ស្វែងរកពួកយើង:

មកទល់ពេលនេះ Huawei Mate 60 Series លក់បានចំនួនដល់ទៅ 30 លានគ្រឿងហើយ

ដោយ

Koun Jab Luffy

30 មករា 2024 11:00 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Huawei បានធ្វើការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Mate 60 Series នៅក្នុងប្រទេសចិនកាលពីខែសីហា ឆ្នាំ 2023 កន្លងទៅ។ ស្មាតហ្វូនកំពូលជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិនមួយនេះមានដូចជា Mate 60, Mate 60 Pro, Mate 60 Pro+ និង Mate 60 Ultimate Design។
ហើយនៅពេលនេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនបាននិយាយថា ចាប់តាំងពីថ្ងៃប្រកាសចេញលក់រហូតមកទល់នឹងពេលនេះ Huawei Mate 60 Series លក់បានចំនួន 30 លានគ្រឿងហើយ ហើយសម្រាប់ទីផ្សារដែលទទួលបានការគាំទ្រខ្លាំង គឺនៅក្នុងប្រទេសចិនតែម្តង។ ជាមួយគ្នានេះ បើតាមប្រភពព័ត៌មានចចាមអារាមបានបង្ហើបឲ្យដឹងថា Huawei បាននឹងកំពុងដំណើរការអភិវឌ្ឍន៍ផលិតស្មាតហ្វូនជំនាន់ថ្មីបន្ទាប់ពី Mate 60 Series គឺ Mate 70 Series ហើយកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងបង្ហាញវត្តមាននៅក្នុងខែកញ្ញា ឆ្នាំ 2024 ប្រហាក់ប្រហែលគ្នានឹងការបង្ហាញវត្តមានរបស់ iPhone 16 Series របស់ Apple ដែរ។
Article image
Huawei Mate 70 Series ត្រូវបានគេរំពឹងថា នឹងបំពាក់សែនស័រកាមេរ៉ាគោលដែលមានទំហំ 1-inch ជាមួយនឹងការពង្រឹងទៅលើបច្ចេកវិទ្យាអេក្រង់ដែលមានគុណភាពខ្ពស់ ព្រមជាមួយការឌីស្សាញគែមអេក្រង់តូចស្តើងបំផុត។ ហើយកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ Huawei នេះ ក៏នឹងបំពាក់បន្ទះឈីប 5G Kirin 9000S ថែមទៀតផង៕
មកទល់ពេលនេះ Huawei Mate 60 Series លក់បានចំនួនដល់ទៅ 30 លានគ្រឿងហើយ