
កាលពីចុងខែមីនាកន្លងទៅនេះ បន្ទាប់ពីព្រឹត្តិការណ៍ដាច់ដោយឡែកមួយនៅក្នុងប្រទេសចិននៅក្នុងខែមេសានេះ ក្រុមហ៊ុន Huawei បានបង្ហាញនូវស្មាតហ្វូន P40 Series នៅជុំវិញពិភពលោក។ គិតមកទល់នឹងពេលនេះ ស្មាតហ្វូន P40 និង P40 Pro គឺអាចរកទិញបាននៅក្នុងតំបន់ជាច្រើនហើយ។
ចំពោះវត្តមានបងធំ Huawei P40 Pro Plus ដែលជាស្មាតហ្វូនមានបច្ចេកវិទ្យា 10x optical zoom គឺនឹងដាក់លក់នៅថ្ងៃទី 6 ខែមិថុនានេះហើយ។ Huawei P40 Pro Plus គឺជាស្មាតហ្វូនថ្នាក់ប្រណិត និងមានតម្លៃថ្លៃជាងស្មាតហ្វូន P-Series។ សម្រាប់ទំហំ 8GB+512GB របស់ស្មាតហ្វូននេះ គឺមានតម្លៃ €1399។ ស្មាតហ្វូននេះ ក៏នឹងមានទំហំ 8GB+256GB ផងដែររ តែមានលក់នៅក្នុងប្រទេសចិនប៉ុណ្ណោះ។ ស្មាតហ្វូននេះ មានតម្លៃ 7,988 Yuan ($1,199) និង 8,888 Yuan ($1,245)។

តាមការបញ្ជាក់នៅក្នុងគណនីផ្លូវការ Weibo របស់ក្រុមហ៊ុន Huawei បានអោយដឹងថា ស្មាតហ្វូន P40 Pro Plus នឹងអាចធ្វើការ Pre-order បានចាប់ពីថ្ងៃទី 1 ខែមិថុនានេះ នៅក្នុងប្រទេសចិន ហើយការលក់ស្មាតហ្វូននេះគឺនៅថ្ងៃទី 6 ខែមិថុនានេះ។ ស្មាតហ្វូន Huawei P40 Pro Plus និង P40 Pro គឺមានលក្ខណៈដូចគ្នាច្រើន និងខុសគ្នាតិចតួចប៉ុណ្ណោះ។

ស្មាតហ្វូន P40 Pro Plus នេះ គឺមានកាមេរ៉ា 5 គ្រាប់នៅខាងក្រោយ និងមានកាមេរ៉ា 8MP Periscope Telephoto ជាមួយនឹងការទ្រទ្រង់នូវមុខងារ OIS, PDAF, 10x optical zoom និង 100x digital zoom។ ភាពខុសគ្នារបស់ស្មាតហ្វូននេះ គឺវាមានការទ្រទ្រង់នូវបច្ចេកវិទ្យា 40W wireless charging នៅលើស្មាតហ្វូន P40 Pro Plus បើធៀបទៅនឹងម៉ូឌែល Pro គឺមានបច្ចេកវិទ្យា 27W ប៉ុណ្ណោះ៕
