ស្វែងរកពួកយើង:

មកដឹងពីមុខងារថ្មីៗនៅលើ iPhone 16 មុនការបង្ហាញខ្លួននៅថ្ងៃទី 10 ខែកញ្ញា

ដោយ

Koun Jab Luffy

27 សីហា 2024 10:36 ព្រឹក

អាន 3 នាទី

Article image
បន្ទាប់ពីការទម្លាយនូវព័ត៌មានស្តីពីការសម្ពោធជាផ្លូវការណ៌ iPhone 16 Series ថ្ងៃទី 10 ខែកញ្ញា ខាងមុខនេះ  ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា ទំនងជានឹងបង្ហាញនូវ iPhone 16 Series ថ្មីរបស់ខ្លួន នៅក្នុងហាងជាច្រើន នៅថ្ងៃសុក្រទី 20 ខែកញ្ញាខាងមុខនេះដូចគ្នា។ នៅពេលនេះ ក្រុមហ៊ុននេះ ក៏បានផ្ញើរនូវលិខិតអញ្ជើញជាច្រើនទៅកាន់អ្នកសារព័ត៌មានសម្រាប់ការប្រកាសបង្ហាញវត្តមានស្មាតហ្វូន iPhones ចុងក្រោយនេះរួចរាល់ហើយ ដោយមានភ្ជាប់ជាមួយនឹង tagline "It's Glowtime"។
ប្រភពខាងលើនេះបញ្ជាក់ថា Apple ត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូន iPhone 16 ជាមួយនឹង Apple Watch ជំនាន់ថ្មី និងកាសស្តាប់ AirPods ផងដែរ។ស្មាតហ្វូន iPhone 16 Series នេះ នឹងមានមុខងារថ្មីៗជាច្រើនសម្រាប់ធ្វើការជ្រើសរើសផងដែរ។
អេក្រង់ធំជាងមុន
ខណៈដែលព័ត៌មានជាច្រើនបានបញ្ជាក់ពីការឌីស្សាញខាងក្រៅរបស់ iPhone មិនមានការផ្លាស់ប្តូរនោះ មានការរំពឹងថា ស្មាតហ្វូន iPhone 16 Pro និង iPhone 16 Pro Max ជំនាន់ថ្មីនេះ នឹងមានការបង្កើនទៅលើទំហំអេក្រង់ និងកម្រិត Aspect Ratio ថ្មី។ សម្រាប់ប៊ូតុង Capture Button ប្រើប្រាស់សម្រាប់ថតរូបភាព និងវីដេអូជាមួយនឹងការគ្រប់គ្រងទៅលើមុខងារមួយចំនួននោះ  ក៏នឹងមានការបំពាក់នៅលើស្មាតហ្វូន Phone 16 ទាំង 4 ផងដែរ។
ការផ្លាស់ប្តូរទៅលើការឌីស្សាញ
iPhone 16 នឹងមានការឌីស្សាញម៉ូឌុលកាមេរ៉ាបញ្ឈរ ដូចអ្វីដែល Apple ធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូន iPhone ជាច្រើនម៉ូដែលរួចមកហើយ។ កាមេរ៉ា iPhone 16 នេះ នឹងមានសមត្ថភាពអាចថតមុខងារ Spatial Video Recording ដោយប្រើប្រាស់នូវកាមេរ៉ា Ultrawide និង Wide បានថែមទៀតផង។ គួរបញ្ជាក់ថា កាលពីឆ្នាំមុននេះ គឺមានតែ iPhone 15 Pro ប៉ុណ្ណោះ ដែលមានការបំពាក់នូវប៊ូតុង Action Button នេះ។ សម្រាប់នៅក្នុងឆ្នាំ 2024 នេះ ប៊ូតុង Action Button នេះ គឺនឹងមាននៅលើស្មាតហ្វូន iPhone 16 គ្រប់ម៉ូដែល។
ការប្រើប្រាស់នូវ Apple Intelligence និង Siri កាន់តែប្រសើរជាងមុន
ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 18.1 នេះ ក្រុមហ៊ុន Apple នឹងបង្ហាញនូវ Apple Intelligence ដែលមានបំពាក់នូវ AI Tools ជាច្រើន។ សម្រាប់ Apple Intelligence នេះ អាចដំណើរការបានជាមួយនឹងស្មាតហ្វូន iPhone 15 Pro ហើយមុខងារ Generative AI នឹងមាននៅលើស្មាតហ្វូន iPhone 16 ផងដែរ។ ស្មាតហ្វូន iPhone 16 នេះ នឹងមានការពង្រឹងទៅលើមុខងារ Siri ផងដែរ។
បច្ចេកវិទ្យាកាមេរ៉ាថ្មី
សម្រាប់អ្នកដែលចូលចិត្តថតរូបភាពនោះ អ្នកអាចមើលទៅលើកាមេរ៉ា 48MP Ultra-Wide នៅលើស្មាតហ្វូន iPhone 16 Pro ដែលនឹងផ្តល់នូវគុណភាពរូបភាពកាន់តែប្រសើរ ជាពិសេសនៅក្នុងស្ថានភាពដែលមានពន្លឺទាប។ បន្ថែមពីនេះ ស្មាតហ្វូន  iPhone 16 Pro និង Pro Max នេះ គឺមាន 5x Telephoto Lenses ដែលមុខងារនេះ កាលពីមុននេះ គឺប្រើប្រាស់នៅលើស្មាតហ្វូន iPhone 15 Pro Max ប៉ុណ្ណោះ។
បច្ចេកវិទ្យាថ្មថ្មីកាន់តែល្អជាងមុន
ស្មាតហ្វូន iPhone 16 Pro នេះ នឹងបំពាក់នូវបច្ចេកវិទ្យា Stacked Battery Technology ដែលមានទំហំធំជាងមុន និងការប្រើប្រាស់បានយូរជាងមុនថែមទៀត។ បច្ចេកវិទ្យានេះ អាចធ្វើអោយការសាកថ្មបានលឿនជាងមុន និងបង្កើនទៅលើសមត្ថភាព wireless MagSafe charging កាន់តែប្រសើរថែមទៀតផង។
ការបង្កើនល្បឿននៃបន្ទះឈីប
ស្មាតហ្វូន iPhone 16 Pro និង Max នេះ នឹងបំពាក់នូវបន្ទះឈីប A18 Pro ដែលមានការបង្កើនទៅលើសមត្ថភាពកាន់តែខ្លាំងក្លា និងការបង្កើននូវសមត្ថភាពនៃ Neural Engine ដែលទ្រទ្រង់ទៅលើ Generative AI ថែមទៀតផង។
Article image
មកដឹងពីមុខងារថ្មីៗនៅលើ iPhone 16 មុនការបង្ហាញខ្លួននៅថ្ងៃទី 10 ខែកញ្ញា