
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានចេញមកប្រកាសជាផ្លូវការថា ព្រឹត្តិការណ៌ Samsung Galaxy Unpacked ឆឆ្នាំ 2023 នេះ នឹងរៀបចំឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូងវិញម្តងប៉ុន្តែមិនទាន់បានបញ្ជាក់ពេលវេលាពិតប្រាកដនៅឡោះយទេ។ នៅថ្ងៃនេះ មានដំណឹងថ្មីពីកាលបរិច្ឆេតនៃការប្រារព្ធនូវព្រឹត្តិការណ៌ Samsung Galaxy Unpacked នេះហើយ។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៌នេះ គឺបានបង្ហាញថា ព្រឹត្តិការណ៌ Samsung Galaxy Unpacked នឹងរៀបចំឡើងនៅថ្ងៃទី 26th ខែកក្កដានេះ វេលាម៉ោង 07:00 AM ET។ ហើយនៅលើ Poster នេះ ក្រុមហ៊ុន Samsung ក៏មានការចែករំលែកនូវរូបភាពវីដអូខ្លី ដែលបង្ហាញពីស្មាតហ្វូនអេក្រង់បត់បានជំនាន់របស់ខ្លួនផងដែរ។
របាយការណ៌ខាងលើបានបន្ថែមថា ព្រឹត្តិការណ៌ Samsung Galaxy Unpacked ក៏នឹងមានការផ្សាយផ្ទាល់ live-streamed នៅលើវិបសាយផ្លូវការរបស់ក្រុមហ៊ុននេះផងដែរ គឺតាមរយៈ Samsung official website និងតាមបណ្តាញ YouTube។ ក្រៅតែពីការបង្ហាញវត្តមានបស់ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 5 និង Galaxy Z Flip 5 ហើយនោះ ក្រុមហ៊ុននេះត្រូវបានគេដឹងថា ក៏នឹងមានការប្រកាសចេញនូវនាឡិកា Samsung Galaxy Watch 6 series, ថេប្លេត រួមទាំងកាសស្តាប់ផងដែរ។

សូមជំរាបថា ថ្មីៗនេះមានព័ត៌មានជាច្រើន ដែលនិយាយពីស្មាតតហ្វូនអេក្រង់បត់បាន Galaxy Z Fold 5 ថា មានស្មាតហ្វូននេះ នឹងមានកម្រ៉ាស់ស្តើងជាង និងមានទម្ងន់ស្រាលជាងជំនាន់មុន ហើយសម្រាប់គន្លឹះដែលប្រើប្រាស់នៅលើស្មាតហ្វូននេះ ក៏មានការអាប់ដែតខ្លាំងផងដែរ គឺមានភាពរឹងមាំ ដែលផ្តល់នូវបទពិសោធន៍កាន់តែសំបូរបែបសម្រាប់អ្នកប្រើប្រាស់។ សម្រាប់ Galaxy Z Flip 5 ត្រូវគេនិយាយថា គឺមានអេក្រង់ខាងក្រៅធំជាងមុន និងមានការប្រើប្រាស់នូវបន្ទះឈីបដែលមានសមត្ថភាពខ្ពស់ជាងមុខដូចគ្នា។ បន្ថែមពីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង ក៏បានប្រកាសពីការបញ្ជាទិញមុនសម្រាប់ស្មាតហ្វូននដែរ។
