
ប្រិយមិត្តច្បាស់ជាស្គាល់ហើយនូវរថយន្តអគ្គិសនីដែលមានចង្កៀងខាងមុខរចនាជាទម្រង់កាមេរ៉ាភ្នែកបីរបស់ iPhone របស់ក្រុមហ៊ុន Nio គឺម៉ូដែល Firefly។ ម៉ាករថយន្ត Firefly ត្រូវបានក្រុមហ៊ុន Nio បង្កើតឡើងដើម្បីប្រគូតប្រជែងក្នុងទីផ្សាររថយន្តប្រភេទ Mini និង Smart។ ហើយម៉ាករថយន្ត Firefly ត្រូវបានក្រុមហ៊ុន Nio បានធ្វើការប្រកាសជាផ្លូវការណ៍នៅក្នុងព្រឹត្តិការណ៍ Nio Day 2024 ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី 21 ខែធ្នូ ឆ្នាំ 2024 ហើយម៉ាករថយន្ត Firefly នេះ បានប្រកាសចេញលក់ផ្លូវការណ៍នៅថ្ងៃទី 19 ខែមេសា ឆ្នាំ 2025។
រថយន្តប្រភេទ Compact Car នេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារតែការឌីស្សាញរូបរាងដ៏តូចច្រឡឹង និងឃ្យួតជាមួយនឹងចង្កៀងខាងមុខឌីស្សាញជាទម្រង់កាមេរ៉ាភ្នែកបីរបស់ទូរស័ព្ទ iPhone។ ហើយនៅពេលនេះ Firefly របស់ Nio ត្រូវបានក្រុមហ៊ុនប្រកាសថា មានការនាំចេញបានចំនួនច្រើនដល់ទៅ 20,000 គ្រឿងហើយ ក្រោយរយះពេលពីរខែដែលមានការនាំចេញបានចំនួន 10,000 គ្រឿង។ ក្នុងរបាយការណ៍ដែលចែកចាយនៅលើបណ្តាញសង្គម Weibo របស់ Nio បានបង្ហាញថា ក្នុងខែកញ្ញា នេះ ការនាំចេញរបស់ Firefly គឺមានចំនួនច្រើនដល់ទៅ 5,445 គ្រឿង។

Nio Firefly មានពីរជម្រើស Option ជាមួយតម្លៃចាប់ពីខ្ទង់ប្រហែល $16,800 ដល់ $17,662។ នៅថ្ងៃទី 29 ខែកញ្ញា ឆ្នាំ 2025 ការនាំចេញ Firefly គឺមានចំនួន 231 គ្រឿង បន្ទាប់ពីការប្រកាសចេញលក់ត្រឹមរយះពេលពីរថ្ងៃ ដល់ថ្ងៃទី 26 ខែកក្តដា ឆ្នាំ 2025 ការនាំចេញបានឈានឡើងដល់ចំនួន 10,000 គ្រឿង។ Nio inc បានធ្វើការនាំចេញរថយន្តបានចំនួន 31,305 គ្រឿងនៅទីផ្សារអឺរ៉ុប នៅក្នុងខែសីហា ឆ្នាំ 2025 មានការកើនឡើងបើធៀបនឹងការនាំចេញបានចំនួន 31,138 គ្រឿង ក្នុងខែធ្នូ ឆ្នាំ2024។ ក្នុងនោះរថយន្តម៉ាក Firefly មានការនាំចេញកើនដល់ចំនួន 4,346 គ្រឿង ក្នុងខែសីហា កើនឡើងប្រមាណ 83.69% ធៀបនឹងខែកក្តដា។

គិតត្រឹមដំណាច់ខែសីហា ឆ្នាំ 2025 ការនាំចេញរថយន្ត Firefly គឺមានចំនួនសរុប 14,555 គ្រឿង។Nio Inc បានដាក់ការព្យាករណ៍ថា ការនាំចេញ Firefly ពីខែកញ្ញា ដល់ថ្ងៃទី 1 ខែតុលា ឆ្នាំ 2025 នឹងមានចំនួនដល់ 35,000 គ្រឿង។ ជាមួយគ្នានេះ បើតាមការព្យាករណ៍ពី Deutsche Bank ការនាំចេញរថយន្តម៉ាក Nio គឺមានចំនួន 15,000 គ្រឿង, ម៉ាក Onvo មានចំនួន 15,000 គ្រឿង និង Firefly មានចំនួន 5,000 គ្រឿង ផងដែរ៕

