ស្វែងរកពួកយើង:

ព័ត៌មានលម្អិតនៃកាមេរ៉ានៅលើ Huawei Pura 80 Ultra ត្រូវទម្លាយជាថ្មី!

ដោយ

Koun Jab Luffy

30 ធ្នូ 2024 08:11 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថា បានត្រៀមខ្លួនរួចហើយនៅក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Pura 80 Ultra របស់ខ្លួននៅក្នុងខែមេសាខាងមុខនេះហើយ។ សម្រាប់ម៉ូដែលនេះ គឺជាជំនាន់ថ្មីនៃស្មាតហ្វូន Pura 70 Ultra ដែលបង្ហាញខ្លួនកាលពីឆ្នាំមុន។ ថ្មីៗនេះមានការបែកធ្លាយថ្មីចេញពីប្រទេសចិន បានទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើននៃកាមេរ៉ា ហើយស្មាតហ្វូនជំនាន់ថ្មី Pura 80 Ultra នេះ ហើយនឹងមានការព្យាករណ៌ថា អាចនឹងក្លាយជាស្មាតហ្វូន flagship ដ៏ខ្លាំងក្លាទៅលើការថតរូបភាពទៀតផង។
ប្រភពខាងលើនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Pura 80 Ultra នឹងមានកាមេរ៉ាគោលទំហំ 50MP ទ្រទ្រង់ជាមួយនឹងសិនស័រទំហំ 1-អ៊ីង ហើយនិងមានការគាំទ្រដោយបច្ចេកវិទ្យា variable aperture ទៀតផង។ សម្រាប់គ្រាប់ទីពីរមានទំហំ 50MP ultrawide ប្រើប្រាស់នូវ “super large” periscope zoom lens ហើយនិងបំពាក់ជាមួយនឹងសិនស័រ 1/1.3″ type sensor។ នៅលើស្មាតហ្វូនថ្មីនេះ ក៏នឹងមានការពង្រឹងទៅលើការថតរូបភាពកាន់តែប្រសើរផងដែរ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះកន្លងមក បានអោយដឹងថា ស្មាតហ្វូនថ្មីនេះ ក៏នឹងត្រៀមផលិតទ្រង់ទ្រាយធំផងដែរ។
Article image
បើទោះបីជាការប្រកាសជាផ្លូវការណ៌ត្រូវគេរំពឺងថា នឹងបង្ហាញខ្លួននៅត្រីមាសទី 2 ឆ្នាំ 2025 នេះក៏ដោយ ការប្រកាសស្មាតហ្វូន Pura 80 Ultra នេះ អាចនឹងផ្តោតខ្លាំងទៅលើការថតរូបភាព។ សូមជំរាបថា ស្មាតហ្វូន Pura 70 Ultra ដែលបង្ហាញខ្លួនកន្លងមក គឺមានអេក្រង់ទំហំ 6.8-អ៊ីង OLED LTPO display ទ្រទ្រង់ជាមួយនឹងល្បឿន 120Hz refresh rate ហើយនិង  មានកម្រិត FHD+ resolution ដែលមានការបញ្ចូលគ្នានៃ advanced color រួមជាមួយនិងបច្ចេកវិទ្យា Dimming ថែមទៀតផង។
Article image
សម្រាប់កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានទំហំ 50MP ដែលជា Retractable lens និងគ្រាប់ទីពីរមានទំហំ 40MP ultrawide lens ហើយនិង 50MP macro telephoto។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 13MP ultrawide lens។ ស្មាតហ្វូន Pura 70 Ultra មានថាមពលថ្មទំហំ 5200mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 100W wired និង 80W wireless fast charging ជាមួយនឹងបច្ចេកវិទ្យា reverse charging ៕
ព័ត៌មានលម្អិតនៃកាមេរ៉ានៅលើ Huawei Pura 80 Ultra ត្រូវទម្លាយជាថ្មី!