ស្វែងរកពួកយើង:

មានការទម្លាយជាថ្មីថា អេក្រង់ Huawei Mate 70 Series នឹងមានទំហំធំជាងអេក្រង់ Pura 70 Series

ដោយ

Koun Jab Luffy

06 សីហា 2024 08:31 ព្រឹក

អាន 2 នាទី

Article image
Huawei Mate 70 series ត្រូវបានគេរំពឹងថា នឹងដើរតាមគន្លងរបស់ Huawei Pura 70 Series ដែលជាស្មាតហ្វូនជំនាន់ថ្មី ទើបតែនឹងបង្ហាញវត្តមាននាពេលថ្មីៗនេះអញ្ចឹងដែរ នេះបើតាមការទម្លាយព័ត៌មានថ្មីៗនេះ។ ផ្អែកតាមការបែកធ្លាយចុងក្រោយនេះ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Mate Series ឆ្នាំនេះ គឺនឹងមានការពង្រីកទំហំអេក្រង់ធំជាងជំនាន់មុន ដែលអាចនឹងធំជាងស្មាតហ្វូន Pura 70 Series ថែមទៀតផង។
យោងតាមការទម្លាយចេញពី @DigitalChatStation បាននិយាយថា Huawei Mate 70 Series នឹងមានការបំពាក់នូវអេក្រង់ទំហំធំជាងម៉ូដែលស្តង់ដាររបស់ Pura 70 ទៅទៀត។ អ្នកបានបន្តថា ស្មាតហ្វូនថ្នាក់ប្រណិតជំនាន់ថ្មី ដែលនឹងមានវត្តមាននាពេលខាងមុខនេះ ក៏នឹងមានការបំពាក់នូវថាមពលថ្មធំជាងម៉ូដែលមុន ហើយនិងមានភាពធន់ជាងម៉ូដែលមុនដូចគ្នា។
Article image
សូមជំរាបថា ស្មាតហ្វូនម៉ូដែលស្តង់ដារ Huawei Pura 70 គឺមានអេក្រង់ទំហំ 6.6-អ៊ីង ខណៈដែលម៉ូដែលផ្សេងៗមានទំហំ 6.77-អ៊ីង(6.8)។ សម្រាប់ការបង្ហាញចេញនៅលើអេក្រង់ហាក់នៅមិនទាន់មានភាពពេញលេញនៅឡើយ ដូច្នេះដើម្បីផ្តល់នូវបទពិសោធន៌ថ្មីសម្រាប់ការទស្សនា ក្រុមហ៊ុន Huawei នឹងមានការពង្រីកនូវទំហំអេក្រង់សម្រាប់ Mate 70 អោយមានភាពពេញលេញនៅក្នុងបង្ហាញចេញ។
Article image
យោងតាមប្រភពថ្មីនមួយបានទម្លាយថា Huawei Mate 70 series អាចនឹងមានអេក្រង់ទំហំ 6.7 អ៊ីង ឬ 6.8 អ៊ីង។ ហើយអេក្រង់នេះ អានចឹងមានកម្រិតបង្ហាញចេញបាន 1.5K រួមជាមួយនិងបច្ចេកវិទ្យាថ្មីផ្តល់នូវភាពច្បាស់ជាងមុនថែមទៀតផង។ ជាមួយគ្នានេះក៏មានការបញ្ជាក់ថា គ្រប់ម៉ូដែលនៃ Mate 70 គឺនឹងមានការឌីស្សាញរន្ធមួយគ្រាប់នៅលើអេក្រង់សម្រាប់កាមេរ៉ា Selfie រួមជាមួយនិងបច្ចេកវិទ្យា 3D face recognition ផងដែរ។ ប៉ុន្តែក្រុមហ៊ុននៅមិនទាន់បញ្ជាក់ច្បាស់ពីព័ត៌មាននេះនៅឡើយទេ។ អ្នកទម្លាយរូបនេះបានបន្ថែមថា ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Huawei Mate 70 series នឹងមានការនាំមកនូវថាមពលថ្ម ដែលខ្លាំងជាងមុនផងដែរ។
មានការទម្លាយជាថ្មីថា អេក្រង់ Huawei Mate 70 Series នឹងមានទំហំធំជាងអេក្រង់ Pura 70 Series