ស្វែងរកពួកយើង:

មកដឹងពីចំណុចពិសេសទាំង 5 ដែលធ្វើអោយ Pura 80 Ultra មានភាពលេចធ្លោរជាងគូប្រជែង

ដោយ

Koun Jab Luffy

05 សីហា 2025 09:36 ព្រឹក

អាន 2 នាទី

Article image
ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Huawei តែងតែបញ្ចេញនូវស្មាតហ្វូនប្រណិតៗជាច្រើន។ សម្រាប់ឆ្នាំ 2025 នេះ ក្រុមហ៊ុនក៏បញ្ចេញ នូវស្មាត ហ្វូន Pura 80 Ultra ដែលមានការបង្កើនសមត្ថភាពកាន់តែខ្លាំងក្លាតាំងពីអេក្រង់ និងបន្ទះឈីប។ នៅក្នុងចំណោម លក្ខណៈពិសេសទាំងនេះ រូបរាងរបស់ស្មាតហ្វូននេះ ក៏ជាចំណុចលេចធ្លោរផងដែរ។ ក្រុមហ៊ុន Huawei តែងតែធ្វើការឌីស្សាញដ៏អស្ចារ្យសម្រាប់ស្មាតហ្វូនរបស់ខ្លួន។ នៅក្នុងនោះ ក៏មានការបញ្ចូលគ្នានៃពណ៌ខ្មៅ និងពណ៌មាស ដែលបង្ហាញអំពីភាពប្រណិត និងបន្ទះឈីបដ៏ខ្លាំងក្លា។
ខាងក្រោមនេះ គឺលក្ខណៈពិសេសចំនួន 5 ដែលធ្វើអោយស្មាតហ្វូននេះ មានភាពលេចធ្លោរ និងប្រសើរជាងស្មាតហ្វូន Flagship របស់ក្រុមហ៊ុនជាច្រើនទៀតនៅក្នុងទីផ្សារសកល។
ចំណុចពិសេសទី 1: Huawei Pura 80 Ultra មានការរៀបចំកាមេរ៉ា Lens កាន់តែស្រស់ស្អាតទាក់ទាញបំផុត។
ចំណុចពិសេសទី 2: Huawei Pura 80 Ultra ប្រើប្រាស់នូវ Dual-Telephoto ជាមួយនឹង 2x  periscopic lenses នៅក្នុងសេនស័រកាមេរ៉ាដែលមាន multiple focal lengths ដែលអ្នកអាចថតរូបភាពបានកាន់តែអស្ចារ្យបំផុត។
ចំណុចពិសេសទី 3: Huawei Pura 80 Ultra មានកាមេរ៉ា 1-អ៊ីង Ultra Lighting HDR ។ ក្រុមហ៊ុន Huawei មិនត្រឹមតែប្រកាសនូវ Periscope Lens នៅលើស្មាតហ្វូន Pura 80 Ultra នោះទេ គឺថែមទាំងមានការពង្រឹងសមត្ថភាពទៅលើសិនស័រកាមេរ៉ាគោលផងដែរ។ សិនស័រថ្មីនេះ នឹងអនុញ្ញាតអោយអ្នកអាចថតរូបភាពបានច្បាស់ម៉ត់ល្អ និងស្រស់ស្អាតបំផុតនៅកន្លែងទីងងឹតថែមទៀតផង។
កាមេរ៉ាគោល: 50MP 1-inch Ultra Lighting HDR Camera (F1.6-4.0, OIS)
កាមេរ៉ា UltraWide-Angle: 40MP (F2.2 aperture)
កាមេរ៉ា Dual-Telephoto: 50MP (3.7x) + 12.5MP (9.4x) telephoto sensors
កាមេរ៉ា Multi-Spectral Sensor: 1.5MP shooter
Article image
ចំណុចទីពិសេស 4: Huawei Pura 80 Ultra គឺប្រើប្រាស់នូវកញ្ចក់ Armour Kunlun Glass ជំនាន់ទី 2 ដែលមានការបង្កើននូវភាពរឹងមាំខ្លាំងជាងមុនដល់ទៅ 25 ដង និងធន់ទៅនឹងការកោសឆ្កូតដល់ទៅ 16 ដងថែមទៀត។ ស្មាតហ្វូន Huawei Pura 80 Ultra ថ្មីនេះ អាចទប់ទល់ទៅនឹងការធ្លាក់ដោយចៃដន្យ ឬស្នាមឆ្កូតបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់។
ចំណុចពិសេសទី 5: Huawei Pura 80 Ultra នឹងនាំយកនូវ EMUI 15 ដែលមានបំពាក់នូវមុខងារ AI ឆ្លាតវៃជាច្រើនទៀត។ អ្នកប្រើប្រាស់ក៏អាចប្រើប្រាស់ទៅលើ Power Button នេះ ជា Smart Control Key នៅក្នុងការដំណើរការនូវការងារជាច្រើនបានយ៉ាងសម្បូរបែប។ សម្រាប់ AI Messaging ក៏អាចជូនដំណឹងអ្នក និងលាក់នូវសារសំខាន់ៗចេញពីអេក្រង់បាននៅពេលដែលមនុស្សសំខាន់បានផ្ញើសារមកអ្នកថែមទៀតផង៕
Article image