ស្វែងរកពួកយើង:

មានការទម្លាយជាថ្មីពីអេក្រង់ បន្ទះឈីប និងថាមពលថ្ម ដែលបំពាក់នៅលើ realme GT Neo 6 SE

ដោយ

Koun Jab Luffy

07 មីនា 2024 12:44 ថ្ងៃត្រង់

អាន 2 នាទី

Article image
realme ត្រូវបានគេនិយាយថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន realme GT Neo 6 series សម្រាប់ទីផ្សារប្រទេសចិនហើយ ដោយស្មាតហ្វូនថ្មីនេះ នឹងមានម៉ូដែល GT Neo 6 និង GT Neo 6 SE។ នៅថ្ងៃនេះអ្នកទម្លាយ Digital Chat Station បានធ្វើការបញ្ចេញនូវព័ត៌មានរបស់ស្មាតហ្វូន GT Neo 6 SE ហើយ។
បើតាមអ្នកទម្លាយខាងលើនេះ បានបញ្ជាក់ថា realme GT Neo 6 SE នឹងមានការប្រើប្រាស់នូវអេក្រង់ LTPO OLED panel មានសមត្ថភាពបង្ហាញចេញបានកម្រិត 1.5K resolution។ ស្មាតហ្វូនថ្មីនេះ នឹងមានថាមពលថ្មទំហំ 5,500mAh រួមជាមួយនិងបន្ទះឈីប Snapdragon 7+ Gen 3។
អ្នកទម្លាយនេះបានបន្តថា សម្រាប់លក្ខណៈសម្បត្តិដែលមាននៅលើស្មាតហ្វូនជំនាន់ថ្មី GT Neo 6 SE នេះ គឺពិតជាខ្លាំងគ្មានគូប្រៀបនោះទេ ប្រៀបធៀបជាមួយនិងស្មាតហ្វូនតម្លៃដូចគ្នានេះ។ បន្ថែមពីនេះ ក៏មានការបញ្ជាក់ថា បច្ចេកវិទ្យា LTPO ដែលបំពាក់នៅលើស្មាតហ្វូន Neo 6 SE គឺពិតជាពិសេសបំផុត ហើយបច្ចេកវិទ្យាអេក្រង់នេះ ក៏នឹងផ្តល់នូវការសន្សំសំចៃថាមពលថ្មសម្រាប់ស្មាតហ្វូនថែមទៀតផង។ អ្វីដែលពិសេសនោះ គឺបច្ចេកវិទ្យាអេក្រង់ LTPO screen នេះ គឺពិតជាផ្តល់អោយការប្រើប្រាស់មានភាពរលូនបំផុត ។
Article image
គួរបញ្ជាក់ថា ថ្មីៗនេះមានរបាយការណ៌ជាច្រើន បាននិយាយថា OnePlus Ace 3V នឹងក្លាយជាស្មាតហ្វូនដំបូងគេនៅលើពិភពលោក ដែលមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 7+ Gen 3 ហើយនិងមានវត្តមាននៅលើទីផ្សារចិននាចុងខែនេះហើយ។ ដូច្នេះទាក់ទងនិងព័ត៌មាននេះ មានការរំពឹងថា ស្មាតហ្វូន GT Neo 6 SE ទំនងជានឹងបង្ហាញវត្តមានឆាប់ៗនេះបន្ទាប់ពី Ace 3V។
realme GT Neo 6 ត្រូវបានគេនិយាយថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3 និងមានអេក្រង់កម្រិត 1.5K OLED រ៉េមទំហំ 24GB និងអង្គចងចាំទំហំ 1TB ហើយអាចនឹងបង្ហាញវត្តមាននៅខែមេសាខាងមុខនេះ។
មានការទម្លាយជាថ្មីពីអេក្រង់ បន្ទះឈីប និងថាមពលថ្ម ដែលបំពាក់នៅលើ realme GT Neo 6 SE