ស្វែងរកពួកយើង:

ព័ត៍មានថ្មី: vivo X200 FE និង X Fold5 នឹងបង្ហាញខ្លួននៅថ្ងៃទី 10 ខែកក្កដាឆ្នាំ 2025

ដោយ

Koun Jab Luffy

02 មិថុនា 2025 02:09 រសៀល

អាន 3 នាទី

Article image
នៅថ្ងៃទី 10 ខែកក្កដាឆ្នាំ 2025 ខាងមុខនេះ ក្រុមហ៊ុន vivo ត្រូវបានគេរាយការណ៌ថា នឹងមានការបង្ហាញចេញនូវផលិតផលថ្មីនៅក្នុងព្រឹត្តិការណ៍ធំមួយទៀតនៅក្នុងប្រទេសឥណ្ឌា។ ផលិតផលថ្មីនេះ ត្រូវបានគេជឿជាក់ថា គឺជា ស្មាតហ្វូនជំនាន់ថ្មី vivo X200 FE និង X Fold5។
សម្រាប់ស្មាតហ្វូន vivo X200 FE នេះគឺបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ BIS នៅក្នុងប្រទេសឥណ្ឌារួចរាល់ហើយ។ បើតាមការបញ្ជាក់មុននេះ និយាយថា ស្មាតហ្វូនថ្មីនេះ នឹងមានបំពាក់នូវមុខងារកម្រិត Flagship ជាច្រើន ហើយថែមទាំងមានការឌីស្សាញរូបរាងថ្មីដ៏ស្រស់ស្អាតថែមទៀតផង។
Article image
តាមការបញ្ជាក់ចេញពីប្រភពជាច្រើនមុននេះ ក៏បានអោយដឹងដែរថា ស្មាតហ្វូនជំនាន់ថ្មី Vivo X200 FE នេះនឹងមានរូបរាងស្តើងជាមួយនឹងអេក្រង់ទំហំ 6.31-អ៊ីង កម្រិត 1.5K flat OLED display រត់បាននៅក្នុងកម្រិត  120Hz រួមជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀតផង។ ស្មាតហ្វូននេះ អាចនឹងប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 9300+ ឬ Dimensity 9400e chip ដែលផ្តល់នូវល្បឿនរលូននៅក្នុងការលេងហ្គេម និងការងារ multitasking ។
Article image
បើមើលទៅលើកាមេរ៉ារបស់ស្មាតហ្វូននេះវិញ គឺនឹងមានកាមេរ៉ាគោលទំហំ 50MP (1/1.56″ Sony IMX921), និងគ្រាប់ទីពីរទំហំ 50MP telephoto គាំទ្រជាមួយនឹង 3x optical zoom (Sony IMX882) ខណៈដែលគ្រាប់ទីបីទំហំ 8MP ultrawide។ សម្រាប់កាមេរ៉ាមុខមានទំហំ 50MP។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 6,500mAh ជាមួយនឹងបច្ចេកវិទ្យា 90W wired charging, IP68 និង  IP69 សម្រាប់ការពារធូលី និងទឹក។ ស្មាតហ្វូននេះមានទម្ងន់ 200g ដែលធ្ងន់ជាង Pro Mini ដល់ទៅ 13g ហើយវានឹងមានម៉េមូរីទំហំ 12GB/256GB និង 16GB/512GB ។
សម្រាប់ស្មាតហ្វូនបត់បាន Vivo X Fold5 វិញ គឺនឹងមានអេក្រង់ខាងក្នុងទំហំ 8.03-អ៊ីង កម្រិត 2K+ កញ្ចក់ AMOLED ខណៈដែលអេក្រង់ខាងក្រៅគឺមានទំហំ 6.53-អ៊ីង LTPO OLED cover screen ទ្រទ្រង់ជាមួយនឹងកម្រិត 120Hz។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ មានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 ជាមួយនឹងរ៉េម ទំហំ 16GB និងម៉េមូរីទំហំ 512GB។
Article image
ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ មានកាមេរ៉ាគោលទំហំ 50MP (IMX921) និងគ្រាប់ទីពីរមានទំហំ 50MP ultrawide ហើយនិងគ្រាប់ទីបីមានទំហំ 50MP 3x telephoto (IMX882) ខណៈដែលកាមេរ៉ាភ្លោះខាងមុខទំហំ  32MP selfie ដូចគ្នា។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺមានថាមពលថ្មទំហំ  6,000mAh ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាសាកកម្លាំង 90W wired និងបច្ចេកវិទ្យាឥតខ្សែរកម្លាំង 30W wireless charging, ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង និង 3 stage alert slider ផងដែរ។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នេះនៅពេលដែលបើកមានកម្រាស់ 4.3mm និងបិទមានកម្រាស់ 9.33mm ៕
ព័ត៍មានថ្មី: vivo X200 FE និង X Fold5 នឹងបង្ហាញខ្លួននៅថ្ងៃទី 10 ខែកក្កដាឆ្នាំ 2025