
រហូតមកដល់ពេលនេះ គឺមានតែក្រុមហ៊ុនធំចំនួនពីរតែប៉ុណ្ណោះ ដែលបានដាក់អោយដំណើរការនូវបច្ចេកវិទ្យាសាកថ្ម 120W fast charging លើស្មាតហ្វូនរបស់ខ្លួន ក្នុងនោះ គឺមានតែ Xiaomi និង vivo។ ឥលូវនេះគឺខុសពីមុនហើយ ដោយក្រុមហ៊ុនបានប្រកាសប្រើប្រាស់នូវមុខងារនេះជាសកលហើយជាមួយនឹងព្រឹត្តិការណ៍នៃការប្រកាសវត្តមមាន Xiaomi 11T series កន្លងទៅ។ កាលពីខែមិថុនាកន្លងទៅនេះ មានការទម្លាយថា បច្ចេកវិទ្យាសាកថ្មលឿននេះ គឺនិងមានប្រើប្រាស់លើស្មាតហ្វូនត្រកូល Redmi Notes Series ហើយមួយខែក្រោយមក អ្នកទម្លាយរូបនេះ ក៏បានបញ្ចេញព័ត៌មាននេះដូចគ្នាដដែល។
នៅថ្ងៃនេះយោងតាម Digital Chat Station បានទម្លាយដែរថា ព័ត៌មានដែលនិយាយពីការប្រើប្រាស់បច្ចេកវិទ្យាសាកថ្មលឿននៅលើស្មាតហ្វូនត្រកូល Redmi Notes Series គឺបានត្រឡប់មកម្តងទៀតហើយ ដោយបានបាននិយាយថា ស្មាតហ្វូនថ្មីៗនៃត្រកូល Redmi Notes Series គឺពិតជាប្រើនូវកម្លាំងសាក 120W fast ពិតមែន។ ថ្ងៃនេះ ក៏មានការបង្ហាញថ្មីថា ស្មាតហ្វូនថ្មីៗ និងមានការប្រើប្រាស់មុខងារ high-end charging solution សម្រាប់ស្មាតហ្វូន mid-range ផងដែរ។

តាមការបញ្ជាក់របស់អ្នកទម្លាយរូបនេះបានបន្តថា ស្មាតហ្វូន Top model ជំនាន់ថ្មីរបស់ Redmi Note series គឺនឹងមានការទ្រទ្រង់ជាមួយមុខងារសាកកម្លាំង120W charging។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេរំពឹងថា គឺ Redmi Note 11 series។ ប៉ុន្តែអ្វីៗនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការណ៍ទេ ដោយសារតែគេបារម្ភថា ក្រុមហ៊ុនេះ អាចនឹងមានការផ្លាស់ប្តួរឈ្មោះស្មាតហ្វូននេះក៏ថាបាន។ មានន័យថា សម្រាប់ Chinese version របស់ស្មាតហ្វូន Redmi Note series គឺមិនដូចជាគ្នាជាមួយនឹង Redmi Note series សម្រាប់ទីផ្សារសកលនោះទេ។

គួរបញ្ជាក់ផងដែរ កន្លងមក ការបង្ហាញវត្តមានរបស់ស្មាតហ្វូន Redmi Note 10 Pro 5G គឺមានការប្រើប្រាស់បច្ចេកវិទ្យាសាកលឿនកម្លាំងត្រឹមតែ 67W charging ប៉ុណ្ណោះ ហើយស្មាតហ្វូននេះ ក៏បានចេញលក់ទីផ្សារសកលជាមួយនឹងការប្រើប្រាស់ឈ្មោះថ្មី POCO X3 GT ប៉ុន្តែអ្វីៗគឺដូចគ្នាទាំងអស់បូករួមទាំងមុខងារសាកនេះផងដែរ។
