ស្វែងរកពួកយើង:

ភីកអាប់អគ្គិសនី Deepal Hunter K50 អាចមានតម្លៃជាង 1 លានបាត នៅលើទីផ្សារប្រទេសថៃ

ដោយ

Koun Jab Luffy

08 មេសា 2025 09:13 ព្រឹក

អាន 3 នាទី

Article image
អ្នកលេងដៃថ្មីក្នុងវិស័យរថយន្តអគ្គិសនីប្រភេទភីកអាប់ Deepal បានធ្វើការបង្ហាញចេញរថយន្ត Pick up ម៉ូដែលថ្មីដំបូងរបស់ខ្លួនជាប្រភេទ Dual-cap Pick up ម៉ូដែល Deepal Hunter K50 នៅក្នុងព្រឹត្តិការណ៍ 2025 Bangkok Auto Show ក្នុងប្រទេសថៃកាលពីពេលថ្មីៗកន្លងទៅនេះ។ រថយន្តអគ្គិសនីប្រភេទភីកអាប់ស៊េរីថ្មីរបស់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនមួយនេះ បានត្រៀមខ្លួនរួចរាល់ក្នុងការចូលប្រគូតប្រជែងទីផ្សារជាមួយនឹង Ford Ranger របស់អាមេរិក និង Toyota HiLux របស់ជប៉ុនក្នុងទីផ្សារប្រទេសអូស្ត្រាលីក្នុងពេលឆាប់ៗខាងមុខនេះ។
សម្រាប់ស្លាកឈ្មោះ Deepal Hunter គឺជាម៉ាកយីហោដែលត្រូវបានចុះក្នុងបញ្ជីពាណិជ្ជសញ្ញសម្រាប់ទីផ្សារប្រទេសអូស្ត្រាលី។ Deepal Hunter K50 ត្រូវបានគេដឹងថាជា ការកែប្រែឈ្មោះថ្មីចេញពីម៉ូដែល Changan Hunter នោះដោយសារម៉ាកយីហោរថយន្ត Deepal គឺស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនមេ Changan។ Hunter K50 ត្រូវបានគេនិយាយថា ជារថយន្តដំបូងគេក្នុងលោកសម្រាប់ម៉ូដែល range-extender ute។ Deepal Hunter K50 ដំណើរការដោយប្រព័ន្ធ All-wheel-drive ដោយប្រើនូវ ប្រព័ន្ធម៉ូទ័រអគ្គិសនីខាងមុខមានកំលាំង 70kW និងកំលាំងរមូល 150Nm រួមនិងម៉ូទ័រអគ្គិសនីខាងក្រោយមានកំលាំង 130kW និងកំលាំងរមូល 320Nm។
Article image
សម្រាប់ប្រព័ន្ធ range-extender វិញ Deepal Hunter K50 បានបន្ថែមនូវម៉ាស៊ីនម៉ាស៊ូត 2.0-litre four-cylinder turbo diesel កំលាំង 135kW ដោយម៉ាស៊ីននេះប្រើជាម៉ាស៊ីនភ្លើងសម្រាប់សាកភ្លើងទៅឲ្យកញ្ចប់ថ្ម lithium iron phosphate (LFP) battery ទំហំ 31.18kWh ជាមួយកម្រិតស៊ីប្រេងប្រមាណ 1.3L សម្រាប់ការសាកភ្លើងជិះ 100km និងអាចជិះបានដល់ 900km នៅពេលចាក់ប្រេងពេញធុងដែលអាចផ្ទុកចំណុះបាន 70L។ Deepal Hunter K50 ក៏មានរន្ធសាកភ្លើងខាងពីខាងក្រៅដែលគាំទ្រកំលាំងសាក 41kW ដែលមានលទ្ធភាពសាកបញ្ចូលថាមពលកញ្ចប់ថ្មពី 10% ទៅ 80% ចាយពេលប្រមាណ 30 នាទី។
Article image
រថយន្តភីកអាប់ dual-cap 5-កៅអីរបស់ Deepal មួយនេះមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយប្រមាណ 3,180mm ជាមួយបណ្តោយតួររថយន្ត 5380mm។ កង់ខាងក្រោយរបស់ Deepal Hunter K50 ប្រើប្រាស់យ៉ាន់ទំហំ 18-inch គាំទ្រប្រព័ន្ធដំណើរការឯករាជ្យ independent multi-link coil-spring rear suspension ដែលធ្វើឲ្យការបន្ទុកទំងន់នៅលើគ្រែដឹកខាងក្រោយបានកាន់តែច្រើន ប៉ុន្តែ មិនមានសំឡេង និងមិនសូវមានផាសុខភាពសម្រាប់អ្នកអង្គុយកៅអីខាងក្រោយ។
Article image
ទោះជាយ៉ាងណាសម្រាប់បន្ទុកទំងន់លើគ្រែដឹក និងការអូសសណ្តោងទំងន់មិនទាន់ត្រូវបានគេប្រាប់ឲ្យដឹងនៅឡើយទេ។ ផ្នែកខាងក្នុងមានការបំពាក់មកជាមួយកៅអីស្បែកប្រភេទ upholstery-leather ប្រព័ន្ធហ្រ្វាំងដៃអេឡិចត្រូនិច អេក្រង់បង្ហាញព័ត៌មានទំហំ 7.5-inch អេក្រង់កម្សាន្តទំហំ 12.3-inch ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto រួមជាមួយប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ។
Article image
ចំពោះប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាពវិញ Deepal Hunter K50 មានដូច ពោងសុវត្ថិភាព 6 គ្រាប់, ប្រព័ន្ធហ្រ្វាំង Brake Assist (BA), ប្រព័ន្ធគ្រប់គ្រង់លំនឹង Electronic Stability Control (ESP) និងប្រព័ន្ធគ្រប់គ្រង់ពេលឡើង និងចុះចំណោត Hill Descent Control ជាដើម ប៉ុន្តែ Hunter K50 មិនមានប្រព័ន្ធហ្រ្វាំង autonomous emergency braking (AEB) នោះទេ។ Deepal Hunter K50 អាចនឹងមានតម្លៃខ្ទង់ប្រហែល 1,099,000 បាត ឬប្រហែល $31,695.16 នៅទីផ្សារប្រទេសថៃ ដែលមានតម្លៃរាងថ្លៃជាង Ford Ranger Wildtrak 4x2 ដែលមានតម្លៃប្រមាណ 1,094,000 បាត៕