ស្វែងរកពួកយើង:

មកមើលឡានថ្មីៗដែលបានបង្ហាញនៅ Munich Motor Show 2025

ដោយ

Koun Jab Luffy

15 កញ្ញា 2025 02:08 រសៀល

អាន 3 នាទី

Article image
ព្រឹត្តិការណ៍ពិពរណ៌រថយន្តប្រចាំឆ្នាំនៅទីក្រុមហ៊ុនម៉ូនិច ប្រទេសអាល្លឺម៉ង ឬ 2025 Munich Motor Show មានការចូលរួមដាក់តាំងបង្ហាញរថយន្តស៊េរីថ្មីៗពីក្រុមហ៊ុនម៉ាកល្បីៗជាច្រើន មានទាំងរថយន្តអគ្គិសនីសុទ្ធ និងកូនកាត់ ឬ Hybrid។ ដូចនេះនៅក្នុងអត្ថបទនេះ គេហទំព័រយើងសូមលើកយកគំរូរថយន្តអគ្គិសនី និង Hybrid ថ្មីចំនួន 8 ម៉ូឌែលមកបង្ហាញជូនដ៏មិត្តអ្នកអានទាំងអស់គ្នា។
១- Mercedes-Benz GLC EV ម៉ូឌែលនេះ នឹងត្រូវចូលខ្លួនមកជំនួសម៉ូឌែល EQC ហើយម៉ូឌែល GLC EV អាចនឹងចេញលក់ជាមួយជម្រើសប្រើម៉ាស៊ីនសាំងសុទ្ធ ប្រើម៉ាស៊ូតសុទ្ធ និងប្រើម៉ាស៊ីន Hybrid។ GLC Model គឺជាប្រភេទរថយន្ត Premium SUV ដែលលក់ដាច់ខ្លាំងបំផុតរបស់ក្រុមហ៊ុន Mercedes-Benz។ សម្រាប់ម៉ូដែល GLC EV ថ្មី នឹងត្រូវបាផលិតឡើងដោយប្រើគ្រោងឆ្អឹងថ្មី MB.EA bespoke EV platform គាំទ្រនូវប្រព័ន្ធសាកភ្លើង 800V ជាមួយកញ្ចប់ថ្មប្រភេទ nickel-manganese-cobalt battery ទំហំ 94kWh ដែលអាចជិះបានចម្ងាយដល់ 700km នៅពេលសាកភ្លើងពេញម្តង។
Article image
២- Skoda Vision O ចំពោះម៉ូដែលនេះ គឺជាអ្នកបន្តដំណែងពីជំនាន់ Octavia estate ហើយម៉ូដែល Vision O នឹងត្រូវផលិតដោយប្រើប្រព័ន្ធគ្រោងឆ្អឹងថ្មី SSP Platform របស់ Volkswagen Group ដែលនឹងមានភាពដូចគ្នាជាមួយនឹងម៉ូដែល Volkswagen ID Golf។ Skoda Vision O នឹងអាចបើកបានចម្ងាយ 700km នៅពេលសាកភ្លើងមួយពេញម្តង។
Article image
3- Audi Concept C វាគឺជាគំរូរថយន្តស្ព័រអគ្គិសនីពីរកៅអីដែលមានការរចនាឡើងបែបអនាគត ហើយត្រូវបានធ្វើការ Inspired ដោយ TT។ Audi Concept C ត្រូវបានគេរំពឹងថា នឹងចេញលក់នៅឆ្នាំ 2027។ ហើយម៉ូដែលនេះ ក៏នឹងក្លាយជាបងប្អូនស្រីជាមួយនឹងម៉ូដែលថ្មី Porsche Boxster EV ផងដែរ។
Article image
4- Renault Clio រថយន្តជំនាន់ថ្មីជំនាន់ទី 6 មួយនេះ ត្រូវបានគេរំពឹងថា នឹងចេញលក់នៅក្នុងឆ្នាំ 2026។ Clio នឹងដំណើរការដោយប្រព័ន្ធ self-charging hybrid system នៅលើម៉ាស៊ីនសាំង និងប្រើប្រអប់លេខដៃ Manual Gearbox។ ឡាន Crossover ថ្មីនេះ មានប្រវែងខ្លួន 4.12m/ ទទឹង 1.77mm/ កម្ពស់ 1.45mm។
Article image
5- Cupra Tindaya គំរូរថយន្ត SUV ស៊េរីថ្មីនេះ មានការឌីស្សាញឡើងយ៉ាងប្រណិត និងកាចខ្លាំង។ វាមានបណ្តោយខ្លួន 4.72mm និងមានអនុភាពកម្លាំងអាចជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេលខ្ទង់ 4.1 វិនាទី។
Article image
6- Hyundai Concept 3 គំរូរថយន្ត Compact Electric SUV របស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ ពិតជាមានភាពទាក់ទាញខ្លាំងមិនធម្មតាឡើង។ ហើយ Hyundai Concept 3 ត្រូវបានគេព្យាករណ៍ថា នឹងមានឈ្មោះផ្លូវការណ៍ថា loniq 2 ហើយវា នឹងក្លាយជាដៃគូប្រជែងទីផ្សារនាពេលអនាគតជាមួយ Renault 4, Ford Puma Gen-E និង Volvo EX30។
Article image
7- Leapmotor B05 ឡានអគ្គិសនីរបស់ចិនមួយនេះត្រៀមចេញក្រឡុកទីផ្សារផ្លូវការណ៍ក្នុងឆ្នាំ 2026 ហើយ B05 នឹងក្លាយជាដៃគូប្រជែងទីផ្សារជាមួយ Volkswagen ID3។ រថយន្ត SUV រចនាបែបស្ព័រមួយនេះមានបណ្តោយ 4,430mm/ទទឹង 1,880mm/កំពស់ 1,520mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,735mm។ B05 បំពាក់ម៉ូទ័រអគ្គិសនីមួយមានកម្លាំង 218hp អាចជាន់ស្ទុះពីកុងទ័រ 0-100km/h ចាយពេលខ្ទង់ 8 វិនាទី និងអាចជាន់ល្បឿន Top Speed ដល់ 170km/h៕
Article image
មកមើលឡានថ្មីៗដែលបានបង្ហាញនៅ Munich Motor Show 2025