ស្វែងរកពួកយើង:

ព័ត៌មានលម្អិតអេក្រង់ ថាមពលថ្មនិងកម្លាំងសាក OPPO Find X8s និង Find X8S+ ត្រូវបានទម្លាយ!

ដោយ

Koun Jab Luffy

24 មីនា 2025 04:15 ល្ងាច

អាន 2 នាទី

Article image
យោងតាមការបែកធ្លាយថ្មី បាននិយាយថា ស្មាតហ្វូន Find X8 Series របស់ក្រុមហ៊ុន OPPO នឹងមានការបន្ថែមនូវសមាជិកចំនួន 3 ទៀត ហើយនិងមានការបង្ហាញខ្លួននៅខែក្រោយនេះទៀតផង។ ខណៈដែលការបែកធ្លាយជាច្រើនបាននិយាយពី ស្មាតហ្វូន Find X8s និង Find X8 Ultra រួចមកហើយនោះ នៅពេលនេះ មានលេចចេញនូវការបែកធ្លាយពីប្រទេសចិន និយាយថា ក្រុមហ៊ុននេះ ក៏នឹងបង្ហាញវត្តមានស្មាតហ្វូន Find X8S+ មួយទៀតផងដែរ។ អ្នកទម្លាយ Digital Chat Station ថ្មីៗនេះ ក៏បានចែករំលែកលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Find X8s ទាំងពីរនេះដូចគ្នា។
តាមការបញ្ជាក់របស់អ្នកទម្លាយរូបនេះ បានអោយដឹងថា ស្មាតហ្វូន Find X8S ថ្មីនេះ គឺនឹងមានអេក្រង់ទំហំ 6.3-អ៊ីង កម្រិត“1.5K” ខណៈពេលដែលស្មាតហ្វូន X8S+ នឹងមានអេក្រង់រាបស្មើ 6.59-អ៊ីង។ ស្មាតហ្វូនទាំងពីរនេះ នឹងមានបច្ចេកវិទ្យាសាកល្បឿនលឿន 80W wired និងបច្ចេកវិទ្យាសាក 50W wireless charging ហើយថែមទាំងមានការគាំទ្រជាមួយនឹង IP68 និង IP69 សម្រាប់ការពារការជ្រាបទឹក និងធូលីថែមទៀតផង។ សម្រាប់មុខងារថ្មីមួយទៀតរបស់ស្មាតហ្វូននេះ គឺការប្រើប្រាស់នូវ X-axis vibration motor ហើយនិងសេនស័រ optical in-display fingerprint sensor។
ស្មាតហ្វូន Find X8s ទាំងពីរនេះ នឹងមានការបង្កើនទៅលើទំហំថាមពលថ្មផងដែរ។ Digital Chat Station បានបញ្ជាក់ថា ស្មាតហ្វូន Find X8S+ នេះ នឹងមានថាមពលថ្មទំហំ 5,860mAh ខណៈពេលដែលស្មាតហ្វូន X8S នៅមិនទាន់ដឹងអំពីថាមពលថ្ម នៅឡើយទេ។ គួរបញ្ជាក់ថា កាលពីពេលមុននេះ ស្មាតហ្វូន Find X8S ត្រូវគេទម្លាយថានឹងមានថាមពលថ្មទំហំ 5,700mAh ហើយវាមានកម្រាស់ស្តើងត្រឹមតែ 7mm ប៉ុណ្ណោះ។ អេក្រង់ស្មាតហ្វូននេះ គឺមានគែម bezels ស្តើងដែលមានកម្រាស់ត្រឹមតែ 1.38mm។ ស្មាតហ្វូនទាំងពីរនេះ នឹងប្រើប្រាស់នូវបន្ទះឈីប  Dimensity 9400+។ តាមការគ្រោងទុក បន្ទះឈីបនេះ នឹងប្រកាសជាផ្លូវការនៅថ្ងៃទី 11 ខែមេសាខាងមុខនេះហើយ។
Article image
ចំពោះស្មាតហ្វូនទី 3 ម៉ូដែល Find X8 Ultra ដែលក្រុមហ៊ុន OPPO ក៏ធ្លាប់បានទម្លាយនូវលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូន flagship នេះ នឹងមានអេក្រង់រាបស្មើរ មានកម្រិតបង្ហាញចេញបាន 2K flat display គាំទ្រជា មួយនឹងគែម ultra-narrow symmetrical bezels និងសិនស័រស្កែនម្រាមដៃ ultrasonic fingerprint scanner ហើយនិងមានកាមេរ៉ា periscope telephoto ចំនួន 2 ដែលមាន 3x zoom និង  6x zoom ។ស្មាតហ្វូននេះនឹងមានកម្រាស់ 8.xx mmនិងបំពាក់នូវ vibration motor ។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏នឹងមានថាមពលថ្មទំហំ  6,000mAh ផងដែរ៕
ព័ត៌មានលម្អិតអេក្រង់ ថាមពលថ្មនិងកម្លាំងសាក OPPO Find X8s និង Find X8S+ ត្រូវបានទម្លាយ!