ស្វែងរកពួកយើង:

ភិកអាប់ Ford Ranger PHEV ទទួលបានសិទ្ធិលក់ផ្លូវការណ៍នៅលើទីផ្សារប្រទេសអូស្ត្រាលី

ដោយ

Koun Jab Luffy

20 កុម្ភៈ 2025 07:46 ព្រឹក

អាន 3 នាទី

Article image
Ford Ranger Plug-In Hybrid ឬ PHEV  ស៊េរីឆ្នាំ 2025 ត្រូវបានអនុម័តផ្លូវការណ៍ពីស្ថាប័នពាក់ព័ន្ធសម្រាប់ការចេញលក់ក្នុងប្រទេសអូស្ត្រាលីនៅមុនការបង្ហាញចេញនៅពាក់កណ្តាលឆ្នាំ 2025។ បើយោងទៅលើសំនុំឯកសាររដ្ឋាភិបាលបង្ហាញថា រថយន្ត Ranger Plug-In Hybrid អាចដាក់លក់ជាមួយនឹងជម្រើស cab-chassis option ឯកសារអនុម័តដោយរដ្ឋាភិបាលបង្ហាញថា Ranger PHEV អាចត្រូវបានផ្តល់ជូនជារថយន្តប្រភេទ dual-cab pickup model រួមនឹង tub-chassis Model ដែលនឹងរួមបញ្ចូលនូវប្រភេទ Options ដូចជា XLT, Sport, Wildtrak និង Stormtrak limited edition។
ចំពោះម៉ូដែល Ranger XLT បំពាក់នូវម៉ាស៊ីនម៉ាស៊ូតត្រូវចេញលក់នៅក្នុងទីផ្សារប្រទេសអូស្ត្រាលីជាមួយនឹងតួរថយន្ត extra-cab cab-chassis, dual-cab cab-chassis និង dual-cab pick-up body styles ជាមួយពីរប្រភេទចុងក្រោយសម្រាប់ម៉ូដែល XLT PHEV ខណៈម៉ូដែល Sport, Wildtrak និង PHEVstrak PHEVទំនងជាត្រូវបានផ្តល់ជូនជម្រើសប្រភេទ dual-cab pick-up តែប៉ុណ្ណោះ។
Article image
Ranger PHEV ទំនងជានឹងក្លាយជាម៉ូដែល cab-chassis plug-in hybrid ដំបូងគេនៅលើទីផ្សារប្រទេសអូស្រា្តលី ប៉ុន្តែទោះជាយ៉ាងណា សម្រាប់រថយន្ត Pick up ប្រភេទ cab-chassis ដូចជា BYD Shark 6 ក៏កំពុងស្ថិតក្រោមការពិចារណាសម្រាប់ការចេញលក់នូវក្នុងទីផ្សារប្រទេសអូស្ត្រាលីផងដែរ។
Article image
រថយន្ត Ford Ranger Plug-in-hybrid បំពាក់នូវម៉ាស៊ីនសាំងទំហំ 4 ស៊ីឡាំងជាប្រភេទ turbocharged Engine ចំណុះ 2.3-Liter ហើយប្រព័ន្ធ Hybrid របស់រថយន្តថ្មីនេះ ត្រូវបានផលិតដោយក្រុមហ៊ុនរបស់Ford អាហ្រ្វិកខាងត្បូង ហើយប្រព័ន្ធ Hybrid នេះមានសមត្ថភាពផ្តល់ទិន្នផលកំលាំងបានដល់ 207kW នេះបើតាមការបញ្ជាក់នៅលើឯកសារ។ សម្រាប់ម៉ូដែល Ford Mustang និង Volkswagen Amarok គឺបានបំពាក់ដោយម៉ាស៊ីនសាំងចំនុះ 2.3-Liter turbo-petrol មានកំលាំង 232kW និង 222kW រៀងគ្នា ប៉ុន្តែមិនមានជំនួយពីប្រព័ន្ធ Hybrid នោះទេ។
Article image
ចំនែក Ford Ranger PHEV ស៊េរីថ្មីសម្រាប់ទីផ្សារអ៊ឺរ៉ុបគឺផ្តល់នូវទិន្នផលនៃប្រព័ន្ធរួមបញ្ចូលគ្នាមានកំលាង 206kW និងកំលាំងរមូល 697Nm ដែលមានអនុភាពខ្លាំងជាងម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូត V6 ដែលមានកំលាំង 184kW និងកំលាំងរមូល 600Nm  ប៉ុន្តែ ម៉ាស៊ីន Hybrid ថ្មីចំនុះ 2.3-Liter turbocharged four-cylinder សម្រាប់ Ford Ranger PHEV គឺខ្សោយជាងម៉ាស៊ីន Twin-turbo petrol V6 ដែលប្រើនៅលើ Ford Raptor ដែលមានកំលាំង 292kW និងកំលាំងរមូល 583Nm ។
យ៉ាងណាមិញ បើធៀបនឹងរថយន្ត BYD Shark 6 PHEV ដែលមានកំលាំងសរុបដល់ 321kW និង 650Nm ខណៈម៉ូដែល GWM Cannon Alpha Plug-In Hybrid ដែលទើបចេញក្នុងពេលឆាប់ៗនេះ គឺមានកម្លាំង 300kW និងនិងកំលាំងរមូល 750Nm ដូចនេះមានន័យថា Ford Ranger PHEV 2025 គឺមានអនុភាពកំលាំងខ្សោយជាងរថយន្តរបស់ក្រុមហ៊ុនចិនទាំងពីរម៉ូដែលនេះ៕
ភិកអាប់ Ford Ranger PHEV ទទួលបានសិទ្ធិលក់ផ្លូវការណ៍នៅលើទីផ្សារប្រទេសអូស្ត្រាលី