
នៅថ្ងៃទី 26 ខែមីនាស្អែកនេះ ក្រុមហ៊ុន vivo នឹងមានការប្រារព្ធឡើងនូវកម្មវិធីដ៏ធំមួយនៅក្នុងប្រទេសចិន ដោយនៅក្នុងព្រឹត្តិការណ៌នោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ នឹងមានការប្រកាសចេញនូវផលិតផលថ្មីៗជាច្រើន ដែលរួមមានដូចជា កាស Vivo TWS 4 និងថេប្លេត Pad 3 Pro ជាដើម ប៉ុន្តែសម្រាប់ផលិតផលដែលគេមើលឃើញថា ជាម៉ូដែលលេចធ្លោ ជាងគេនោះ គឺជាស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 3 series។ ស្មាតហ្វូនថ្មីនេះ នឹងមានជម្រើសម៉ូដែលស្តង់ដារ និងម៉ូដែល Pro។ នៅថ្ងៃនេះ លក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូនថ្មីនេះ គឺមានការទម្លាយចេញច្បាស់ហើយ។ ខាងក្រោមនេះ គឺជាព័ត៌មានទាំងស្រង់របស់ Vivo X Fold 3 series។
ការឌីស្សាញ និងអេក្រង់:
vivo X Fold 3 series ត្រូវបានគេមើលឃើញថា មានការឌីស្សាញរូបរាង មើលទៅ គឺស្រដៀងគ្នាជាមួយនិងជំនាន់មុនអញ្ចឹងដែរ។ សម្រាប់តួរស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុននេះ បានប្រើប្រាស់នូវការ “Armor Feather” មានភាពរឹងមាំ ហើយក៏ជាស្មាតហ្វូនអេក្រង់បត់បានដំបូងគេនៅលើពិភពលោក ដែលទទួលបាននូវវិញ្ញាបនបត្រ SGS five-star ទៅលើភាពធន់ និងការធ្លាក់។ និយាយពីគន្លឹះដែលប្រើប្រាស់នៅលើស្មាតហ្វូនអេក្រង់បត់បាននេះវិញ គឺមានភាពរឹងមាំ និងមានសមត្ថភាពអាចធ្វើការបត់បានយូរជាងជំនាន់មុនថែមទៀតផង។
ស្មាតហ្វូនអេក្រង់បត់បាន X Fold 3 Pro នឹងមានកម្រ៉ាស់ 11.2mm នៅបត់អេក្រង់ និងកម្រ៉ាស់ 5.2mm នៅពេលមិនបត់ ហើយនិងមានទម្ងន់ 236 ក្រាម។ សម្រាប់ស្មាតហ្វូនអេក្រង់បត់បានម៉ូដែលស្តង់ដារវិញ គឺមានទម្ងន់ត្រឹមតែ 219 ក្រាម ប៉ុណ្ណោះ ដែលស្រាលជាងស្មាតហ្វូន iPhone 15 Pro Max ថែមទៀតផង។ ស្មាតហ្វូនម៉ូដែលស្តង់ដារនេះ គឺមានកម្រ៉ាស់ត្រឹនតែ 4.65mm ប៉ុណ្ណោះ នៅពេលមិនបត់។

គួរបញ្ជាក់ថា បើតាមការបែកធ្លាយកន្លងមក បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បាន X Fold 3 និង X Fold 3 Pro គឺនឹងមានអេក្រង់ខាងក្នុងទំហំ 8.03-អ៊ីង កញ្ចក់ OLED panel និងអេក្រង់ខាងក្រៅមានទំហំ 6.53-អ៊ីង OLED។ អេក្រង់បត់បានទាំងពីរនេះ គឺមានសមត្ថភាពអាចបង្ហាញចេញបានទំហំ 2748x1172 pixels និង 2480x2200 pixels ហើយនៅលើអេក្រង់នេះ ក៏មានការគាំទ្រដោយបច្ចេកវិទ្យាស្កែនម្រាមដៃនៅលើអេក្រង់ ultrasonic ថែមទៀតផង។ ស្មាតហ្វូនអេក្រង់បត់បានទាំងពីរនេះ នឹងមានសមត្ថភាពអាចរត់បានជាមួយល្បឿន 120Hz refresh rate និងមានកម្រិត peak brightness 3000nits។
កម្លាំងម៉ាស៊ីន:
ស្មាតហ្វូនអេក្រង់បត់បានថ្មីម៉ូដែល Pro នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 SoC ប៉ុន្តែសម្រាប់ម៉ូដែលស្តង់ដារ គឺនៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ។ មានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការបំពាក់នូវបន្ទះឈីបជំនាន់មុន Snapdragon 8 Gen 2។ ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានរ៉េមទំហំ LPDDR5x RAM និងមានអង្គចងចាំ UFS 4.0 storage។ ស្មាតហ្វូនអេក្រង់បត់បានទាំងពីរនេះ គឺនឹងមានរ៉េមទំហំ 16GB ខណៈដែលម៉ូដែល Pro អាចនឹងមានអង្គចងចាំទំហំ 512GB និង 1TB។ ស្មាតហ្វូននេះ នឹងរត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 14 ផ្អែកជាមួយស្បែកមុខកម្មវិធី OriginOS 4។ ចំពោះថាមពលថ្មវិញ ស្មាតហ្វូនអេក្រង់បត់បាននេះ គឺអាចនឹងមានថ្មទំហំ 5,600mAh ឬ 5,700mAh និងមានការគាំទ្រនូវកម្លាំងសាក with 80W fast charging។ សម្រាប់ម៉ូដែល Pro វិញ អាចនឹងមានថ្មទំហំ 5,800mAh គាំទ្រនូវកម្លាំងសាក 120W wired fast charging និង 50W wireless charging។
ក្រឡេកមកមើលកម្លាំងម៉ាស៊ីនវិញ ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 3 ត្រូវបានគេមើលឃើញថា បានឆ្លងកាត់ការចុះបញ្ជីនៅលើ Geekbench ជាមួយនិងបន្ទះឈីប Octa-Core ល្បឿន 3.19GHz។ សម្រាប់ការតេស្ត Geekbench 6 ទៅលើ single-core test គឺទទួលបាននូវពិន្ទុ 2,008 និងពិន្ទុ 5,490 ទៅលើការតេស្តទៅលើ Multi-core test។ ចំពោះ Vivo X Fold 3 Pro វិញ ត្រូវបានគេមើលឃើញថា បានធ្វើតេស្តនៅលើបញ្ជី AnTuTu រួចហើយដោយទទួលបាននូវពិន្ទុ 2.1 លាន ដែលជាពិន្ទុខ្ពស់បំផុត។

កាមេរ៉ា:
X Fold 3 Pro ត្រូវបានគេនិយាយថា នឹងមានការបំពាក់នូវសិនស័រ OV50H OmniVision ទំហំ 50-Megapixel នៅលើកាមេរ៉ាគោល ហើយនិងមានគាំទ្រដោយ f/1.68 apertureអ។ សម្រាប់គ្រាប់ទីពីរ គឺមានទំហំ OV64B 64-Megapixel ជាប្រភេទ Periscope Telephoto Camera មានសមត្ថភាពអាចហ៊្សូមបាន 3x optical zoom និងប្រើប្រាស់នូវឡែន 70mm focal length ហើយថែមទាំងមានការទ្រទ្រង់នូវ Telephoto macro photography។ ចំពោះគ្រាប់ទីបីមានទំហំ 50-Megapixel ultra-wide។ ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានកាមេរ៉ាមុខទំហំ 32-Megapixel ទាំងអេក្រង់ខាងក្នុង និងអេក្រង់ខាងក្រៅ 32-Megapixel។ ថ្មីៗនេះ ក្រុមហ៊ុននេះ ក៏មានការបញ្ចេញនូវរូបភាពដែលថតដោយស្មាតហ្វូនអេក្រង់បត់បាន X Fold Pro នេះរួចហើយផងដែរ។

សម្រាប់ម៉ូដែលស្តង់ដារវិញ ត្រូវបានគេនិយាយថា គឺមានការបំពាក់នូវកាមេរ៉ាមុខទំហំ 32-Megapixel ទាំងខាងក្នុង និងខាងក្រៅដូចគ្នា។ ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 50-Megapixel OV50H គាំទ្រនូវមុខងារ Optical Image Stabilization (OIS) ហើយនិងគ្រាប់ទីពីរមានទំហំ 50-Megapixel ultra-wide lens ខណៈដែលគ្រាប់ទីបីមានទំហំ 50-megapixel telephoto camera គាំទ្រដោយមុខងារហ៊្សូម 40X digital zoom។
មកដល់ពេលនេះ ស្មាតហ្វូនអេក្រង់បត់បានម៉ូដែលស្តង់ដារ នៅមិនទាន់ចេញតម្លៃនៅឡើយទេ ខណៈដែលម៉ូដែល Pro គឺមានពីរទំហំ 16GB+512GB និងទំហំ 16GB+1TB មានតម្លៃ 13,999 យ៉ន់ ($1,945) និង 14,999 យ៉ន់ ($2,085)។
