ស្វែងរកពួកយើង:

ព័ត៌មានលម្អិតនៃកាមេរ៉ា និងអេក្រង់ដែលប្រើប្រាស់នៅលើ Honor 200 Pro ត្រូវបានគេទម្លាយ!

ដោយ

Koun Jab Luffy

14 ឧសភា 2024 09:37 ព្រឹក

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មី ដែលចេញផ្សាយប៉ុន្មានថ្ងៃមុននេះ បានបញ្ជាក់ថា ក្រុមហ៊ុន Honor បានកំពុងតែធ្វើការនៅលើស្មាតហ្វូន  ជំនាន់ថ្មីរបស់ខ្លួន Honor 200 និងម៉ូដែល Honor 200 Pro ដែលម៉ូដែលនេះ ស្ថិតនៅក្នុងស្រឡាយស្មាតហ្វូនថ្នាក់កណ្តាល។ នៅថ្ងៃនេះ មានការបែកធ្លាយនូវរូបភាព render របស់ស្មាតហ្វូន Honor 200 Pro នៅលើអនឡាញថែមទៀតហើយ ខណៈដែលអ្នកទម្លាយ Digital Chat Station ក៏ទើបតែទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Honor 200 Pro នេះផងដែរ។
បើមើលទៅលើការបែកធ្លាយខាងលើនេះ គឺមានការទម្លាយអំពីលក្ខណៈសម្បត្តិអេក្រង់ និងប្រព័ន្ធកាមេរ៉ា ដែលមានស្មាតហ្វូននេះថែមទៀតផង។ ស្មាតហ្វូន Honor 200 Pro នឹងមានអេក្រង់ដែលមានកម្រិតភាពច្បាស់“1.5K” resolution និងមានរន្ធ punch-hole នៅលើអេក្រង់។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះ ក៏នឹងមានការឌីស្សាញគែមអេក្រង់កោងដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន Honor 100 Pro ផងដែរ។ បើមើលទៅលើកាមេរ៉ារបស់ស្មាតហ្វូននេះវិញ គឺមានកាមេរ៉ាគោលទំហំ 50-megapixel គាំទ្រជាមួយនឹង optical image stabilization (OIS)ដែលភាពច្រើនមានតែនៅលើស្មាតហ្វូន high-end ប៉ុណ្ណោះ។ នៅលើស្មាតហ្វូននេះ ក៏មានកាមេរ៉ា 32-megapixel telephoto lens ជាមួយនឹង 2.5x optical zoom និង 50x digital zoom ទៀតផង។
Article image
ស្មាតហ្វូន Honor 200 Pro នឹងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 ដែលជាបន្ទះឈីប flagship SoC របស់ក្រុមហ៊ុន Qualcomm។ ស្មាតហ្វូន Honor 200 Pro នេះនឹងមានការបង្ហាញវត្តមានជាមួយនឹងស្មាតហ្វូន Honor 200 ដែលបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3 ផងដែរ។ សម្រាប់វត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Honor 200 series នេះ ត្រូវបានគេព្យាករណ៌ថា អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅចុងខែឧសភានេះហើយ៕
ព័ត៌មានលម្អិតនៃកាមេរ៉ា និងអេក្រង់ដែលប្រើប្រាស់នៅលើ Honor 200 Pro ត្រូវបានគេទម្លាយ!