ស្វែងរកពួកយើង:

ភីកអាប់ MG U9 ស៊េរីឆ្នាំ 2026 ត្រៀមចេញក្រឡុកទីផ្សារឡានរបស់អូស្រ្តាលីក្នុងឆ្នាំ 2026

ដោយ

Koun Jab Luffy

29 តុលា 2025 12:14 ថ្ងៃត្រង់

អាន 3 នាទី

Article image
ដូចដែលយើងបានដឹងរួចមកហើយថាក្រុមហ៊ុនផលិតរថយន្ត General Motor ហៅកាត់ថា GM បានត្រៀមបញ្ចេញលក់ឡានភីកអាប់ប្រភេទ Dual-cab ក្នុងទីផ្សារប្រទេសអូស្រ្តាលីក្នុងឆ្នាំ 2026 ខាងមុខនេះ។ហើយចំពោះឡាន Pick up dual-cab ម៉ូដែល ute ដំបូងរបស់ MG ដែលនឹងចូលក្រឡុកទីផ្សារអូស្ត្រាលីគឺជាម៉ូដែល MG U9។
បើតាមការប្រកាសពីក្រុមហ៊ុន MG Australia បានឲ្យដឹងថាឆាប់ៗនេះតួរអង្គថ្មីមួយទៀតដែលនឹងបង្ហាញវត្តមាននៅលើទីផ្សារឡាន Pick up ក្នុងប្រទេសអូស្ត្រាលីគឺជាម៉ូដែល MG U9 ហើយម៉ូដែល Pick up dual-cab ឆ្នាំ 2026 មួយនេះនឹងទៅដល់បន្ទប់តាំងបង្ហាញឬ Showroom ក្នុងទឹកដីអូស្ត្រាលីដើម្បីត្រៀមខ្លួនក្នុងការចេញប្រគូតប្រជែងជាមួយនឹងឡាន Pick up ដែលកំពុងលក់ដាច់ខ្លាំងដូចជា Toyota HiLux, Ford Ranger, Isuzu D-Max, Kia Tasman, Mazda BT-50, Mitsubishi Triton និងម៉ូដែលផ្សេងៗទៀត។
Article image
លោក Peter Ciao ប្រធានក្រុមហ៊ុន MG Australia បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Drive ដូច្នេះថាលោកមិនទាន់មានរំពឹងខ្ពស់ទៅលើតួរលេខនៃការលក់ម៉ូដែល U9 ដោយសារតែវាជាការឈរជើងលើកដំបូងសម្រាប់ម៉ូដែលនេះហើយបច្ចុប្បន្នទីផ្សារឡាន Pick up dual-cab ក្នុងទីផ្សារអូស្ត្រាលីមានការប្រគូតប្រជែងខ្លាំង។ប៉ុន្តែលោក Ciao បង្ហាញពីភាពជាក់ខ្លាំងទៅលើភាពជោគជ័យក្នុងការលក់ MG U9 គ្រាន់តែវានឹងស្ថិតនៅលើដំណើរជោគជ័យតាមពេលវេលាការធ្វើទីផ្សារនិងតម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់ដោយសារតែ U9 គឺជាឡាន Pick up ដំបូងរបស់ MG សម្រាប់ទីផ្សារអូស្ត្រាលី។ហើយលោករំពឹងថាថ្ងៃណាមួយ U9 នឹងក្លាយជាម៉ូដែលលក់ដាច់ខ្លាំងបំផុតរបស់យើងក្នុងទីផ្សារឡាន Pick up dual-cab uteរបស់អូស្ត្រាលី។
Article image
ក្នុងពេលបច្ចុប្បន្នម៉ាករថយន្ត MG ក៏កំពុងមានសន្ទុះគាំទ្រខ្លាំងផងដែរក្នុងទឹកដីប្រទេសអូស្ត្រាលីដូចជាម៉ូដែល MG ZS ដែលជារថយន្ត SUV ខ្នាតមធ្យមមានការលក់ដាច់ខ្លាំងដោយលក់បានចំនួន 16,015 គ្រឿងគិតត្រឹមខែកញ្ញាឆ្នាំ 2025 ហើយក៏មានការព្យាករណ៍ថាការលក់អាចនឹងកើនដល់ចំនួន 21,353 គ្រឿងត្រឹមចុងឆ្នាំ 2025។
ជាមួយគ្នានេះ MG បានដាក់គម្រោងក្នុងការលក់ម៉ូដែល U9 របស់ខ្លួនឲ្យបានចំនួន 20,000 គ្រឿងក្នុងឆ្នាំមួយចាប់ពីឆ្នាំ 2026 ទៅដោយតួរលេខនេះគឺខ្ពស់ជាងក្រុមហ៊ុន Kia ដែលដាក់គោលដៅលក់ម៉ូដែល Tasman ទាំងម៉ូដែល 4x2 និង 4x4 ឲ្យបានចំនួន 10,000 គ្រឿងក្នុងឆ្នាំនៅទីផ្សារអូស្ត្រាលី។
Article image
MG U9 ត្រូវបានក្រុមហ៊ុនរំពឹងថានឹងមានការលក់ដាច់ខ្លាំងបន្ទាប់ពីការប្រកាសចេញលក់ផ្លូវការណ៍ហើយម៉ូដែលនេះក៏អាចនឹងមានជាប្រភេទប្រើម៉ាស៊ីន Hybrid ដើម្បីប្រជែងជាមួយនឹងម៉ូដែល BYD Shark 6, Ford Ranger, GWM Cannon Alpha ហើយនិង JAC T9 ដែលត្រៀមមកដល់ទីផ្សារអូស្ត្រាលីឆាប់ៗខាងមុខដូចគ្នា៕
ភីកអាប់ MG U9 ស៊េរីឆ្នាំ 2026 ត្រៀមចេញក្រឡុកទីផ្សារឡានរបស់អូស្រ្តាលីក្នុងឆ្នាំ 2026