
ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor ឬហៅកាត់ថា GWM បានធ្វើការបង្ហាញចេញឡាន Pick up ស៊េរីថ្មីឆ្នាំ 2026 ម៉ូដែល Cannon ជាផ្លូវការណ៍នៅក្នុងព្រឹត្តិការណ៍ Guangzhou Auto Show 2025 ដែលប្រារព្ធធ្វើឡើងកាលពីពេលថ្មីៗនេះ។ ឡាន Pick up ឆ្នាំ 2026 នេះ មានបីជម្រើសផ្សេងគ្នា គឺ Passenger, Commercial និង off-road ដែលមានតម្លៃចាប់ពីខ្ទង់ $14,100 នៅទីផ្សារប្រទេសចិន។
សម្រាប់ម៉ូដែល GWM Commercial Cannon 2026 មានតម្លៃចាប់ពីខ្ទង់ $14,100 ដល់ $20,150។ ម៉ូដែលនេះផលិតឡើងដោយប្រើប្រាស់នូវប្រព័ន្ធគ្រោងឆ្អឹងប្រភេទ Tank Platform របស់ GWM ជាមួយជម្រើសប្រើម៉ាស៊ីនម៉ាស៊ូតពីរផ្សេងគ្នា គឺម៉ាស៊ីន 2.4T ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ 9 វគ្គ ឬម៉ាស៊ីន 2.0T ភ្ជាប់ដោយប្រអប់ស្វ័យប្រវត្តិ 8 វគ្គ។
Commercial Cannon 2026 បានធ្វើការ Upgrade នៅលើបណ្តុំចង្កៀងខាងមុខជាមួយការបំពាក់នូវប្រព័ន្ធចង្កៀង Dual-lens, Split-beam LED Headlight និងមានបន្ថែមនូវពឹលកាង ឬ Fog Light រួមនឹងសម្បកថ្មីខ្នាត 255/65 R18 បំពាក់នៅលើយ៉ាន់ទំហំ 18 inch ដែលផ្តល់នៅលំនឹងល្អសម្រាប់ការបើកបរ និងការដឹកទំនិញ។ ម៉ូដែលនេះ ក៏មានការធ្វើបច្ចុប្បន្នភាពបន្ថែមទៅលើប្រព័ន្ធ mountain-optimised model with all-terrain tyres, កាមេរ៉ា 360, ប្រព័ន្ធ hill-start assist និង cold climate បញ្ជានៅលើដៃចង្កូត រួមនឹងមុខងារកំដៅកៅអីជាដើម។

ចូលមកម៉ូដែល GWM Passenger Cannon 2026 មានតម្លៃចាប់ពីខ្ទង់ $17,880 ដល់ $23,820។ ម៉ូដែលនេះដំណើរការដោយម៉ាស៊ីន 2.4T ជាមួយប្រអប់លេងស្វ័យប្រវត្តិ 9 វគ្គ និងដំឡើងមកជាមួយប្រតិបត្តិការ Coffee OS3 ដែលមានមុខងារឆ្លាតវៃសម្រាប់ការប្រើប្រាស់បញ្ជានៅក្នុងកាប៊ីន។ ប្រតិបត្តិការនេះ គឺមានគាំទ្រជាមួយមុខងារ Huawei HiCar, Honour, ICCOA Carlink, និង Apple CarPlayសម្រាប់ភ្ជាប់ស្មាតហ្វូន ឬឧបករណ៍កម្សាន្តដោយមិនប្រើខ្សែ ហើយក៏គាំទ្រមុខងារបញ្ជាដោយសំឡេងផងដែរ។
ផ្នែកកាប៊ីនខាងក្នុងមានបំពាក់ដោយអេក្រង់បង្ហាញព័ត៌មានទំហំ 10.25-inch Full-LCD, អេក្រង់កម្សាន្តនៅកណ្តាល Dashboard មានទំហំ 14.6-inch មានប្រព័ន្ធការពារចំណាំងផ្លាត anti glare, anti reflection, និង anti fingerprint treatments ថែមទៀតផង។ លើសពីនេះទៅទៀត សម្រាប់ប្រព័ន្ធដំណើរការនៅលើ Passenger Cannon 2026 ត្រូវបានគាំទ្រដោយរ៉េមទំហំ 16GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB។ ទៅលើប្រព័ន្ធសុវត្ថិភាពក្នុងបើកបរវិញ ម៉ូដែលនេះមានដំឡើងមកជាមួយប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ និងប្រព័ន្ធ Transparent Chassis ដែលអាចបង្ហាញឧបសគ្គនៅជុំវិញរថយន្ត និងខាងក្រោមរថយន្តទៀតផង។
ចំពោះម៉ូដែលចុងក្រោយ គឺ Off-road Cannon 2026 មានតម្លៃចាប់ពីខ្ទង់ $25,380 ដល់ $26,630។ ម៉ូដែលនេះដំណើរការដោយម៉ាស៊ីនម៉ាស៊ូត 2.4-Litre អាចផលិតកម្លាំងបាន 135kW និងកម្លាំងរមួល 480Nm ដំណើរការដោយប្រព័ន្ធប៉ុងពីរ ឬ Four-wheel-drive (4WD) ដែលដំណើរការនៅលើប្រព័ន្ធ BorgWarner’s 4A+MLOCK ដែលមានមុខងារកំណត់ការប្រើប្រាស់ប៉ុង ឬ mechanical differential locks ចំនួនបី ដើម្បីបង្កើនសមត្ថភាពក្នុងការបើកបរតម្រូវតាមស្ថានភាពផ្លូវជាក់ស្តែងជាពិសេសផ្លូវមានឧបសគ្គ ឬ off-road តែម្តង។

GWM Off-road Cannon 2026 មានមុខងារ “tank” turning mode និង crawl mode ដែលបានបញ្ចូលមុខងារកំនត់ការបើកបរចំនួន 9 ដូចជា economy, standard, sport, snow, mud, sand, 4L, rock, និងexpert ជាដើម។ បន្ថែមពីនេះ off-road Pick up នេះ ក៏មានភ្ជាប់មកជាមួយនូវឧបករណ៍ការពារ K MAN nitrogen bumpers និងសម្បកកង់ប្រភេទ BFGoodrich tyres ដែលល្អបំផុតសម្រាប់ការបើកបរនៅលើផ្លូវ off-road។ ហើយអ្វីដែលពិសេសសម្រាប់ Pick up Cannon ឆ្នាំ 2026 គឺ GWM បានដាក់ចេញនូវកញ្ចប់គ្រឿងបំពាក់លេងបន្ថែមតាមតម្រូវការរបស់អថិជនក្នុងការ Custom រថយន្តរបស់ពួកគេតាមការចង់បានជាមួយតម្លៃសមរម្យថែមទៀតផង៕
