
នៅក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Huawei កំពុងតែធ្វើការនៅលើដំណោះស្រាយនៃបច្ចេកវិទ្យា 5G+ network ហើយក្រុមហ៊ុននេះ អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិតខ្ពស់នេះសម្រាប់ស្មាតហ្វូន Huawei Mate 70 Series របស់ខ្លួន។ ប្រសិនបើនេះគឺជាការពិតនោះ ស្មាតហ្វូន Mate ជំនាន់ថ្មីនេះ នឹងក្លាយជាគូប្រជែងដ៏ធំជាមួយនឹងស្មាតហ្វូន iPhone 16។ យោងតាមអ្នកទម្លាយ @SmartPikachu បានព្យាករណ៍ថា ស្មាតហ្វូន Huawei Mate 70 Series នេះ អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យា 5G+ network technology ថ្មីនេះ។
បើទោះបីជាមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ នឹងបន្តក្នុងការរុករកនូវដំណោះស្រាយជាច្រើនទៀតតាមលទ្ធភាពដែលអាចធ្វើទៅបាន និងមានគម្រោងប្រើប្រាស់នៅលើស្មាតហ្វូនថ្មីៗរបស់ខ្លួនផងដែរ។ វានៅមិនទាន់ច្បាស់នោះទេថា ស្មាតហ្វូន Huawei Mate 70 នេះនឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យា 5.5G network ឬដំណោះស្រាយផ្សេងយ៉ាងណានោះ។ ក្រុមហ៊ុននេះ មានគម្រោងក្នុងការ upgrade ទៅលើស្មាតហ្វូន flagship ថ្មីនេះឆាប់ៗនេះ។
យោងតាមពាក្យចចាមអារ៉ាមជាច្រើនមុននេះ បាននិយាយថា ក្រុមហ៊ុន Huawei ក៏មានគម្រោងនៅក្នុងការបង្ហាញនូវ 5.5G network technology សម្រាប់ស្មាតហ្វូនរបស់ខ្លួន ប៉ុន្តែក្រុមហ៊ុន Huawei មិនបាននិយាយអំពីរឿងនេះទេ។ គួរបញ្ជាក់ផងដែរថា ការវិលត្រឡប់នៃស្មាតហ្វូនដែលមានបំពាក់នូវបច្ចេកវិទ្យា 5G Kirin បានក្លាយជាដំណឹងមួយដ៏ល្អរបស់អ្នកប្រើប្រាស់។ សម្រាប់បច្ចេកវិទ្យា 5G នេះ គឺអាចនឹងមានសមត្ថភាពខ្លាំង 10Gbps downlink និង 1Gbps uplink ហើយវាក៏អាចទ្រទ្រង់នូវការតភ្ជាប់រាប់ពាន់លានទៅលើ IoT និងសមត្ថភាព AI កាន់តែខ្លាំងក្លាបំផុត៕
