
យោងតាមការចេញផ្សាយព័ត៌មានថ្មនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន Motorola គឺបានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី ម៉ូដែល Moto S50 នៅក្នុងពេលឆាប់ៗនេះហើយអ។ ស្មាតហ្វូនស៊េរីថ្មីនេះ មានលេខម៉ូដែល XT2309-5 ហើយក៏បានឆ្លងកាត់ការចុះបញ្ជី TENAA នៅក្នុងប្រទេសចិនរួចរាល់ហើយផងដែរ។ នៅថ្ងៃនេះ មានសេចក្តីរាយការណ៌ថ្មីបង្ហាញពីរូបភាពផ្សព្វផ្សាយជាផ្លូវការរបស់ស្មាតហ្វូនថ្មីនេះហើយ។
បើតាមការបញ្ជាក់នៅក្នុងរូបភាពផ្សព្វផ្សាយថ្មីនេះ បានបញ្ជាក់ថា ស្មាតហ្វូន Motorola Moto S50 នឹងសម្ពោធជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិននាថ្ងៃទី 5 ខែកញ្ញា វេលាម៉ោង 10:00 (ម៉ោងនៅក្នុងប្រទេសចិន)។ ប៉ុន្តែនៅលើរូបភាពថ្មីនេះ នៅមិនទាន់មានការបញ្ចេញនូវព័ត៌មានស៊ីជម្រៅរបស់ស្មាតហ្វូនថ្មីនេះនៅឡើយទេ ក្រៅតែពីការបញ្ជាក់ពីជម្រើសពណ៌របស់ស្មាតហ្វូននេះចំនួន 3 ពណ៌។ បើតាមការទម្លាយមុននេះ បាននិយាយថា ស្មាតហ្វូន S50 នេះ នឹងមិនមានដាក់លក់នៅលើទីផ្សារក្រៅប្រទេសចិននោះទេ។
ប៉ុន្តែស្មាតហ្វូនម៉ូដែលថ្មីនេះ អាចនឹងមានការប្រើប្រាស់នូវលក្ខណៈសម្បត្តិស្រដៀងគ្នាជាមួយនិង Motorola Edge 50 Neo។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានអេក្រង់ទំហំ 6.4-អ៊ីង ល្បឿន 120Hz OLED display ដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 7300។

នៅលើស្មាតហ្វូននេះ ក៏អាចនឹងមានការបំពាក់នូវប្រព័ន្ធការពារទឹកនិងធូលីកម្រិត IP68 ហើយនិងមានការឆ្លងកាត់ទៅលើការធ្វើតេស្ត MIL-STD-810H certification ថែមទៀតផង។ ស្មាតហ្វូននេះ នឹងមានឧបាល័រ stereo speakers ថ្មទំហំ 4,310mAh កម្លាំងសាក 68W។ សម្រាប់កាមេរ៉ា 3 គ្រាប់ គឺមានទំហំ 50MP និង 10MP ហ៊្សូមបាន 3x telephoto ហើយមួយទៀតទំហំ 13MP ultrawide។
