ស្វែងរកពួកយើង:

ព្រឹត្តិការណ៍សម្ពោធស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series នៅក្នុងប្រទេសថៃ ពិតជាបែ្លកភ្នែក!

ដោយ

Koun Jab Luffy

04 កុម្ភៈ 2025 10:54 ព្រឹក

អាន 2 នាទី

Article image
កាលពីខែមុននេះ ក្រុមហ៊ុន Samsung បានរៀបចំ Galaxy Unpacked 2025 នៅក្នុងទីក្រុង San Jose ដែលនេះ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ ដាក់បង្ហាញនូវស្មាតហ្វូន Flagship ថ្មីចំនួន 3 ម៉ូដែល ហើយក៏និងមានការទម្លាយព័ត៌មានរបស់ស្មាតហ្វូន Galaxy S25 Edge ផងដែរ។
នៅក្នុងព្រឹត្តិការណ៍នេះ លោក TM Roh ដែលជាអគ្គនាយកផ្នែក MX របស់ Samsung ក៏បានឈរនៅលើឆាក ស្វាគមន៍ទៅកាន់គ្រប់គ្នា ដើម្បីបង្ហាញនូវបច្ចេកវិទ្យាចុងក្រោយនេះផងដែរ។
Article image
យោងតាមការចេញផ្សាយថ្មីៗនេះ ស្មាតហ្វូនជំនាន់ Galaxy S25 Series ក៏មានការបង្ហាញនូវវត្តមាននៅក្នុងប្រទេសថៃផងដែរ ដោយក្រុមហ៊ុន Samsung បានរៀបចំនូវព្រឹត្តិការណ៍តន្រ្តីជប់លៀងចម្រុះពណ៌ និងតន្រ្តីចម្រុះជាច្រើនទៀតដើម្បីបង្ហាញនូវស្មាតហ្វូន  Galaxy S25 នេះ។ នៅក្នុងប្រទេសថៃ ក្រុមហ៊ុន Samsung បានរៀបចំនូវការបង្ហាញស្មាតហ្វូន Galaxy S25 series នៅក្នុងទម្រង់ថ្មីមួយ ដែលលោក Sittichok Nopphachinbutr អគ្គនាយករបស់ Samsung នៅក្នុងប្រទេសថៃ បានចូលរួមជាមួយនឹងតារាចម្រៀង និងសំដៃងរបស់ថៃជាច្រើនរូប។
Article image
ព្រឹត្តិការណ៍ “Here AI am Music Fest” នេះ គឺជាការប្រគុំតន្ត្រីដែលមានការចូលរួមពី P’Jong-Kallan, Tay-New, Sky-Nani, Boki Lion, Ink Waruntorn និង Toon Bodyslam ខណៈពេលដែល Nong Noey Butterbear ដែលជា “internet idol” ក៏ត្រូវបានអញ្ជើញអោយចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។
Article image
នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីនេះ ក៏មានការបង្ហាញនូវវត្តមានរបស់ Galaxy AI ចុងក្រោយបំផុតដែលដំណើរការនៅលើ  One UI 7 ផងដែរ។ បន្ថែមពីនេះ វាក៏មានការបង្ហាញនូវមុខងារ Audio Eraser tool ថ្មីនៃ Galaxy AI ថែមទៀត។ នៅក្នុងប្រទេសថៃ ក្រុមហ៊ុន Samsung ក៏មានការផ្តល់ជូននូវកាដូជាច្រើនសម្រាប់ការកម្មង់ទិញស្មាតហ្វូន Galaxy S25នេះដែលមានដូចជា  memory upgrades, 45W power adapter, in-store credit, cashback និងជាច្រើនទៀត៕
Article image
ព្រឹត្តិការណ៍សម្ពោធស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series នៅក្នុងប្រទេសថៃ ពិតជាបែ្លកភ្នែក!