ស្វែងរកពួកយើង:

មានការទម្លាយជាថ្មីថា OPPO Find X8 ដំណើរការលើឈីប Dimensity CPU និងកាមេរ៉ា Hasselblad

ដោយ

Koun Jab Luffy

30 មិថុនា 2024 10:57 ព្រឹក

អាន 2 នាទី

Article image
យោងតាមការទម្លាយចេញពី Tech blogger មួយរូបដែលមានឈ្មោះថា Digital Chat Station នៅថ្ងៃនេះ បានបង្ហាញចេញនូវព័ត៌មានសំខាន់ៗមួយចំនូនរបស់ស្មាតហ្វូនជំនាន់ថ្មីរបស់ OPPO ម៉ូដែល Find X8 ថែមទៀតហើយ។ បើតាមការបញ្ជាក់ពីអ្នកទម្លាយរូបនេះបាននិយាយថា នៅលើស្មាតហ្វូននេះ គឺនឹងមានការបំពាក់នូវបន្ទះឈីប Dimensity 9400 ដែលផលិតដោយបច្ចេកវិទ្យា N3 ជំនាន់ទី 2 របស់ក្រុមហ៊ុន TSMC ដែលគ្រោងនឹងបង្ហាញវត្តមាននៅខែតុលាខាងមុខនេះ។ ហើយបន្ទះឈីបនេះ ក៏នឹងក្លាយជាគូរប្រជែងជាមួយនិងបន្ទះឈីប Snapdragon 8 Gen 4 ដែលមានវត្តមាននៅខែតុលាខាងមុខនេះដូចគ្នា។
អ្នកទម្លាយរូបនេះបន្តថា ស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 នេះ ក៏នឹងមានការបំពាក់នូវអេក្រង់ទំហំ 6.5-អ៊ីង LTPO ដែលមានសមត្ថភាពអាចបង្ហាញចេញបានកម្រិត 1.5K ថែមទៀតផង។ ប៉ុន្តែគេនៅមិនទាន់បញ្ជាក់ថា អេក្រង់ស្មាតហ្វូនថ្មីនេះ មានផ្ទៃរាបស្មើរ ឬមានផ្ទៃអេក្រង់កោងនៅឡើយទេ។ ស្មាតហ្វូន Find X8 នឹងមានការបំពាក់នូវកាមេរ៉ាក្រោយ 3 គ្រាប់ ដោយកាមេរ៉ាគោលនឹងមានទំហំ 50MP ប្រើប្រាស់នូវសិនស័រ Sony មានកម្រិត 1/1.4 អ៊ីង។ ហើយនៅលើស្មាតហ្វូននេះ ក៏កាមេរ៉ា periscope lens មានសមត្ថភាពអាចហ៊្សូម 3x ហើយថែមទាំងមានការគាំទ្រដោយប្រព័ន្ធកាមេរ៉ារបស់ក្រុមហ៊ុន Hasselblad ថែមទាំងទៀងផង។
Article image
ប្រភពខាងលើនេះ បានបន្ថែមថា សម្រាប់ស្មាហ្វូន OPPO Find X8 Pro ដែលជាបងធំរបស់គេវិញ គឺមានការបំពាក់នូវប្រព័ន្ធកាមេរ៉ាចំនួន 4 គ្រាប់ ដោយមានការប្រើប្រាស់នូវឡែន Periscope ភ្លោះតែម្តង។ ស្មាតហ្វូនថ្មីនេះ ក៏នឹងមានការបំពាក់នូវបន្ទះឈីប Dimensity 9400 ដែលជាបន្ទះឈីបថា្នក់ខ្ពស់សម្រាប់ស្មាតហ្វុនថ្នាក់ប្រណិតផងដែរ។ មានការទម្លាតថា បន្ទះឈីបនេះ ក៏អាចនឹងមានការប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី vivo X200 Series នេះផងដែរ។
មានការទម្លាយជាថ្មីថា OPPO Find X8 ដំណើរការលើឈីប Dimensity CPU និងកាមេរ៉ា Hasselblad