ស្វែងរកពួកយើង:

មានការទម្លាយថា កាមេរ៉ា Ultra-Wide នៅលើ Huawei Pura 70 Ultra គឺផ្គត់ផ្គង់ដោយក្រុមហ៊ុន BYD Electronics

ដោយ

Koun Jab Luffy

21 មេសា 2024 12:40 ថ្ងៃត្រង់

អាន 2 នាទី

Article image
ស្មាតហ្វូនស៊េរីថ្មី Huawei Pura 70 Ultra គឺជាម៉ូដែលមួយនៅក្នុងចំណោម Huawei Pura 70 Series ដែលត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បំពាក់នូវលក្ខណៈសម្បត្តិដ៏ខ្លាំងក្លាជាច្រើន
ក្នុងនោះកាមេរ៉ាគោលនៅលើស្មាតហ្វូននេះ គឺជាសិនស័រ Sony IMX989 ចំណែកកាមេរ៉ា ultra-wide angle lens វិញ ត្រួវបានគេបញ្ជាក់ថា គឺមានការផ្គត់ផ្គង់ចេញពីក្រុមហ៊ុន BYD Electronics។
សូមជំរាបថា ក្រុមហ៊ុន BYD Electronics គឺជាក្រុមហ៊ុនដ៏ធំមួយ ដែលនាំមុខគេទៅលើផ្នែកសមាសភាគនៃ hardware របស់កុំព្យូទ័រ ស្មាតហ្វូន និងផលិតផលអេឡិចត្រូនិកជាច្រើនទៀត។ ក្រុមហ៊ុននេះ ត្រូវបានគេដឹងថា គឺជាដៃគូដ៏លេចធ្លោរបស់ក្រុមហ៊ុន Huawei និងបានធ្វើផ្គត់ផ្គង់នូវសមាសភាគជាច្រើនសម្រាប់ផលិផលរបស់ Huawei ដែលក្នុងនោះ រួមមានដូចជា Mate 50, P60 និងម៉ូឌែលជាច្រើនទៀតអស់ពេលជាច្រើនឆ្នាំមកហើយ។
Article image
ពេលនេះ យោងតាមអ្នកទម្លាយ @FixedFocus ដែលបានបញ្ជាក់នៅលើ Weibo នោះ គឺបាននិយាយថា កាមេរ៉ា  ultra-wide angle នៅលើស្មាតហ្វូន Huawei Pura 70 Ultra គឺមានការផលិតចេញពីក្រុមហ៊ុន BYD Electronics។ បើតាមប្រភពខាងលើនេះបន្តថា អ្នកផ្គត់ផ្គង់នេះ ទទួលបាននូវការកម្មង់ទិញយ៉ាងច្រើនទៅលើ  wide-angle lens ពីក្រុមហ៊ុន Huawei ហើយក្រុមហ៊ុននេះ ក៏បានធ្វើការនៅលើអេក្រង់សម្រាប់ឧបករណ៍ជាច្រើនរបស់ក្រុមហ៊ុន Apple ផងដែរ។
កាលពីឆ្នាំមុននេះ ក្រុមហ៊ុន BYD ក៏ជាអ្នកផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ស្មាតហ្វូន Huawei P60 Series និង Huawei Mate X3 ផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏បានផ្គត់ផ្គង់ទៅលើផ្នែក Covers ខាងក្រោយ និងអេក្រង់សម្រាប់ស្មាតហ្វូន Mate 50 Pro ផងដែរ។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុននេះ ក៏ជាអ្នកផ្គត់ផ្គង់ទៅលើ lenses សម្រាប់ស្មាតហ្វូន Pura ផងដែរ។
Article image
ទាក់ទងនឹងព័ត៌មាននេះ ក្រុមហ៊ុន Huawei និង BYD នៅមិនទាន់បាននិយាយអ្វីទៅលើរឿងនេះនៅឡើយទេ។ ដូចនេះ យើងនឹងរង់ចាំការប្រកាសជាផ្លូវការជាមុនសិន។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Huawei Pura 70 Ultra នេះ ប្រើប្រាស់នូវសិនស័រ IMX 989 ទំហំ 1-អ៊ីង ដែលធ្វើអោយពន្លឺអេក្រង់បានភ្លឺជាងមុន និងពង្រឹងទៅលើការថតបានយ៉ាងប្រសើរថែមទៀត។ បន្ថែមពីនេះ នៅលើស្មាតហ្វួននេះ ក៏នៅមានកាមេរ៉ា 40MP ultra-wide lens (f/2.2 aperture) ដែលធានាទៅលើការថតរូបភាពបានលឿនផងដែរ៕