសារទាក់ទងនឹងការប្រើប្រាស់បន្ទះឈីបថ្មីនេះក៏ដោយ អ្នកតាមដាននានា នៅមិនទាន់អាចសន្មត់បានថានេះ គឺជាការពិត ឬមិនពិតបាននៅឡើយទេ។ ប៉ុន្តែបើក្រឡេកទៅមើលនៅលើសេចក្តីថ្លែងការណ៌របស់ Google Deepmind គឺមានការបញ្ជាក់ច្បាស់ថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 និង S25+ គឺនឹងមានការបង្ហាញវត្តមានជាមួយនិងបន្ទះឈីប Dimensity 9400 ពិតមែន។ គួរបញ្ជាក់ថាថ្មីៗនេះ មានការលើកឡើងថា សង្វាក់ផលិតកម្មវទៅលើ Exynos 2500 គឺកំពុងតែប្រឈមនឹងបញ្ហាផហដែរ ដូច្នេះការផ្លាស់ប្តូរបន្ទះឈីបនេះក៏អាចក្លាយជាការពិតក៏ថាបាន។