
បន្ទាប់ពីមានកិច្ចពិភាក្សាជាច្រើនរួចមក នៅពេលនេះក្រុមហ៊ុន Huawei បានចេញមកបញ្ជាក់ជាផ្លូវការណ៌ហើយថា Huawei Mate 70 Series នឹងបង្ហាញវត្តមាននៅត្រីមាសទី 4 ឆ្នាំ 2024 ខាងមុខនេះហើយថែមទាំងមានការដាក់អោយប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិកាថ្មី HarmonyOS NEXT ថែមទៀតផង។ ជាមួយនិងវត្តមានរបស់ស្មាតហ្វូនថ្មីនេះត្រូវបានគេរំពឹងថា នឹងមកដល់ក្នុងចន្លោះពេលខែតុលាដល់ខែធ្នូ។
នៅកំឡុងពេលនៃកិច្ចពិភាក្សាទៅលើការអាប់ដែរប្រព័ន្ធប្រតិបត្តិការ HarmonyOS NEXT នេះ លោក Yu Chengdong ដែលជាអគ្គនាយកផ្នែក Huawei Consumer Business បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Mate 70 series គឺនឹងមានការប្រកាសចេញនៅក្នុងត្រីមាសទី 4 ខែមុខនេះហើយ។ លោកបានបន្តថា ស្មាតហ្វូន Huawei Mate 70 lineup ក៏នឹងត្រូវបានដាក់អោយមានការ pre-install ទៅលើប្រព័ន្ធប្រតិបត្តិការថ្មី HarmonyOS NEXT version ថែមទៀតផង។ ជាមួយគ្នានេះ ក្រុមហ៊ុននេះ ក៏នឹងមានការដាក់អោយប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការថ្មី HarmonyOS NEXT នេះ នៅលើម៉ូដែលផ្សេងផងដែរ។
សូមជំរាបថា នៅក្នុងព្រឹត្តិការ Analyst Summit 2024 កាលពីខែមេសាកន្លងទៅនេះ លោក Xu Zhijun ដែលជាអគ្គនាយកប្តូរវេនរបសក្រុមហ៊ុន Huawei បានមានប្រសាសន៌ថា ប្រព័ន្ធប្រតិបត្តិការ HarmonyOS NEXT version ក៏នឹងមានការដាក់សម្ពោធជាផ្លុវការនៅត្រីមាសទី 4 ឆ្នាំនេះដូចគ្នា។ លោកថែមទាំងនិយាយទៀតថា ស្មាតហ្វូនជំនាន់ថ្មី Mate 70 series ក៏នឹងមានការបង្ហាញវត្តមាននៅក្នុងពេលាមួយគ្នានេះដូចគ្នា។
នៅពេលេននេះ ក្រុមហ៊ុន Huawei បានបញ្ជាក់ជាផ្លូវការហើយថា ស្មាតហ្វូនជំនាន់ថ្មី Mate 70 series នឹងមានវត្តមាននៅពេលនោះជាមួយគ្នាមែន។ Huawei Mate 70 series ធ្លាប់ត្រូវបានគេទម្លាយថា ម៉ូដែល Pro នឹងមានការឌីស្សាញរន្ធអេក្រង់ចំនួន 3 គ្រាប់។ ប៉ុន្តែមិនទាន់បានបញ្ជាក់ថា ការឌីស្សាញរូបរាងស្មាតហ្វូននេះ មានភាពដូចគ្នា ឬយ៉ាងណានោះទេ។
