ស្វែងរកពួកយើង:

មានការទម្លាយថា ការបង្ហាញវត្តមានស្មាតហ្វូន Xiaomi 15 អាចនឹងមានតម្លៃថ្លៃជាងជំនាន់មុន

ដោយ

Koun Jab Luffy

10 មីនា 2024 12:33 ថ្ងៃត្រង់

អាន 2 នាទី

Article image
បន្ទាប់ពីការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Xiaomi’s 14 Series ទទួលបាននូវការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ជាច្រើននោះ នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ បានចាប់ផ្តើមបន្តការបង្រឹងទៅលើស្មាតហ្វូនថ្នាក់ប្រណិតជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Xiaomi 15 ន្ថែមទៀតហើយ ប៉ុន្តែមិនទាន់ច្បាស់ថា នឹងមានការប្រកាសចេញនៅលើទីផ្សារនៅឆ្នាំ 2024 នេះ ឬ យ៉ាងណានោះទេ។ ស្របពេលជាមួយគ្នានេះ ក៏មានការទម្លាយថា ស្មាតហ្វូនថ្មីនេះ ក៏នឹងមានការផ្លាស់ប្តូរការឌីស្សាញមួយចំនួនផងដែរ ជាពិសេសនោះ គឺការតម្លៃខ្ពស់ជាងមុន។
ថ្មីៗនេះ យោងតាមការទម្លាយចេញពីប្រភពជឿជាក់មួយដែលមានឈ្មោះថា Digital Chat Station ក៏បានបញ្ជាក់ពីការតម្លើងថ្លៃទៅលើស្មាតហ្វូនជំនាន់ថ្មីនេះដូចគ្នា។ សូមជំរាបថា ក្រុមហ៊ុន Xiaomi បានប្រកាសដាក់លក់ស្មាតហ្វូន Xiaomi 14 នៅលើទីផ្សារប្រទេសចិន ជាមួយតម្លៃ CNY 3,999 ($563) ទៅលើទំហំ 8GB+256GB។
Article image
ផ្អែកលើតម្លៃខាងលើនេះ មានការប៉ាន់ស្មានថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 អាចនឹងមានតម្លៃខ្ពស់ជាង $600 សម្រាប់ការដាក់លក់នៅលើទីផ្សារប្រទេសចិន។ ទាក់ទងជាមួយការតម្លើងថ្លៃនេះ គេនៅមិនទាន់មានការបញ្ជាក់ច្បាស់ថា មកពីអ្វីនោះទេ ខណៈដែលពាក្យចាមអារ៉ាមួយចំនួននិយាយថា អាចមកពីការប់ដែតទៅលើសមាសភាគថ្មី និងមុខងារប្រើប្រាស់ថ្មីៗ។
ប្រភពខាងលើនេះបន្តថា ស្មាតហ្វូន Xiaomi 15 អាចនឹងមានបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 8 Gen 4 ដែលជាបន្ទះឈីបជំនាន់ថ្មីរបស់ក្រុមហ៊ុន Qualcomm ហើយក៏មានការបញ្ជាក់ថា នេះគឺជាបន្ទះឈីបដែលមានការអាប់ដែរទោលើ Oryon CPU cores និងមានការពង្រឹងទៅលើ NPU ថែមទៀតផង។
Article image
ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការបំពាក់នូវអេក្រង់កម្រិតខ្ពស់ OLED CSOT LTPO មានសមត្ថភាពអាចបង្ហាញចេញបាន 1.5K ហើយថែមទាំងមានកម្រិតពន្លឺខ្ពស់ជាងមុនថែមទៀតផង។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏នឹងមានការអាប់ដែតទៅលើម៉ូឌុលកាមេរ៉ា និងថ្មមានសមត្ថភាពខ្ពស់ និងកាន់បានយូរទៀតផង។ ផ្អែកលើការផ្លាស់ប្តូរទៅលើផ្នែកនានានេះហើយ ដែលធ្វើអោយស្មាតហ្វូននេះមានតម្លៃខ្ពស់ជាងមុន។
មានការទម្លាយថា ការបង្ហាញវត្តមានស្មាតហ្វូន Xiaomi 15 អាចនឹងមានតម្លៃថ្លៃជាងជំនាន់មុន