
យោងតាមការចេញផ្សាយព័ត៌មានថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Black Shark បាននឹងកំពុងតែធ្វើការនៅលើហ្គេមីងហ្វូន Black Shark 4S និង Black Shark 4S Pro ដែលសមិទ្ធិផលថ្មីទាំងពីរនេះ គឺជាជំនាន់ថ្មីរបស់មហ្គេមីងហ្វូនម៉ូដែលមុន Black Shark 4 និង Black Shark 4 Pro ដែលបានបង្ហាញវត្តមានកាលពីដើមឆ្នាំកន្លងទៅនេះ។ នៅថ្ងៃនេះ ក្រុមហ៊ុន Black Shark បានបចេញមកប្រកាសថា ខ្លួននឹងរៀបចំព្រឹត្តិការណ៍បង្ហាញផលិតផលថ្មីនេះក្នុងប្រទេសចិន នៅថ្ងៃទី 13 ខែតុលានេះហើយ ដោយក្រុមហ៊ុនបានបញ្ចេញនូវរូបភាពផ្សព្វផ្សាយ និងបានបញ្ជាក់ច្បាស់នូកាលបរិច្ឆេតរបស់ហ្គេមីងហ្វូន Black Shark 4S នេះផងដែរ។
បើមើលទៅលើសេណារីយ៉ូថ្មីនេះ ឃើញថាក្រុមហ៊ុន Black Shark ទំនងងជាមិនទាន់បង្ហាញចេញនូវ Black Shark 4S Pro នោះទេ ដោយសារតែនៅក្នុងរូបភាពផ្សព្វផ្សាយថ្មីនេះ គឺមានតែរូបភាពរបស់ហ្គេមីនហ្វូន Black Shark 4S តែមួយប៉ុណ្ណោះ។ ដោយបានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានកាមេរ៉ាចំនួន 3 គ្រាប់ដែលមានការរៀបចំជាជួរដេក ដែលដូចគ្នានឹងការបែកធ្លាយពីមុនៗមកអញ្ចឹងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន Black Shark ក៏បានបញ្ជាក់ពីលក្ខណៈសម្បត្តិទូទៅរបស់ហ្គេមីងហ្វូន Black Shark 4S នេះផងដែរ។

ហ្គេមីងហ្វូន Black Shark 4S ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺមានអេក្រង់ល្បឿន 144Hz និងមានការទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មកម្លាំង 120W rapid charging។ បើនិយាយពីកម្លាំងម៉ាស៊ីនស្មាតហ្វូននេះ គឺដំណើរការលើឈឺប Snapdragon 870 ប៉ុន្តែមិនច្បាស់ថា នឹងនឹងមានលេខម៉ូដែលមួយណាសម្រាប់ស្មាតហ្វូននេះទេ។ ស្មាតហ្វូននេះ អាចនឹងប្រើប្រាស់កាមេរ៉ាគោលទំហំ 48-Megapixel (main) និងគ្រាប់ទីពីរមានទំហំ 8-Megapixel (Ultra-Wide) ហផយគ្រាប់ទីបីមានទំហំ 5-Megapixel (macro) ដែលដូចគ្នាជាមួយ Black Shark 4 អញ្ចឹង.

ប្រភពខាងលើនេះបានបន្តថា Black Shark 4S Pro ប្រើប្រាស់នូវអេក្រង់ល្បឿន 144Hz Refresh Rate ហើយនិងដំណើរការលើបន្ទះឈីប Snapdragon 888 Plus Mobile Platform។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបច្ចេកវិទ្យសាកថាមពលកម្លាំង 120W Fast Charging Support។ សម្រាប់ការថតរូប ស្មាតហ្វូននេះ ប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 64-Megapixel (main) និងកាមេរ៉ាទីពីរមានទំហំ 8-Megapixel (Ultra-Wide) ហើយគ្រាប់ទីបីមានទំហំ 5-Megapixel (macro)។
