ស្វែងរកពួកយើង:

ព័ត៌មានលម្អិតបន្ទះឈីប និងប្រព័ន្ធកាមេរ៉ានៅលើ iPhone 16 ត្រូវបានគេទម្លាយចេញមកហើយ!

ដោយ

Koun Jab Luffy

26 មករា 2024 05:01 ល្ងាច

អាន 2 នាទី

Article image
ក្នុងរយះពេលប៉ុន្មានសប្តាហ៍ក្រោយមកនេះមានការទម្លាយចេញនូវព័ត៌មានជាច្រើនរបស់ទូរស័ព្ទ iPhone Series 2024។ ហើយនៅពេលនេះ ក៏មានការទម្លាយនូវលក្ខណៈសម្បត្តិនៃប្រព័ន្ធកាមេរ៉ា រួមនឹងបន្ទះឈីបដែលនឹងដំឡើងនៅលើ iPhone Series 2024 ឬ iPhone 16 Series។ ប្រភពព័ត៌មានថ្មីនេះត្រូវបានទម្លាយចេញដោយគណនី Weibo របស់ប្រទេសចិនដែលមានឈ្មោះថា Smart Pikachu។ គណនី Weibo នេះបានសរសេរបង្ហោះសារដូច្នេះថា បន្ទះឈីបជំនាន់ថ្មីរបស់ Apple គឺ A18 Bionic នឹងត្រូវផលិតឡើងតាមខ្នាតស្តង់ដារ 3nm របស់ TSMC។
ប្រភពបានបញ្ជាក់ទៀតថា 3nm A18 Bionic នឹងត្រូវបាននៅលើ iPhone 16 Series ហើយបច្ចេកវិទ្យាផលិតឈីប 3nm នេះ ក៏នឹងត្រូវប្រើសម្រាប់ការផលិតកំបូលឈីបស្មាតហ្វូន Android ជំនាន់ថ្មី Qualcomm Snapdragon 8 Gen 4 និង MediaTek Dimensity 9400 ដែលចេញនៅមុនដំណាច់ឆ្នាំ 2024 នេះផងដែរ។ សម្រាប់បន្ទះឈីប 3nm A18 Bionic នឹងមានពីរជម្រើស គឺជម្រើសស៊េរីគាំទ្រប្រព័ន្ធបច្ចេកវិទ្យា Wi-Fi6Eនិងជម្រើសគាំទ្របច្ចេកវិទ្យា Wi-Fi7។
Article image
បន្ថែមពីនេះបន្ទះឈីបជំនាន់ថ្មី A18 Bionic ក៏នឹងមានសមត្ថភាពគាំទ្រប្រព័ន្ធសែនស័រកាមេរ៉ាទំហំ 48MP ចំនួនពីរគ្រាប់ថែមទៀតផង។ ដែលនេះ គឺស្របជាមួយនឹងព័ត៌មានចចាមអារ៉ាមដែលបានទម្លាយចេញលើកមុនៗថា iPhone 16 Pro Max គឺនឹងគាំទ្រសែនស័រកាមេរ៉ាទំហំ 48MP ចំនួនពីរគ្រាប់ ព្រមទាំងមាន Periscope Telephoto ដែលមានសមត្ថភាពអាចធ្វើ Optical-zoom បានដល់ 5x។
ប្រភពព័ត៌មានក៏បាននិយាយទៀតថា iPhone 16 Pro Series ក៏នឹងទទួលបានការបំពាក់នូវប៊ូតុងថ្មី Capture Button ដែលអាចគាំទ្រក្នុងការកំនត់សម្រាប់មុខងារថតរូប និងវីដេអូថែមទៀតផង។ បើតាមការទម្លាយព័ត៌មានកាលពីពេលថ្មីៗនេះបាននិយាយថា iPhone 16 Pro Max នឹងបំពាក់សែនស័រ ទំហំ  48MP របស់ Sony ស៊េរី IMX903 ខ្នាត 1/1.14″  ដែលគាំទ្រនៅប្រព័ន្ធ double-layer transistor technology រួមជាមួយមុខងារ 14Bit ADC និង DCG ផងដែរ។
Article image
មានការរំពឹងជាមុនថា iPhone 16 Pro នឹងបង្កើតទំហំអេក្រង់ឡើងដល់ 6.3 អ៊ីង កើនពីទំហំ 6.1 អ៊ីញនៅលើ iPhone 15 Pro ខណៈ iPhone 16 Pro Max នឹងកើនទំហំឡើងដល់ 6.9 អ៊ីញ ធៀបនឹង iPhone 15 Pro Max ដែលមានទំហំ 6.7 អ៊ីញ។ ហើយម៉ូដែល iPhone 16 Pro និង iPhone 16 Pro Max គឺនឹងរក្សារការប្រើប្រាស់ស៊ុមប្រភេទទីតាញ៉ូម កម្រិត grade 5 titanium ឬ Ti-6Al-4V ដូចគ្នានឹងជំនាន់ iPhone 15 Pro និង iPhone 15 Pro Max ឆ្នាំមុនដែរ៕